ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមការងារ TYDA ចុះពិនិត្យ និងព្យាបាលអ្នកជំងឺជិត ៤,០០០ នាក់ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ !!!!! »» ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង ឯកឧត្តម លី ធុជ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ច សន្យា ស្តីពីការបោសសម្អាតមីន គាំទ្រពី “មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥” !!!! »» លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយជ័យ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណីទីតាំងដីដែលរដ្ឋបាលខេត្តស្នេីសុំកែសម្រួលតំបន់២​ និងតំបន់៣​ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ!!! »» ឯកឧត្តម កែវ ផុង ជំនួយការ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសប្បុរសជន ជនជាតិកូរ៉េខាងត្បូង បានចុះពិនិត្យ សាលារៀនចាស់ទ្រុតទ្រោមមួយខ្នងមានបីបន្ទប់ !!!!! »» កងទ័ពជើងគោកស្នើឱ្យសមត្ថកិច្ចចាត់ការក្រោយពី លោក ឡុង សុគន្ធារៈ ក្លែងឯកសណ្ឋានយោធា និងប្រមាថ ឯកឧត្តម ហ៊ុន ម៉ាណែត !!!! »» ឯកឧត្តម គង់ លីវ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តែងការអបអរសាទរ និងជូនពរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ និងលោកជំទាវឧកញ៉ាមាស សុភារី ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ផ្តល់គោរមងារ ជា «អ្នកឧកញ៉ា» និង «ឧកញ៉ា» !!!! »» »» ការរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយភាពសុខដុមរមនារបស់ប្រជាជន »» ឯកឧត្តម កែវ ផុង គោរពថ្លែងអំណរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៨ឆ្នាំ នៃការចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីនៃកម្ពុជា !!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងក្លាយទៅជាឧទាហរណ៍គំរូមួយទៀត នៃមិត្តភាពដែកថែបកម្ពុជា-ចិន !!!!

មហា​សន្និបាតបក្ស​កាន់​អំណាច​គាំទ្រ​បេក្ខភាព​លោក ហ៊ុន សែន ជា​នាយក រដ្ឋមន្ដ្រីបន្តទៀត!

មហា​សន្និបាតបក្ស​កាន់​អំណាច​គាំទ្រ​បេក្ខភាព​លោក ហ៊ុន សែន ជា​នាយក រដ្ឋមន្ដ្រីបន្តទៀត!

មហា​សន្និបាតបក្ស​កាន់​អំណាច​គាំទ្រ​បេក្ខភាព​លោក ហ៊ុន សែន ជា​នាយក រដ្ឋមន្ដ្រីបន្តទៀត!

ចេញថ្ងៃទី២២ខែមករាឆ្នាំ២០១៨
ដោយ : លោក យិន សុខា
ព័ត៌មានជាតិ

រាជធានីភ្នំពេញះ

មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា រយៈ​ពេល​៣​ថ្ងៃ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២១​មករា​នេះ​។

តាមរយៈមហាសន្និបាតនេះនេះ តំណាង​ទូទាំង​ប្រទេស​របស់​បក្ស​កាន់​អំណាច​ជាង​២​ពាន់​៤​រយ​នាក់ បាន​សម្រេច​ចិត្ត​លើ​ប្រធាន​រឿង​សំខាន់​ៗ​ចំនួន​៧។ សេចក្ដី​សម្រេច​ចិត្ត​មួយ​ក្នុង​ចំណោម​នោះ​គឺ គាំទ្រ​បេក្ខភាព​លោក ហ៊ុន សែន ប្រធាន​គណបក្ស ជា​នាយករដ្ឋ​មន្ដ្រី​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ​ជា​បន្ត​ទៀត​។

នៅ​ក្នុង​សេចក្ដី​សម្រេច​ចិត្ត​កម្រាស់​៤​ទំព័រ មហា​សន្និបាត​វិសាមញ្ញ​គណបក្ស​ប្រជាជន បាន​គូស​បញ្ជាក់​ថា នៅ​លើ​មាគ៌ា​នៃ​ជ័យ​ជំនះ​និង​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ទៀត មហា​សន្និបាត​គាំទ្រ​បេក្ខភាព​លោក ហ៊ុន សែន ជា​នាយករដ្ឋ​មន្ដ្រី​សម្រាប់​ការ​បោះ​ឆ្នោតជាតិ​នីតិកាល​ទី​៦ ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ចុង​ខែ​កក្កដា​ឆ្នាំ នេះ​។

ចំពោះ​ការ​បោះ​ឆ្នោត​វិញ មហាសន្និបាត​គណបក្ស​ប្រជាជន​បាន​អះអាង​ថា នឹង​ចូល​រួម​ជាមួយ​រដ្ឋាភិបាល គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គណបក្ស​នយោបាយ និង​មជ្ឈដ្ឋាន​នានា ក្នុង​ការ​រក្សា​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ​។

បរិយាកាសនយោបាយល្អប្រសើរនេះ​នេះ គឺ​ជា​ការ​ធានា​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ក្នុង​ខែ​កុម្ភៈ និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ក្នុង​ខែ​កក្កដា អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ជោគជ័យ ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹម​ត្រូវ យុត្តិធម៌ និង​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​។ នេះ​បើ​តាម​សេចក្ដី​សម្រេច​របស់​មហាសន្និបាត​គណបក្ស​ប្រជាជន​។

សម្រាប់​កិច្ច​ការ​ផ្ទៃ​ក្នុង​គណបក្ស មហាសន្និបាត​បាន​អនុម័ត​នូវ​កម្មវិធី​នយោបាយ​សម្រាប់​ការ​កសាង​និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៨ ដល់​២០២៣។ ជា​កម្មវិធី​ដែល​ផ្ដោត​លើ​ការ​ការពារ​ឯករាជ្យ និង​បូរណភាព​ទឹក​ដី ក៏​ដូច​ជា​សន្តិភាព ព្រម​ទាំង​លើក​កម្ពស់​ជីវភាព​ប្រជាជន ការពារ​របប​រាជានិយម លើក​ស្ទួយ​លិទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ការ​គោរព​ច្បាប់​ជា​ដើម។​

រចនាសម្ព័ន្ធគណៈកម្មាធិការកណ្ដាលគណ
បក្ស បាន​ប៉ោង​ឡើង​ពីចំនួន ៥៤៥​រូប ដល់​៨៦៥​រូប ខណៈ​សមាជិក​គណៈកម្មាធិការ​កណ្ដាល​ចំនួន​២២​រូប​ត្រូវ​លុប​ឈ្មោះ​ចោល​ក្រោយ​ពេល​ទទួល​មរណភាព​។ ឆ្លៀត​ក្នុង​ឱកាស​នេះ មហាសន្និបាត​បក្ស​មិន​ភ្លេច​ទេ អំពាវនាវ​ឲ្យ​សមាជិក​របស់​ខ្លួន​គ្រប់​ជាន់​ថ្នាក់ ប្រកាន់​សាមគ្គី​ភាព ឯកភាព​ផ្ទៃ​ក្នុង​រឹង​មាំ ដើម្បី​អនុវត្ត​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ​ឲ្យ​បាន​សម្រេច ជា​ការ​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាជន​។

ជា​ការ​កត់​សម្គាល់ ក្រៅ​ពី​ផ្ដោត​សំខាន់​លើ​បញ្ហា​ផ្ទៃ​ក្នុង​បក្ស​ហើយ មហាសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​កត់​សម្គាល់ អំពី​បញ្ហា​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​ចោល​ផង​ដែរ​។ សម្រាប់​គណបក្ស​កាន់​អំណាច អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រើ​ឧបាយកល​បដិវត្តន៍​ពណ៌ ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​។ ប៉ុន្តែ​តាម​រយៈ​ការ​ប្រើ​ប្រាស់​វិធានការ​ច្បាប់​រាំង​ស្កាត់​អំពើ​នេះ គណបក្ស​កាន់​អំណាច​ចាត់​ទុក​ថា ខ្លួន​បាន​ការពារ​ឯករាជ្យ អធិបតេយ្យ​ជាតិ សន្តិភាព ស្ថិរភាព​នយោបាយ ឯកភាព​ជាតិ និង​ លទ្ធិ​ប្រជាធិបតេយ្យ ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​តាម​គន្លង​ដ៏​ត្រឹម​ត្រូវ​។ នេះ​បើ​តាម​មហាសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​៕

Screenshot_20180122-135248 Screenshot_20180122-135309 Screenshot_20180122-135319 Screenshot_20180122-135334 Screenshot_20180122-135349 Screenshot_20180122-135415

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.net/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សុខភាព និងកីឡា
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved