ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

លោកស្រី ហុក លឿម មេភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត កំពុង រងការចោទប្រកាន់ ពីប្រជាពលរដ្ឋ ថាបានលួចយកដីពួក គាត់ជា ប្រពន្ធ័ !!!!!

លោកស្រី ហុក លឿម មេភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត កំពុង រងការចោទប្រកាន់ ពីប្រជាពលរដ្ឋ ថាបានលួចយកដីពួក គាត់ជា ប្រពន្ធ័ !!!!!

លោកស្រី ហុក លឿម មេភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត កំពុង រងការចោទប្រកាន់ ពីប្រជាពលរដ្ឋ ថាបានលួចយកដីពួក គាត់ជា ប្រពន្ធ័ !!!!!

Screenshot_2018-08-07-21-50-39 Screenshot_2018-08-07-22-00-42 Screenshot_2018-08-07-22-00-56

 

ដោយះ លោក ណាង រដ្ឌា
ចេញផ្សាយថ្ងៃអង្គារ ១១ រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៧ខែ សីហា ឆ្នាំ២០១៨
ព័ត៌មានសង្គម

 

ក្រុងប៉ោយប៉ែត :

 

បញ្ហាទំនាស់ដីធ្លី នៅក្រុងប៉ោយប៉ែត នៅតែជាចំណុចគោល ដែលត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែត កំពុងចំណាត់ការជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ក្នុងអាណត្តិលោកឧកញ៉ា សាន ស៊ានហូ ជាអភិបាលក្រុងប៉ោយប៉ែត ។ ហើយនៅក្នុងអាណត្តិលោកឧកញ៉ា សាន ស៊ានហូ មន្ត្រីខិលខូចមួយ ចំនួនត្រូវបានលោកដកមុខតំណែងចេញ មូលហេតុមកពី ពួកមន្ត្រីទាំងនោះមិនបំរើផលប្រយោជន៍ ប្រជាពលរដ្ឌ ជាពិសេសមន្ត្រីថ្នាក់ជាមេភូមិ។ ប៉ុន្តែដោយឡែករឿង មេភូមិព្រៃព្រិច គឺលោកស្រី ហុកលឿម វិញដែលសព្វថ្ងៃកំពុងរងការចោទប្រកាន់ ពីប្រជាពលរដ្ឌថា កំពុងលួចដីរបស់បងប្អូនប្រជាពលរដ្ឌនោះ នូវមិនទាន់មានចំណាត់ការ ពីសាលាសង្កាត់ប៉ោយប៉ែត និង សាលាក្រុងប៉ោយប៉ែតនូវឡើយ ។ ដូចជាករណីដីចំនួន ពីរឡូត៍ របស់លោក ហេង តាំងលាង អាជីវករលក់ដូរផ្សារថៃ ដែលត្រូវបានលោកស្រី ហុក លឿម មេភូមិព្រៃព្រិច ត្រូវបានលោកហេងតាំងលាងបានចោទប្រកាន់ថា បានឃុបឃិតគ្នា ជាប្រព័ន្ទលួចលក់ដីរបស់គាត់ដែលមានបណ្ឌ័ទទួលស្គាល់ពីគណះកម្មាករត្រឹមត្រូវពីអាជ្ញាធរទៅអោយអ្នកដ៏ទៃ ដោយមិនខ្លាចញញើត ទៅនឹងប្រពន្ធ័ច្បាប់បន្តិចសោះឡើយ ។ ប៉ុន្តែបើទោះជាសារព័ត៌មានយើងទាក់ទង សុំការបំភ្លឺយ៉ាងណាក៏ដោយ លោកស្រី ហុក លឿម ឆ្លើយថាជាប់រវល់។ហេតុដូចនេះហើយទើបបានជា ប្រជាពលរដ្ឋឌីរងចាំមើលចំណាត់ការ របស់ថ្នាក់ដឹកនាំសង្កាត់និងក្រុងប៉ោយប៉ែត មានចំណាត់ការមកលើលោកស្រីហុកលឿមដែលឬយ៉ាងណា។

 

នេះជាប្រសាសន៏នៃការឆ្លើយបំភ្លឺរបស់លោក ហេងតាំងលាង ដែលជាជនរងគ្រោះបានរៀបរាប់ ដូចសំណេរដើមដូចខាងក្រោមនេះ:លោក ហេងតាំងលាង ភេទប្រុសអាយុ 46 ឆ្នាំ រស់នៅភូមិក្បាលស្ពាន2 សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថា លោកបានទិញដីចំនួន០២ឡូត៌កាលពីថ្ងៃទី 28 ខែកុម្ភៈឆ្នាំ 2006 ដែលស្ថិតនៅចំណុចព្រៃព្រិចភូមិក្បាលស្ពានឃុំប៉ោយប៉ែតស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ពីឈ្មោះ មូលមឿន ភេទប្រុសបច្ចុប្បន្នអាយុ 76 ឆ្នាំនិងប្រពន្ធឈ្មោះ ម៉ាន ម៉ារី បច្ចុប្បន្នអាយុ 62 ឆ្នាំដែលមានទំហំដីទទឹង 20 ម៉ែត្រនិងបណ្ដោយ 20ម៉ែត្រស្មើនឹង 400ម៉ែត្រការ៉េ ហើយថដីនោះលោកបានចែកឲ្យទៅប្អូនប្រុសឈ្មោះ ឈីវ តាំងឡា អាយុ 42ឆ្នាំ បានកាន់កាប់រហូតមកដល់ឆ្នាំ 2014 ខែ6 ហើយបានទៅសុំមេភូមិដើម្បីធ្វើប័ណ្ណកាន់កាប់ដីនោះហើយក៏បាននាំមេភូមិ ឈ្មោះហុកលឿម បានមកបង្ហាញទីតាំងដីស្រាប់តែមេភូមិរូបនេះបាននិយាយថាដីនេះមិនអាចធ្វើប័ណ្ណបានទេព្រោះមានបញ្ហាពាក់ពន្ធនាក់ជិតខាង។ពេលនោះលោកក៏បានទៅរកភាគីម្ខាងដែលមេភូមិអះអាងថាពាក់ព័ន្ធនោះ ជាច្រើនដងតែមិនបានជួបព្រោះគាត់រវល់ទៅរកស៊ីនៅប្រទេសថៃ។

 

លុះក្រោយមកនៅដើមឆ្នាំ 2015 ស្រាប់តែឈ្មោះហុកលឿមដែលសព្វថ្ងៃជាមេភូមិព្រៃព្រិចបានលួចឃុបឃិតគ្នាជាមួយ បុគ្គលឈ្មោះ ឯល យូរ លួចធ្វើប័ណ្ណកាន់កាប់លើដីនោះទៅវិញ។ដោយបានបែងចែកដីរបស់ខ្ញុំបាទឲ្យកូនគាត់ឈ្មោះ លី ផូរ 10 ម៉ែត្រគុណ២០ ម៉ែត្រនិងឈ្មោះមិត្ត ឧត្ដម 10 ម៉ែត្រ គុណ២០ ម៉ែត្រ។ក្រោយមកប្អូនប្រុសខ្ញុំ បានព្យាយាមទៅដោះស្រាយជាមួយមេភូមិ តែមេភូមិបាននិយាយថា ចែកគ្នាម្នាក់ 1ឡូត៌ទៅ ហើយចេញលុយឲ្យកូនគាត់ 25000បាត។ ប៉ុន្តែដំណោះស្រាយនោះ ប្អូនរបស់ខ្ញុំមិនព្រម ទទួលយកទេ រួចក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅសាលាសង្កាត់ប៉ោយប៉ែតដើម្បីជួយរកដំណោះស្រាយ។

 

ក្រោយមកសង្កាត់បានកោះហៅមេភូមិ និងបុគ្គលឈ្មោះឯល យូរ មកដោះស្រាយជាច្រើនលើក បាននាំភាគីទាំងសងខាងទៅដល់ទីតាំងដី ស្រាប់តែបុគ្គលឈ្មោះ ឯលយូរ ចង្អុលទីតាំងដីម្ដងនៅខាងនោះ ម្ដងនៅខាងនេះគ្មានភាពច្បាស់លាស់ពិតប្រាកដ។ យោងតាមឯកសារនិងសាក្សីរស់នៅជិតខាង នៅថ្ងៃទី25 ខែ ឧសភា ឆ្នាំ 2015 ចៅសង្កាត់ឈ្មោះ នុត លី បានឲ្យឈ្មោះ ឈីវតាំង ឡា ធ្វើរបងព័ទ្ធជុំវិញលើដីនោះ នៅថ្ងៃដដែលនោះស្រាប់តែមេភូមិឈ្មោះ ហុកលឿម បាននាំកូនស្រីរបស់ខ្លួនឈ្មោះ លី ផូរ ទៅវាយកំទេចនិងដកបង្គោលរបងនៅទីតាំងដីនោះដោយមិនខ្លាចញញើតនឹងច្បាប់ឡើយ ។ពេលនោះប្អូនប្រុសខ្ញំបានទៅហាមឃាត់ដែរតែកូនស្រីមេភូមិមិនស្ដាប់ឡើយ ក្រោយមកបាត់ដំណឹងឈឹងរាប់ខែ។ក្រោយមកក៏ទៅសួរសង្កាត់ម្ដងទៀតមន្ត្រីសាលាសង្កាត់បាននិយាយថាសំណុំឯកសារពាក្យបណ្ដឹងនេះបានបញ្ជូនទៅសាលាក្រុងប៉ោយប៉ែតហើយ។

 

លុះដល់ថ្ងៃទី 28 ខែមិថុនាឆ្នាំ 2018 នេះខ្ញុំក៏បានយកពាក្យបណ្ដឹងថ្មីទៅជួបលោកអភិបាលក្រុងលោក សាន ស៊ានហូ ដើម្បីអោយជួយរកដំណោះស្រាយនិងរកយុត្តិធម៏ ហើយគាត់ ក៏បានឲ្យយកពាក្យបណ្ដឹងប្អូនប្រុសខ្ញុំូុនេះទៅដោះស្រាយនៅសាលាសង្កាត់សិន។ពេលនោះខ្ញុំក៏បានយកពាក្យបណ្ដឹងទៅដាក់ដល់សាលាសង្កាត់ជាថ្មីម្ដងទៀត ។ អស់រយៈពេលជាងមួយសប្តាហ៍ពុំឃើញមានមន្ត្រីសាលាសង្កាត់រកដំណោះស្រាយទាល់តែសោះ។ស្រាប់តែនៅថ្ងៃទី 9 ខែកក្កដាឆ្នាំ 2018នេះ កូនស្រីមេភូមិឈ្មោះ លីផូ បានហៅរថយន្តមកចាក់ដីមានទំនាស់នោះទៀត ហើយខ្ញុំក៏បានទៅហាមឃាត់ដែរតែកូនមេភូមិមិនព្រមស្តាប់ឡើយ ដោយនិយាយថាគេចាក់លើដីរបស់គេ ហើយខ្ញុំក៏បានក៏ទាក់ទងទៅលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតដែរតែគាត់ឆ្លើយថាចាំសួរមេភូមិសិន ចាំបាត់ៗរហូត។ខ្ញុំក៏បានទៅយកពាក្យបណ្ដឹងដែលដាក់កាលពីថ្ងៃមុន ពីមន្ត្រីសាលាសង្កាត់ឈ្មោះ ប្រក់ នី ដើម្បីយកទៅជួបចៅសង្កាត់ផ្ទាល់ លោកភោគលន ក៏បានយកពាក្យបណ្ដឹងទៅជួបលោក ប្រក់នី ហើយក៏បានប្រាប់ថាឲ្យវ៉ៃត្រាចូលអោយគាត់ហើយត្រូវធ្វើលិខិតកោះហៅមេភូមិដើម្បីរកដំណោះស្រាយ ហើយលោក ប្រក់ នី ក៏បានទៅពិភាក្សាជាមួយលោកចៅសង្កាត់ភោគ លន ក្រោយមកក៏បានប្រាប់វិញថាពាក្យបណ្ដឹងនេះមិនបាច់វ៉ៃត្រាទេចាំគាត់ហៅមេភូមិមកដោះស្រាយ រហូតមកទល់ពេលនេះស្ងាត់ឈឹងតែម្ដងដូចនេះហើយលោក ហេងតាំងលាងសង្ឃឹមយ៉ាងមុតមាំថា លោកឧកញ៉ា សាន ស៊ានហូ អភិបាល នៃគណះអភិបាលក្រុងប៉ោយប៉ែតនឹងដោះស្រាយជូនគាត់ដោយយុត្តិធម៍ជាក់ជាមិនខានឡើយ៕

 
ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.net/

Filed in: ចំណេះដឹង​សកល, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved