ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

លោក ម៉ូត សុខគ្រី ម៉ាស្ជិទអាល់ មហាជិរីន និង អ៉ីម៉ាំងម៉ាស្ជិត បានស្នើសុំដល់ សម្ដេច អគ្គមហា សេនាធិបតី តេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ ចំពោះចំណាត់ការ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបានសម្រេច អោយលោក លឹម ស៊ុនលី ឈ្នះក្ដី ដោយអយុត្តិធម៌ !!!!!

លោក ម៉ូត សុខគ្រី ម៉ាស្ជិទអាល់ មហាជិរីន និង អ៉ីម៉ាំងម៉ាស្ជិត បានស្នើសុំដល់ សម្ដេច អគ្គមហា សេនាធិបតី តេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ ចំពោះចំណាត់ការ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបានសម្រេច អោយលោក លឹម ស៊ុនលី ឈ្នះក្ដី ដោយអយុត្តិធម៌ !!!!!

លោក ម៉ូត សុខគ្រី ម៉ាស្ជិទអាល់ មហាជិរីន និង អ៉ីម៉ាំងម៉ាស្ជិត បានស្នើសុំដល់ សម្ដេច អគ្គមហា សេនាធិបតី តេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ ចំពោះចំណាត់ការ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបានសម្រេច អោយលោក លឹម ស៊ុនលី ឈ្នះក្ដី ដោយអយុត្តិធម៌ !!!!!
ដោយះ លោក ណាង រដ្ឌា
ចេញផ្សាយថ្ងៃ ពុធ ១២ កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៨
ព័ត៌មានជាតិ

ក្រុងប៉ោយប៉ែត:
នៅរសៀល ថ្ងៃ ពុធ ១២ កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ នឹង ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៨ នៅសាលប្រជុំ សាលាក្រុងប៉ោយប៉ែត បានរៀបចំប្រជុំ ដោយលះស្រាយរឿងវិវាទ រវាងព្រះវិហារ ឥស្លាម និងលោក លឹម ស៊ុនលីដែលត្រូវបាន សាលាដំបូង សម្រេចអោយឈ្នះក្ដី ទៅលើភាគីលោក ម៉ូត សុខគ្រី អ៉ីម៉ាំម៉ាស្ធិទ អាល់ មូហាជិរីន ។ ប៉ុន្តែការដោះស្រាយ មិនបានទទួលលទ្ធផលទេ ដោយភាគី ខាងលោក លឹម ស៊ុនលី គ្មានវត្តមាននៅ ក្នុងអង្គប្រជុំ ។ សូមបញ្ជាក់ថាការរៀបចំប្រជុំនេះ យោងតាមលិខិតលេខ៤៧៦/១៨ សជណ របស់រដ្ឋបាល សាលា ខេត្តបន្ទាយមានជ័យ ដែលជាលិខិតអញ្ចើញ ដែលមាន លោក លី សារី ជាប្រធានអង្គប្រជុំ ហើយនិងមានឈ្មោះ ជាច្រើនថែមទៀត ដែលមកពីគ្រប់ស្ថាប័ននិងសមត្ថកិច្ចនៅជុំវិញ សាលាខេត្តនិង លោកឧកញ៉ា សាន ស៊ានហូ ដែលជា អភិបាល ក្រុងប៉ោយប៉ែត ផងដែរ ។

 

 

លោក ម៉ូត សុខគ្រី អ៉ីម៉ាំម៉ាស្ជិទ អាល់មូហាជិរីន បានថ្លែងប្រាប់ក្រុមសារព័ត៌មានថា វិហារឥស្លាមនេះ បានចាប់ផ្ដើមកសាងនៅឆ្នាំ ១៩៩៣ មកម្លេះ ហើយវិហារនេះក៏ត្រូវបាន ទទួលស្គាល់ពីសាសនាឥស្លាមអន្តរជាតិ ជាច្រើន ប្រទេសថែម ទៀតផងដោយសារតែវិហារនេះ បានប្រារព្ធពិធីបុណ្យសាសនា ឥស្លាម ធ្វើជាម្ចាស់ផ្ទះ លើកស្ទួយវិស័យ សាសនាឥស្លាមកម្ពុជាសូម្បី
តែ ប្រមុខរាជ រដ្ឌាភិបាល កម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏ សម្ដេចបាន ចូលរួម ចំណែក យ៉ាង សកម្ម លើក ស្ទួយវិស័យសាសនាឥស្លាម ផងដែរ។ ខ្ញុំ( លិន) សូមបញ្ជាក់ថា សូម្បីតែបងប្អូន ប្រជាពលរដ្ឋខ្មែរយើង ក៏ទទួល ស្គាល់ថា វិហារ ឥស្លាមក្រុងប៉ោយប៉ែតនេះ មានតាំងពីយូរយាណាស់ មកហើយ ដែលបងប្អូនខ្មែរ ឥស្លាមយើង គោរពប្រណិប័តន៍ គ្រប់ៗគ្នា ហើយមិនដែលមាន កើត រឿងទំនាស់ដីធ្លី នេះគឺលោក លឹម ស៊ុនលីបានប្ដឹង ទៅតុលាការ នៅថ្ងៃទី ២៧ ខែ ៧ ឆ្នាំ២០០៥មកម្លេះក៏ប៉ុន្តែ ខាងខ្ញុំបានក៏បានរៀបចំដាក់ឯកសារ បញ្ចាក់ជូនទៅ តុលាការផងដែរ។

 

លោក ម៉ូត សុខគ្រី បានបន្តទៀតថា យោងតាម រដ្ឌធម្មនុញ នៃព្រះរាជាណាក្រកម្ពុជា បានចែងថា ព្រះរាជាណាចក្រកម្ពុជាមិនប្រកាន់ពូជសាសន៍ អ្វីទេ ហើយសាសនា ផ្សេងៗអាចប្រតិបត្តិការនៅលើ ទឹកដីកម្ពុជាបាន ដោយមិនប្រកាន់ ពូជសាសន៍អ្វីឡើយ ។ ដូចនេះបញ្ហាដែលកំពុងកើតឡើងនេះ ខាងខ្ញុំក៏ដូចជាបងប្អូន ខ្មែរឥស្លាម ទូទាំងក្រុងប៉ោយប៉ែត មិនសុខចិត្តទេហើយសូមអំពាវនាវ ដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឌាភិបាលកម្ពុជា មេត្តាជួយអន្តរាគមន៍ ដល់ពួកយើងខ្ញុំ ដែលមានតែវិហារឥស្លាមមួយនេះទេ បំរើផលប្រយោជន៍វិស័យសាសនាខ្មែរឥស្លាមនៅ ក្រុងប៉ោយប៉ែត ៕

 
ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.net/IMG-20181219-WA0034 IMG-20181219-WA0048 IMG-20181219-WA0033

Filed in: ចំណេះដឹង​សកល, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved