ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ពិធីប្រកាសតែងតាំង លោក គាត ហ៊ុល ជាអភិបាល នៃ គណៈអភិបាលក្រុងប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្តម សួន បវរ អភិបាល នៃ គណៈអភិបាល ខេត្តបន្ទាយមានជ័យ !!!

ពិធីប្រកាសតែងតាំង លោក គាត ហ៊ុល ជាអភិបាល នៃ គណៈអភិបាលក្រុងប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្តម សួន បវរ អភិបាល នៃ គណៈអភិបាល ខេត្តបន្ទាយមានជ័យ !!!

ពិធីប្រកាសតែងតាំង លោក គាត ហ៊ុល ជាអភិបាល នៃ គណៈអភិបាលក្រុងប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្តម សួន បវរ អភិបាល នៃ គណៈអភិបាល ខេត្តបន្ទាយមានជ័យ !!!

ដោយះ លោក យិន សុខា
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ១៤ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែ មេសា ឆ្នាំ ២០១៩
ព័ត៌មានជាតិ

ក្រុងប៉ោយប៉ែត:

នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១៤ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៩នៅសាលាក្រុងប៉ោយប៉ែត មានរៀបចំកម្មវិធី ផ្លាស់ប្ដូរ និង តែងតាំង អភិបាល នៃ គណៈអភិបាលក្រុងប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្ដម សួន បវរ អភិបាល នៃ គណៈអភិបាល ខេត្តបន្ទាយមានជ័យ ។ នៅក្នុងកម្មវិធីដ៏វិសេសវិសាលនេះមានវត្តមានគណះអធិបតី និង ភ្ញៀវកិត្តិយស ដូចរាយនាម : ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ,ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ភាព រដ្ឌលេខាធិការក្រសួងការពារជាតិ,ឯកឧត្តម គោ ស៊ុំរឿត សមាជិករដ្ឋសភា និងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម,លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធាន ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ,លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ,ហើយនៅមានវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង មកពីក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អនុប្រធានមន្ទីរ ជុំវិញខេត្ត  និង មន្ត្រីរាជការ ជាច្រើនអ្នកចូលរួមអបអរសារទរ យ៉ាងច្រើនកុះករ ។

បន្ទាប់ពីលោកឧកញ៉ា សាន ស៊ានហូ ឡើងថ្លៃងសន្ទរកថា រៀបរាប់អំពីសកម្មភាពការងារ ដែលលោកបានអនុវត្តកន្លងមកលោក គាត ហ៊ុល អភិបាល នៃ គណៈអភិបាលក្រុងប៉ោយប៉ែតថ្មី បានឡើងថ្លែងសន្ទរកថា ស្វាគមន៍ ជូនអង្គពិធី ដោយលោកបានថ្លែងអំណរយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាលកម្ពុជានិង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ,ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹម យ៉ាន ឧបនាយករដ្ឋមន្ត្រី និងជា ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ,និងឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ដែលបានផ្ដល់នូវជំនឿទុកចិត្តតែងតាំងរូបលោកជាអភិបាលក្រុងប៉ោយប៉ែត ជំនួសលោក សាន ស៊ានហូ ដែលត្រូវបានរាជរដ្ឋាភិបាលដាក់អោយចូលនិវត្តន៍តាមច្បាប់កំណត់។ លោក គាត ហ៊ុល ថ្លែងបន្តទៀតថា ក្នុងរយះពេល ៦ឆ្នាំ កន្លងមក លោកបានដឹកនាំក្រុមប្រឹក្សាសង្កាត់ផ្សារកណ្ដាល ចុះបំពេញភារកិច្ចយ៉ាងសកម្មស្របតាមច្បាប់កំណត់ ជាពិសេសការអភិវឌ្ឍក៍តាមបែបវិមជ្ឈការ និង វិសហមជ្ឈការ ច្បាប់ស្ដីពីការគ្រប់គ្រង រដ្ឌបាលឃុំ/សង្កាត់ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ័ ។

លោក គាត ហ៊ុល  បានមាន ប្រសាសន៍បន្ត ទៀតថា ចំពោះសមិទ្ធផល ដែល រដ្ឌបាល សង្កាត់ផ្សារកណ្ដាល សម្រេចបានគឺបានមកពីការផ្ដល់យោបល់ពី ថ្នាក់ដឹកនាំ ខេត្ត ក្រុង និងក្រុមការងារ ដែលតែងតែ ផ្ដល់នូវបទពិសោធន៍ និង តម្រង់ទិសដល់រូបខ្ញុំបាទ និង ក្រុមការងារ ដែលឈានដល់សម្រេចបានជោគជ័យ និង ទទួលបានផ្លែផ្កា ជាពិសេស ការទទួលបាននូវសម្លេងគាំទ្រ ពីប្រជាពលរដ្ឋ ក្នុងការដណ្ដើមបានជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ កន្លងមកនេះ។ ដើម្បីជាការឆ្លើយតប នូវគុណូបការៈដ៏ថ្លៃថ្លានេះ លោកបានបេ្ដជ្ញាចិត្ត ដូចតទៅ :

១-បេជ្ញាគោរពនិងប្រតិបត្តិតាមច្បាប់រដ្ឌធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា លើកកម្ពស់សមត្ថភាព យល់ដឹង និងសិក្សាស្វែងយល់ពីច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន ដើម្បីធានាបំពេញតួនាទី អោយបានត្រឹមត្រូវ និងជោគជ័យតាមការកំណត់។ ២-បេជ្ញាពង្រឹង សាមគ្គីភាព  ឯកភាពរដ្ឌបាលផ្ទៃក្នុង រវាងគណះអភិបាលនិងប្រធាក្រុមប្រឹក្សាក្រុង និងអង្គភាពនានាជុំវិញដែនដីក្រុងប៉ោយប៉ែត និង អង្គការសង្គមស៉ីវិលអោយបានល្អនិងរឹងមាំ។៣-បេជ្ញាពង្រឹងអភិបាលកិច្ទល្អ យកចិត្តទុកដាក់លើការបង្កើនប្រសិទ្ធភាពការអនុវត្តគោលនយោបាយផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។៤-បេជ្ញាបង្កើនកិច្ទអភិវឌ្ត្យន៍ តាមរយះការប្រមូលផ្ដុំអោយមានការចូលរួមពី គ្រប់មជ្ឈដ្ឋាន ដើម្បីកសាងសមិទ្ធផលនានានៅទីប្រជុំជននិងដល់មូលដ្ឋាន អោយបានរីកចម្រើនលើគ្រប់វិស័យ។នៅចុងបញ្ចប់នូវសន្ទរកថា លោក អភិបាលក្រុងថ្មី គាត ហ៊ុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្ដម សួន បវរ និងគណៈអធិបតី ភ្ញៀវកិត្តិយសទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួម នៅក្នុងកម្មវិធីនាពេលនេះ សូមជួបតែ សុខភាពល្អបរិបូរណ៍កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ និងសមប្រកបតែពុទ្ធពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខះ ពលះ កុំបី
ឃ្លៀងឃ្លាតឡើយ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved