សាខាកាំងកុងត្រូល ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក សាន វិជ្ជាសារ៉ាវុធ បានចុះអង្កេតស្រាវជ្រាវ ស្វែងរកសារធាតុគីមី នៅផ្សារត្រី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ !!!!
ដោយះ លោក ចាន់ សុផាន់ណារ៉ា
ចេញផ្សាយថ្ងៃ ចន្ទ័ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា គ.ស. ២០១៨.
ព័ត៌មានជាតិ
ក្រុងប៉ោយប៉ែត:
នៅរសៀលថ្ងៃចន័្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលាគស២០១៨សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកប្រធានសាខាផ្ទាល់សហការជាមួយគណៈកម្មការគ្រប់គ្រងផ្សារបានចុះធ្វើកាអង្កេតទីផ្សារ ជាបន្ទាន់ មួយនៅផ្សារត្រីឋិតនៅក្នុងភូមិសាស្ត្ភូមិប៉ាលិលេយ្យ១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដោយមានសំណូមពរពីអាជីវករឲ្យចុះត្រួតពិនិត្យជាប្រចាំ។នៅក្នុងការចុះប្រតិបត្តិការនេះក្រុមការងារបានដាក់ការសង្ស័យទៅលើងៀតបបែលសណ្តែកបណ្តុះនិងបាញ់កាញ់ជាលទ្ធផលក្រោយពីការធ្វើតេស្តបឋមរួចមកយើងបានរកឃើញសារធាតុគីមីហាមឃាត់បូរ៉ាក់នៅបបែលងៀតចំនួន២តូបហើយបានដកហូតយកមកទុកដុតកម្ទេចចោលចំនួន២៩គក្រ។ដោយឡែកនៅក្នុងបាញ់កាញ់រកពុំឃើញមានសារធាតុបូរ៉ាក់ឡើយរួមទាំងសណ្តែកបណ្តុះក៏រកពុំឃើញវត្តមានម្សៅស(សូដ្យូមអ៊ីដ្រូស៊ុលហ្វ៊ីត)ផងដែរ។
នៅក្នុងការចុះអង្កេតនេះលោកសានវិជ្ជាសារ៉ាវុធប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ដល់បងប្អូន អាជីវករ អោយមានការប្រុងប្រយ័ត្ន ការនាំយកទំនិញ យកមកធ្វើការលក់ដូរ ដល់បងប្អូនប្រជាពលរដ្ឋ យើងរាប់ម៉ឹននាក់ ក្នុងនោះមានទាំងកុមារ ដែលត្រូវបរិភោគ។បើទំនិញនោះវាមានគុណភាពល្អនោះបងប្អូនយើងទទួលបានសុខភាពល្អ តែបើទំនិញនោះវាផ្ទុកទៅដោយសារធាតុគីមីវិញនោះមនុស្សរាប់ម៉ឹននាក់និងទទួលបាន នូវជម្ងឺដែលបង្កអោយពួកគាត់ជួបនូវផលវិបាកយ៉ាងធ្ងន់ធ្ងរទាំងជីវភាពគ្រួសារនិងសុខភាព នេះហើយដែលសាខាកាំកុងត្រូលកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពបងប្អូនប្រជាពលរដ្ឋ។ហេតុដូច្នេះទើបសាខាកាំកុងត្រូលយើងនៅថ្ងៃនេះបានចុះអង្កេតស្រាវជ្រាវ ស្វែងរកសារធាតុគីមីនៅតាមទំនិញនិមួយៗហើយនឹងត្រូវដកហូតទំនិញណាដែលមានសារធាតុគីមី យកទៅរក្សាទុកដើម្បីកម្ទេចចោល។
នៅចុងបញ្ចប់ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យបានបញ្ចាក់ប្រាប់សារព័ត៌មានថា ចាប់ពីថ្ងៃនេះតទៅ លោកនឹងប្រើកណ្ដាប់ដៃដែក ចុះនៅក្នុងរង្វង់ដែនដីដែលលោកគ្រប់គ្រង ដើម្បីដកហូតយកនូវ ទំនិញណា ដែលផ្ទុកសារធាតុគីមី ដែលជាអាវុធត្រជាក់ សម្លាប់អាយុជីវិត បងប្អូន ប្រជាពលរដ្ឋយើង។ ហើយលោកក៏សូមកោតសរសើរ ដល់បងប្អូន អាជីវករយើង ដែលបានចូលរួម សហការជាមួយ មន្ត្រីជំនាញ សាខាកាំងកុងត្រូល ក្នុងការរៀនសូត្រ ពិនិត្យមើលគុណភាពទំនិញ ការពិនិត្យស្លាកយីហោទំនិញ អំពីសុពលភាពទំនិញ និងបាន សហការ អោយមន្ត្រីជំនាញពិនិត្យទំនិញ និងចេះយោគយល់គ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត៕
ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.net/