ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ប្រជាពលរដ្ឋ ប្រទេសឥណ្ឌូនេស៊ី ជាង ១៩០ លាននាក់ កាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩     បានចេញទៅ    បោះឆ្នោត  ជ្រើសរើស ប្រធានាធិបតី បើតាម   ការស្ទាបស្ទង់មតិ      ភាគច្រើន លោក ចូកូ វីដូដូ ប្រធានាធិបតីផុត   អាណត្តិ មានសម្លេងឆ្នោត   លើសគេ !!!!!!

ប្រជាពលរដ្ឋ ប្រទេសឥណ្ឌូនេស៊ី ជាង ១៩០ លាននាក់ កាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩     បានចេញទៅ    បោះឆ្នោត  ជ្រើសរើស ប្រធានាធិបតី បើតាម   ការស្ទាបស្ទង់មតិ      ភាគច្រើន លោក ចូកូ វីដូដូ ប្រធានាធិបតីផុត   អាណត្តិ មានសម្លេងឆ្នោត   លើសគេ !!!!!!

ប្រជាពលរដ្ឋ ប្រទេសឥណ្ឌូនេស៊ី ជាង ១៩០ លាននាក់ កាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩     បានចេញទៅ    បោះឆ្នោត  ជ្រើសរើស ប្រធានាធិបតី បើតាម   ការស្ទាបស្ទង់មតិ      ភាគច្រើន លោក ចូកូ វីដូដូ ប្រធានាធិបតីផុត   អាណត្តិ មានសម្លេងឆ្នោត   លើសគេ !!!!!!

ដោយ : លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ សុក្រ ១៥ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩
ព័ត៌មានអន្តរជាតិ

រដ្ឋធានីហ្សាកាតា:

ការបោះឆ្នោត  ជ្រើសរើស ប្រធានាធិបតី នៃ មហាយក្សអាស៊ី គឺ   ប្រទេស ឥណ្ឌូនេស៊ី កាលពី  ថ្ងៃ  ពុធ ១៧ ខែ  មេសា ឆ្នាំ ២០១៩ កន្លងមកនេះ ប្រជាពលរដ្ឋ   ឥណ្ឌូណេស៊ីជាង ១៩០  លាននាក់ ត្រូវ​បានចេញ​   ទៅបោះឆ្នោត ដើម្បី​​ ជ្រើសរើសប្រធានាធិបតីថ្មី។ ការ​ស្ទាបស្ទង់​មតិ​ជាច្រើន​ បង្ហាញថា លោក​ចូកូ វីដូដូ ដែល​ជា​ប្រធានាធិបតី​   ផុតអាណត្តិ គឺ​ ជាអ្នកមាន     ប្រៀប នៅ​ក្នុង​ការ​   បោះឆ្នោតនេះ ក៏ប៉ុន្តែ គេ​សង្កេត  ឃើញថា នៅ​ពេញ​ក្នុង​    យុទ្ធនាការ  ឃោសនា   បោះឆ្នោត ​បញ្ហា​ដ៏​ចម្រូងចម្រាសមួយ បាន​ក្លាយ​ជា​ចំណោទ​សម្រាប់  លោកចូកូ វីដូដូ។ នោះគឺ​ឥទ្ធិពល​របស់​ចិន ដែល​កើនឡើង​ខ្លាំជាមួយនឹងកំណើននៃការ វិនិយោគលើ វិស័យហេដ្ឋា រចនាសម្ព័ន្ធ នៅប្រទេស ឥណ្ឌូណេស៊ី។

លោក​ចូកូ វីដូដូ ឈរឈ្មោះ​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​សម្រាប់​អាណត្តិ​ថ្មី នៅ​ក្នុង​ការ​បោះឆ្នោត​នៅថ្ងៃ​ពុធ​នេះ ជាមួយ​នឹង​ចំណុច​ខ្លាំង​មួយ គឺ​​ភាព​ រឹងមាំនៃ   សេដ្ឋកិច្ច   ឥណ្ឌូណេស៊ី ដែល​អត្រា​អតិផរណា​ មាន កម្រិតទាប ចំណែក​ឯ​អត្រា​កំណើន​សេដ្ឋកិច្   ចវិញមានកម្រិតខ្ពស់ប្រមាណជា ៥% ជារៀងរាល់​ឆ្នាំ ចាប់តាំង​ពី លោក ចូលកាន់តំណែង កាល​ពី​ ឆ្នាំ    ២០១៤មក។ ក៏ប៉ុន្តែ គូប្រជែង​របស់   លោកបានផ្តោតទៅលើចំណុច ដ៏ចម្រូងចម្រាសមួយ ដើម្បី​ ជាប្រធានបទនៃ  ការវាយប្រហារ ទៅលើលោក  ចូកូ វីដូដូ គឺ​លំហូរ​​ដ៏​ ច្រើន   សន្ធឹកសន្ធាប់  នៃ វិនិយោគ  របស់ចិន នៅ​ក្នុង​ ប្រទេស ឥណ្ឌូណេស៊ី។

គេ​សង្កេត  ឃើញថា នៅ​ក្នុងរយៈពេល​៥ ឆ្នាំកន្លងទៅនេះ លោក​ចូកូ វីដូដូ បាន​ដាក់​   ចេញនូវគោល  នយោបាយជា   អាទិភាពមួយ គឺ​ការ​អភិវឌ្ឍ​ហេដ្ឋា  រចនាសម្ព័ន្ធនៅ  ទូទាំងប្រទេស ដើម្បី​​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការ​បង្កើត​ ការងារដល់ ប្រជាជន ហើយ​កា រអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនេះតរូវការ​ជាចាំបាច់​នូវ​វិនិយោគ​បរទេស ជាពិសេស វិនិយោគ​របស់​ចិន ដែល​ជា​  ប្រទេសសម្បូរលុយ។ គ្រាន់តែនៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ រដ្ឋាភិបាល​របស់​លោក​វីដូដូ​បាន​ចុះ​កិច្ច ព្រមព្រៀង     វិនិយោគជាមួយចិន នៅ​ក្នុង   ទំហំទឹកប្រាក់រហូត  ដល់ទៅ ២៣ពាន់លាន​ដុល្លារ​អាមេរិក បន្ថែម​     ពីលើគម្រោងជា ច្រើនដែល     មានស្រាប់ ជាពិសេស គឺ​គម្រោង​      សាងសង់  បណ្តាញរថភ្លើង  ល្បឿនលឿន ក្នុង​ទំហំ​ ទឹកប្រាក់ ៦ពាន់លាន​ដុល្លារ ដែល​ ជាគម្រោងដ៏        ចម្រូងចម្រាសមួយ ហើយ​ដែល​   គូប្រជែងរបស់ លោក វីដូដូ  តែងតែលើក យកមក វាយប្រហារ លើរូបលោក។

តាមការពិត​ទៅ បើ​មើល​ទៅ​តាម​តួលេខ​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី គិត​មក​ទល់​នឹង​ឆ្នាំ២០១៨​កន្លងទៅនេះ ចិន​មិនមែន​ជា​ប្រទេស​ដែល​បោះទុនវិនិយោគ​ច្រើន​ជាងគេ​នោះទេ នៅ​ក្នុង   ប្រទេសឥណ្ឌូណេស៊ី។ ប្រទេស​ដែល​ វិនិយោគច្រើនជាងគេនៅ     ឥណ្ឌូណេស៊ី គឺ​សិង្ហបុរី ចំណែក​ឯ​ចិន​វិញ​ស្ថិត​នៅ​ លំដាប់ទី៣ឯណោះ នៅ​ពី​ក្រោយ​ជប៉ុន ដែល​នៅ​លំដាប់ទី២។ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ គណបក្ស​ប្រឆាំង​​​ឥណ្ឌូណេស៊ី​ចូលចិត្ត​លើក​យក​វិនិយោគ​ចិន​មក​ធ្វើ​ការ​ឃោសនា​បោះឆ្នោត ដើម្បី​វាយប្រហារ​លើ​លោកចូកូ វីដូដូ គឺធ្វើ​ តម្រូវទៅតាមនិន្នាការ   ប្រឆាំងចិន ដែល​កើតមាន​កាន់តែ​   ខ្លាំងឡើងៗ នៅ​ក្នុង​ចំណោម​ប្រជាជន​ឥណ្ឌូណេស៊ី​ដែល​ជា​ម្ចាស់ឆ្នោត។មែនទែនទៅ ​នៅ​ក្នុង​មួយរយៈកាល​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​ថា និន្នាការ​ប្រឆាំង​នឹង​វិនិយោគ​ចិន​ មិនមែនកើតមានឡើងតែនៅក្នុង    ប្រទេសឥណ្ឌូណេស៊ីនេះ   មួយនោះទេ ក៏ប៉ុន្តែ វា​បាន​កើតមានឡើង​​ជាទូទៅ នៅ​ស្ទើរតែ​គ្រប់   ប្រទេសនៅក្នុងតំបន់អាស៊ី ហើយ​ជារឿយៗ គោលនយោបាយ​ ប្រឆាំងនឹងវិនិយោគចិនបានក្លាយទៅជា​   ប្រធានបទដ៏ពេញនិយមមួយ នៅ​ក្នុង​យុទ្ធនាការ​​   ឃោសនា     បោះឆ្នោត ហើយ​ភាគ  ច្រើនវាជាគោលនយោបាយ ដែល​    ទាក់ទាញនូវ    ចំណាប់អារម្មណ៍ និង​  ទទួលបាននូវការ     គាំទ្រពីសំណាក់  ប្រជាជន  ម្ចាស់ឆ្នោត។

ជាក់ស្តែង គេ​សង្កេតឃើញ​ថា នៅ​ក្នុង​ការ​បោះឆ្នោត​ថៃ​ កន្លងទៅថ្មីៗនេះ គម្រោង​       វិនិយោគចិន គឺ​ ជា ប្រធានបទ ដ៏សំខាន់មួយ ដែល​​គណបក្ស​ភឿថៃលើក​យក​មក​ធ្វើការ​ឃោសនា ដើម្បី​រិះគន់​​លើ​របបសឹក ហើយ​ព្រមទាំង​ បានសន្យាទៀតផងថា ប្រសិនបើ​ពួកគេ​ជាប់​ឆ្នោត​ឡើងកាន់អំណាច ពួកគេ​​នឹង​ធ្វើការ​សើរើ​មើល​ឡើងវិញ នូវ​គម្រោង​វិនិយោគ ដែល​របបសឹក​បាន​        ព្រមព្រៀងជាមួយចិន កាល​ពី​ពេល​កន្លងមក។នៅ​ម៉ាឡេស៊ីវិញ លោក​មហាធៀរ មហាម៉ាត់ ក៏​បាន​​​ ផ្តោតជាសំខាន់ ទៅលើ​គោលនយោបាយ​ប្រឆាំង​នឹង​គម្រោង​វិនិយោគ​របស់​ចិន​នេះ​ដែរ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​ កាល​ពី​ឆ្នាំ​២០១៨​កន្លងទៅ។    យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ដែល​លោក​​បាន​  ទទួលជោគជ័យ  លើអតីត នាយករដ្ឋមន្ត្រី ដែល​មាន​ជាប់​ពាក់ព័ន្ធ​ច្រើន​ នឹង គម្រោង វិនិយោគចិន។

និយាយ​ជារួម​ទៅ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គោលនយោបាយ​ ប្រឆាំង នឹង វិនិយោគចិន កំពុងតែ​ក្លាយ​ ទៅជាប្រធានបទដ៏ពេញនិយមមួយ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត មិនថា​នៅ​  ឥណ្ឌូណេស៊ី ឬ​ក៏​នៅ​​តាម​បណ្តា​  ប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត ជាពិសេស​ នៅអាស៊ី។  ជាទូទៅ គេតែងតែនាំគ្នា​   សំឡឹងមើលទៅលើ   វិនិយោគចិនក្នុងផ្លូវ  អវិជ្ជមាន គឺម្យ៉ាង ​ ដោយសារតែ     គេនាំគ្នាគិតថា ​​​គម្រោង​វិនិយោគ​ចិន​ច្រើន​តែ​ធ្វើឡើង​ដោយ​ខ្វះតម្លាភាព​ ងាយ​នឹង​ពាក់ព័ន្ធ​ក្នុងអំពើពុករលួយ ហើយ​ថា​ជា​គម្រោង​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ចិន​គ្នា​ឯង ជាជាង​ដល់​ប្រជាជន​ក្នុងស្រុក ដោយសារ​តែ​គម្រោង  វិនិយោគរបស់ចិនភាគច្រើនយកពលករ     ពីចិនឲ្យមកធ្វើការ។ ម្យ៉ាងទៀត ដោយសារ​តែ​គេ​បារម្ភ​ខ្លាច​លុយ​វិនិយោគ​ ដែលបានមកដោយស្រួលៗពីចិននេះ ត្រូវ​ក្លាយ​ទៅជាអន្ទាក់បំណុលនាំឲ្យប្រទេសដែលជាអ្នកទទួលវិនិយោគត្រូវវ័ណ្ឌឌ ក ដោយ​បំណុលចិន ហើយ​ត្រូវ​បង្ខំចិត្ត​​កាត់ទីតាំង​ជា​យុទ្ធសាស្រ្ត​ណាមួយ​ទៅ​ឲ្យ​ចិន​គ្រប់គ្រង ដែល​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ទៅ​  ដល់អធិបតេយ្យរបស់ប្រទេស៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved