ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

អគ្គស្នងការរ​ង នគរបាល​ជាតិ ជំរុញ​គ្រប់ស្នងការ រាជធានី-ខេត្តទាំងអស់ ត្រូវបន្តចុះអប់រំ ប្រជាពលរដ្ឋ បន្ថែមទៀត ទាក់ទង នឹងច្បាប់ចរាចរណ៍

អគ្គស្នងការរ​ង នគរបាល​ជាតិ ជំរុញ​គ្រប់ស្នងការ រាជធានី-ខេត្តទាំងអស់ ត្រូវបន្តចុះអប់រំ ប្រជាពលរដ្ឋ បន្ថែមទៀត ទាក់ទង នឹងច្បាប់ចរាចរណ៍

រាជធានីភ្នំពេញ​៖នាព្រឹកថ្ងៃទី២​០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ​ នៅអគ្គស្នងការដ្ឋាននគរបាលជា​តិ បានបើក កិច្ចប្រជុំ​បូកសរុបលទ្ធផលកា​រងារសុវត្ថិភាពចរាចរណ៍ផ្លូវគោ​ក របស់អនុគណៈកម្មការទី២ (...) ប្រចាំ​ខែមករា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នង​ការរងនគ​របាលជាតិ និង​ជាអនុប្រធានចិន្រ្តៃយ៍ នៃអនុគណៈ​កម្មការទី២ (គ.ស.ច.គ) តំណាង​នាយឧត្តម​សេនីយ៍ សន្តិបណ្ឌិត នេត ​សាវឿន អគ្គស្នងការនគរបាលជាតិ​និងជាប្រធាន​នៃអនុគណៈកម្មការទី២ (គ.ស.ច.គ)។

នៅក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានមានប្រសាសន៍​ ជំរុញ​គ្រប់​ស្នង​ការរា​ជធានី-ខេត្តទាំងអស់ ត្រូវបន្តចុះអប់រំប្រជា​ពលរដ្ឋបន្ថែមទៀត ទាក់ទងនឹង​ច្បាប់ចរាចរ​ណ៍ ខណៈបញ្ហាច​រាចរណ៍នេះ នៅតែជាការព្រួយបារម្ភខ្លាំង ចំពោះរា​ជរដ្ឋាភិបា​លដោយសា​រតែអត្រា​គ្រោះ​ថ្នាក់​ស្លាប់បាត់បង់ជីវិតភាគច្រើន គឺមិនគោរពច្បាប់បើកបរ។​

ក្រោយ​ពីកិច្ចប្រជុំនោះ ​អគ្គស្នង​ការរងនគរបាលជាតិបានលើកឡើងថា៖សព្វថ្ងៃនេះបញ្ហាចរា​ចរណ៍នៅតែជាករណីមួយ ដែលធ្វើ​ឲ្យរាជរដ្ឋាភិ​បាលព្រួយបារម្ភខ្លាំងដោយសារ​តែអត្រាគ្រោះ​ថ្នាក់វាស្ថិតនៅខ្ពស់ដដែល ដោយសារតែ​ការបើកបរមិន​បានគោរពច្បាប់ និងមិនអនុគ្រោះគ្នា​ជាដើម។

យោងតាមរបាយការណ៍ នាយក​ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានឲ្យដឹង​ថា៖នៅឆ្នាំ២០១៨ គ្រោះថ្នាក់​ចរាចរណ៍កើតឡើង៣,២៦៧ករណី លើ​៣,៥៣១លើក ថយចុះ​២៦៤លើក ស្មើនឹង​៧ភាគរយ បើ​ធៀប​នឹងឆ្នាំ២០១៧។

ចំណែកអ្នកស្លាប់មានចំនួន​១,៧៦១នាក់ លើ​១,៧៨០នាក់ ថយចុះ​១៩នាក់ ស្មើនឹង​១ភាគរយ ខណៈចំនួនអ្នករងរបួសមានចំនួន​៤,៧៧០នាក់ លើ​៥,៥៣៩នាក់ ថយចុះ​៧៦៩​នាក់ ស្មើនឹង​១៤ភាគរយ​។តាមរយៈតួលេខនេះ ជាមធ្យមក្នុង១ថ្ងៃ មនុស្សប្រហែល៥នាក់ បាន​ស្លាប់​និង១៣នាក់ បានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។

របាយការណ៍ដដែរបានបន្ថែមថា៖ មូល​ហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ គឺមកពីបើកបរល្មើសល្បឿនកំណត់​៣៧ភាគរយ,ការមិនគោរព​សិទ្ធិ១៩ភាគរយ,ការមិនប្រកាន់ស្តាំ​១៣ភាគរយ,ការវ៉ាជែង​១១ភាគរយ,ការបត់​១០ភាគរយ,ស្រវឹង​៥ភាគរយ,កត្តាយានយន្ត​៣,៥ភាគរយ និងងងុយដេក២ភាគរយ៕​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved