ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៨ លើកទី១ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីសែល យ៉ាវ ( Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អំណោយដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជាចំនួន ២៩៦ នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អញ្ចើញ ចូលរួមពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ !!!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ាន ហើយប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់ !!!!! »» សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!!

ឥស្សរៈជនជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ គឺលោក គង់ គាំ បានអះអាងថា អ្នកដែលបារម្ភពីរឿងអឺរ៉ុបដក EBA ពីប្រទេសកម្ពុជា គឺជាក្រុមបំពុលសង្គម និង បំភិតបំភ័យដល់ កម្មករ កម្មការីនី !!!!!!

ឥស្សរៈជនជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ គឺលោក គង់ គាំ បានអះអាងថា អ្នកដែលបារម្ភពីរឿងអឺរ៉ុបដក EBA ពីប្រទេសកម្ពុជា គឺជាក្រុមបំពុលសង្គម និង បំភិតបំភ័យដល់  កម្មករ កម្មការីនី !!!!!!

ឥស្សរៈជនជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ គឺលោក គង់ គាំ បានអះអាងថា អ្នកដែលបារម្ភពីរឿងអឺរ៉ុបដក EBA ពីប្រទេសកម្ពុជា គឺជាក្រុមបំពុលសង្គម និង បំភិតបំភ័យដល់  កម្មករ កម្មការីនី !!!!!!Studio_20181104_193428 FB_IMG_1541334754585

ដោយះ លោក ណាង រដ្ឌា
ចេញផ្សាយថ្ងៃ អាទិត្យ ១១ រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ព័ត៌មានជាតិ

(រាជធានីភ្នំពេញ)៖

លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៊ី និងជាអតីតមេនាំជាន់ខ្ពស់ម្នាក់ ​​របស់អតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងថា អ្នកដែលបារម្ភរឿងអឺរ៉ុបដកប្រព័ន្ធ អនុគ្រោះពន្ធ EBA ពីកម្ពុជានោះ ជាក្រុមបំពុលសង្គម និងបំភិតបំភ័យដល់កម្មករ កម្មការីនី ព្រោះថាសេដ្ឋកិច្ចកម្ពុជា កំពុងមានសន្ទុះកើនឡើង ហើយធុរកិច្ចជនបរទេស នឹងបន្ដរកស៊ីនៅកម្ពុជា ហើយប្រទេសក្នុងសហគមន៍អឺរ៉ុប ក៏បានបង្ហាញជំហរខុសៗគ្នាចំពោះកម្ពុជា។ ក្រៅពីថ្លែងអំពី EBA លោកបានលើកឡើងថា ការបោះឆ្នោតគឺបានធ្វើឡើងយ៉ាងពិតប្រាកដ មិនក្លែងក្លាយដូចក្រុមប្រឆាំងដែលនៅក្រៅប្រទេសចោទនោះឡើយ។លោក គង់ គាំ ដែលជាមនុស្សជំនិតរបស់លោក សម រង្ស៊ី បានគូសបញ្ជាក់ថា ប្រសិនបើមានការអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជាមែននោះ ក៏មិនមែនអ្វីខុសនោះដែរ ពោលដោយសារតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធនេះ សម្រាប់តែប្រទេសមិនទាន់មានសេដ្ឋកិច្ចរីកចម្រើនតែប៉ុណ្ណោះ ហើយកម្ពុជាបច្ចុប្បន្នកម្ពុជា កំពុងតែមានសេដ្ឋកិច្ចកើនឡើងជាបន្តបន្ទាប់។

អតីតមេដឹកនាំគណបក្សប្រឆាំងមួយនេះ បានថ្លែងយ៉ាងដូច្នេះថា «​អំពីបញ្ហាដកការអនុគ្រោះពន្ធ ពីសហភាពអឺរ៉ុបនេះក៏យើងប្រាកដហើយថា វាមានមតិជាតិ និងអន្ដរជាតិ ។ដូច្នេះខ្ញុំមើលទៅមិនដូច អ្នកចង់បំពុល ឬថាក៏ចង់បំភ័យដល់ជាតិ ដល់កម្មករ កម្មការីនី គួរឲ្យព្រួយបារម្ភខ្លាំងនោះទេ ព្រោះថាប្រទេសយើង នៅតែគេវាយតម្លៃថា នឹងមានកំណើតសេដ្ឋកិច្ចជាធម្មតា​តទៅទៀត ដូច្នេះបើសិនជាសេដ្ឋកិច្ចមានកំណើន ហើយជាការអនុគ្រោះពន្ធនេះ សម្រាប់តែប្រទេសដែលទន់ខ្សោយនោះទេ បើសិនជាយើងចេះតែរីកចម្រើនគេ លែងអនុគ្រោះពន្ធវាជារឿងធម្មតា»។ការថ្លែងអះអាងរបស់លោក គង់ គាំ​ ​ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុក្នុងស្រុកមួយ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ហាក់ដូចជាវាយប្រហារធ្ងន់ៗ ទៅលើក្រុមអ្នកនយោបាយប្រឆាំង ដែលកំពុងតែបំផុសបំផុលរឿងអឺរ៉ុប ដែលកំពុងពិចារណាដើម្បីផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា។ក្រៅពីថ្លែងអំពី EBA លោក គង់ គាំ បានលើកឡើងថា ការបោះឆ្នោតគឺបានធ្វើឡើងយ៉ាងពិតប្រាកដ មិនក្លែងក្លាយដូចក្រុមប្រឆាំងចោទនោះឡើយ។ដូចនេះអ្វីៗ ជាការបំផុសបំផុល ដល់សាធារណៈ ជនអោយមានការយល់ច្រឡំមកលើ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ ។

ប៉ុន្ដែសម្រាប់ការពិចារណាក្នុងការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ ត្រូវបានប្រធានសភាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗចំនួន៥ស្ថាប័ន នៅទ្វីបអឺរ៉ុបដែលក្នុងនោះមានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា, សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង ប្រចាំនៅកម្ពុជា (CCIFC), ក្រុមធុរកិច្ចអាល្លឺម៉ងប្រចាំនៅកម្ពុជា (ADW), សភាពាណិជ្ជកម្មអឺរ៉ុបខាងជើងប្រចាំនៅកម្ពុជា (NordCham), សមាគមធុរកិច្ចអ៉ីតាលីប្រចាំនៅកម្ពុជា ដែលជាតំណាងឲ្យប្រទេសធំៗចំនួន៩ ប្រទេសនៅអឺរ៉ុប បានសរសេរលិខិតពិសេសមួយច្បាប់ផ្ញើជូន លោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប ដោយប្រឆាំងចំពោះបំណងចង់ដកប្រព័ន្ធអនុគ្រោះពន្ធ (EBAs) ចេញពីប្រទេសកម្ពុជា។លិខិតរួមរបស់ស្ថាប័នធុរកិច្ចអន្តរជាតិ តំណាងក្រុមហ៊ុនចំនួន៣៣៥ ដែលមាននិយោជិតជាង៥ម៉ឺននាក់ បានសម្តែងនូវក្តីកង្វល់យ៉ាងធ្ងន់ធ្ងរ អំពីដំណើរការ​ឆ្ពោះ ទៅរកការដកហូត ភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនៅក្រោមរបប «អ្វីៗទាំងអស់លើកលែងតែគ្រឿងសព្វាវុធ» (EBAs) ចេញពីប្រទេសកម្ពុជា និងបារម្ភពីផលវិបាកដែលការដកហូតនេះ អាចបង្កឲ្យមានផលប៉ះពាល់ដល់ប្រយោជន៍ផ្នែកពាណិជ្ជកម្មយូរអង្វែងរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.net//

Filed in: ចំណេះដឹង​សកល, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved