ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ចាក់​សោរ​​បង្ខាំងម្ដាយ ​នៅក្នុងផ្ទះ និង​វាយ​ប្រុសបង្កើ​តរបស់ខ្លួន ​បណ្តាល​ឲ្យរងរបួសបាក់ដៃ ត្រូវបានក​ម្លាំង សមត្ថកិច្ចចាប់​ឃាត់ខ្លួន

ចាក់​សោរ​​បង្ខាំងម្ដាយ ​នៅក្នុងផ្ទះ និង​វាយ​ប្រុសបង្កើ​តរបស់ខ្លួន ​បណ្តាល​ឲ្យរងរបួសបាក់ដៃ ត្រូវបានក​ម្លាំង សមត្ថកិច្ចចាប់​ឃាត់ខ្លួន

រាជធានី​ភ្នំពេញ៖នា​វេលាម៉ោង០៩និង​៣០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ​នេះ មានករណីដែល​គួរ​ឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង​ ដោយបុរសម្នាក់ដែលសង្ស័យញៀនថ្នាំ​និង​ផឹកស្រា​ស្រវឹងធ្លាក់​ភ្នែក វាយ​បងប្រុស​បង្កើតរបស់ខ្លួន​បណ្ដាលឲ្យរង​របួសបាក់ដៃ​ រួចចាក់សោរបង្ខាំងម្ដាយ នៅក្នុងផ្ទះ​ មិនតត្រឹមតែប៉ុណ្ណោះ​បានគំរាមវាយបំបាក់ជើង បើនរណាម្នាក់​ហ៊ានចូលទៅជួយ រួមទាំង​នគរបា​លប៉ុស្តិ៍ត្រពាំងក្រសាំងផងដែរនោះ ត្រូវបាន​កម្លាំង​នគរបា​លខណ្ឌពោធិ៍សែនជ័យ សហការជាមួយ​កម្លាំង​នគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ចុះចា​ប់ឃាត់​ខ្លួន។

សូមជំរាបដែរថា​៖ករណីខាងលើនេះ​បាន​កើត​ឡើង​នៅក្នុងភូមិត្រពាំងអញ្ចាញ៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធា​នីភ្នំពេញ​។

សមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនសង្ស័យមានឈ្មោះ ឈិត ជិនសីហា (ហៅយ៉ា)​ អាយុ៣១ឆ្នាំ មានប្រពន្ធនិងកូន២នាក់។ចំណែកប​ងប្រុសដែល​ជាជនរងគ្រោះមាន​ឈ្មោះ ឈិត ជិនវិច្ឆិកា (ហៅ​ជីត) អាយុ៣៣ឆ្នាំ មុខរបរជាអ្នក​បើកបររថយន្ត មានប្រពន្ធនិងកូន២នាក់ ដែលរ​ងរបួស​បាក់​ដៃឆ្វេង និង​ហូរឈាម​ពេញខ្លួន។

​រីឯស្រ្តីជាម្ដាយ​មិនបានប្រាប់ឈ្មោះនោះ​ទេ គ្រាន់តែដឹងថាជាអតី​តគ្រូប​ង្រៀនម្នាក់ដែលចូលនិវត្តន៍​ហើយកំពុងមានជំងឺផងដែរ​។

បើតាម​ស្ត្រីជាម្តាយ​បាននិយាយថា​ កាលពី​វេលា​ម៉ោង​៦ល្ងាច ថ្ងៃទី១៨​ ខែកុម្ភៈ ឆ្នាំ២០១៩​ម្សិលមិញនេះ កូនប្រុស​ម្នាក់នេះ បានផឹក​ស្រានៅ​ខាង​ក្រៅហើយពេលស្រវឹងទើបត្រឡប់ចូលផ្ទះ បន្ទាប់មកបានរករឿងជេរ ប្រមាថគ​ម្រាម​សម្លាប់​គាត់ ជាម្ដាយរួមនិង​កូនប្រុស ហើយបា​នជេរបញ្ចោរស្រែក​ឡូឡា ដេកអត់ពួ​ននោះទេ​។

រហូតដល់​វេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃកើ​តហេតុខាងលើ​ ទើបឈប់ហើយចូលដេក ​ប៉ុន្តែភ្លឺមិនទាន់ទេក៏​បាន​ក្រោ​កជេរបន្តទៀត លុះព្រឹកឡើងខណៈ​គាត់កំពុងដេកនៅក្នុងផ្ទះហើយកូនប្រុសរងគ្រោះ កំពុង​អង្គុយដាក់ចំណីឲ្យមាន់ ស្រាប់តែជនដៃដល់​កាន់ដំបងឈើដែលមានជាប់ដែកគោល ធ្វើសក​ម្មភាព​វា​យបណ្ដាល ឲ្យរងរបួស​បែបនេះម្ដង។

ពេលនោះជនរងគ្រោះបាន​រត់ទៅឲ្យគាត់ជួយ ហើយគាត់​បានបិទទ្វារផ្ទះ ទើបរួចខ្លួន​ផុតពីសេចក្ដីស្លាប់ បន្ទាប់មក​ជនដៃដល់បានចាក់សោពីក្រៅបង្ខាំងគាត់ និ​ងកូ​នប្រុស​រងគ្រោះមិនឲ្យចេញទៅណា​ឡើយ។

មិនតែប៉ុណ្ណោះ​បានបិទទ្វាររ​បងផ្ទះ មិនឲ្យកូនរបស់​គាត់​ផ្សេងទៀត ចូលទៅជួយ​គាត់និងជនរងគ្រោះ​បាននោះទេ ដែលជាហេតុបង្កឲ្យមាន​ការភ្ញា​ក់ផ្អើ​ល​យ៉ាង​ខ្លាំង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងធ្វើកាសាកសួរ នៅផ្នែកព្រហ្មទណ្ឌ នៃអធិកា​រដ្ឋា​ននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនិតិវិធី៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved