ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

នៅក្នុងស្ថានភាពតានតឹង រវាងមហាអំណាច សហរដ្ឋអាមេរិក និង ប្រទេសអ៉ីរ៉ង់ កាន់តែធ្ងន់ធ្ងរៗទៅក្រុមហ៊ុនអាកាសចរណ៍ធំៗមួយចំនួននៅលើពិភពលោក បានផ្អាកការហោះហើរ នៅសមុទ្រអកមូ!!

នៅក្នុងស្ថានភាពតានតឹង រវាងមហាអំណាច សហរដ្ឋអាមេរិក និង ប្រទេសអ៉ីរ៉ង់ កាន់តែធ្ងន់ធ្ងរៗទៅក្រុមហ៊ុនអាកាសចរណ៍ធំៗមួយចំនួននៅលើពិភពលោក បានផ្អាកការហោះហើរ នៅសមុទ្រអកមូ!!

នៅក្នុងស្ថានភាពតានតឹង រវាងមហាអំណាច សហរដ្ឋអាមេរិក និង ប្រទេសអ៉ីរ៉ង់ កាន់តែធ្ងន់ធ្ងរៗទៅក្រុមហ៊ុនអាកាសចរណ៍ធំៗមួយចំនួននៅលើពិភពលោក បានផ្អាកការហោះហើរ នៅសមុទ្រអកមូ!!

ដោយ: កញ្ញា យាត ឆារីន
ចេញផ្សាយថ្ងៃ អាទិត្យ ៥រោច ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ មិថុនាឆ្នាំ ២០១៩
ព័ត៌មានអន្តរជាតិ

រដ្ឋធានីបាដាដ:

ស្ថានការណ៍នៅ តំបន់មជ្ឈឹមបូព៌ា កាន់តែ មានភាពអាក្រក់ទៅៗ នៅពេលដែល ប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺប្រទេសអ៉ីស្រាអែល កំពុងតែរៀបចំត្រៀមវាយប្រហារ ទៅប្រទេសអ៉ីរ៉ង់ដែលគេដឹងថា ប្រទេសទាំងពីរនេះ ជាគូរ សត្រូវនឹងគ្នា ជាយូរយារ មកហើយ។ នៅ ថ្ងៃសុក្រទី ២១ មិថុនា   ឆ្នាុំ ២០១៩កាលពី ម្សិលមិញមាន ក្រុមហ៊ុនអាកាសចរណ៍ ធំៗមួយ ចំនួនក្នុងពិភពលោក ដែលក្នុងនោះរួមមានក្រុមហ៊ុនរបស់អង់គ្លេស អូស្ត្រាលី បូករួមទាំង របស់ប្រទេស សិង្ហបុរីផង បានផ្អាកជើងហោះហើរជុំវិញ ច្រកសមុទ្រអកមូ។ ការផ្អាកជើងហោះ ហើរនេះ បានធ្វើឡើងខណៈពេលដែលភាពតានតឹងរវាង អ៊ីរ៉ង់ និង  អាមេរិកបានផ្ទុះឡើង ខ្លាំងក្លា ដោយសារតែ រឿងអ៊ីរ៉ង់ បានបាញ់យន្តហោះទម្លាក់ ដ្រូនយកការណ៍ របស់ សហរដ្ឌអាមេរិក កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២០ មិថុនាឆ្នាំ២០១៩កន្លងមក។

ការផ្អាកជើងហោះហើរនេះ ធ្វើឡើងបន្ទាប់ពី ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលអាមេរិក (FAA) ចេញនូវសេចក្តីជូនដំណឹង អំពីគ្រោះថ្នាក់ ដែលអាចកើតមានឡើង និងបានហាមឃាត់ យន្តហោះនានា មិនឲ្យហោះហើរនៅ ជុំវិញ ឬក្បែរ តំបន់ឈូង  សមុទ្រពែក្ស និង ឈូង សមុទ្រអូម៉ង់។ តាមពិតទៅ សេចក្តីជូនដំណឹងរបស់ ភ្នាក់ងារអាកាសចរណ៍ស៊ីវិលសហរដ្ឌអាមេរិក ធ្វើឡើង ចំពោះតែ ក្រុមហ៊ុនអាកាសចរណ៍ណា ដែលបាន ចុះបញ្ជីនៅ សហរដ្ឋអាមេរិកប៉ុណ្ណោះ។ តែទោះជាយ៉ាងនេះក្តី ដើម្បីសុវត្ថិភាព   របស់  អ្នកដំណើរ ក្រុមហ៊ុនអាកាសចរណ៍ របស់ អឺរ៉ុប និង អាស៊ី ក៏ មិន  ហ៊ានប្រថុយគ្រោះថ្នាក់ ហោះហើរ ទៅក្បែរតំបន់ ហាមឃាត់នេះដែរ។

ជាក់ស្តែង នៅថ្ងៃសុក្រកន្លងមកនេះ ក្រោយបានឮអំពី សេចក្តីជូនដំណឹងរបស់សហរដ្ឌអាមេរិកភ្លាម ក្រុមហ៊ុន   អាកាសចរណ៍ធំៗ  មួយចំនួន បានប្រកាសផ្អាក  ជើងហោះហើរ   របស់ខ្លួន។ ក្រុមហ៊ុនទាំងនោះ ជាអាទិ៍រួមមាន ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airways, អូស្ត្រាលី Qantas និងក្រុមហ៊ុនសិង្ហបុរី Singapore Airlines។ ការផ្អាកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ អាចប៉ះពាល់ ដល់អ្នកដំណើរ ចំនួនរាប់ពាន់នាក់។

ទាក់ទងរឿងនេះដែរ តំណាងក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airways បាននិយាយថា ក្រុមការងារ    របស់ខ្លួន តែងតែទាក់ទង  ជាប្រចាំ   ជាមួយ នឹង  មន្ត្រីពាក់ព័ន្ធ បូករួមទាំង ភ្នាក់ងារអាកាសចរណ៍ស៊ីវិល សហរដ្ឌអាមេរិកផង ដើម្បីធានាឲ្យបាន  នូវសុវត្ថភាពពេល ហោះហើរគ្រប់ផ្លូវ គ្រប់ដែនអាកាស។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Qantas របស់ប្រទេសអូស្រ្តាលី បានលើកឡើងពីការផ្អាកជើងហោះហើរ ឆ្លងកាត់  តំបន់គ្រោះថ្នាក់ខាងលើ ហើយថា នឹងដំណើរការជើងហោះហើរ ឡើងវិញលុះត្រាណា មាន   សេចក្តីជូនដំណឹងថ្មី។ ចំណែកឯ ក្រុមហ៊ុន    អាកាសចរណ៍   សិង្ហបុរី វិញ បានប្រកាសប្រាប់ដល់អ្នកដំណើរថា ពេលវេលាហោះហើររបស់ខ្លួន ទៅកាន់អឺរ៉ុប ទំនងជា ត្រូវប្រើពេលយូរជាងមុន។

ដោយឡែក ទោះបីជា  ក្រុមហ៊ុន ជាច្រើន នៅថ្ងៃសុក្រនេះ បានបង្វែរ ផ្លូវហោះហើរ ហើយក្រុមហ៊ុនខ្លះទៀតបានផ្អាកការហោះហើរ នៅជុំវិញសមុទ្រអកមូ យ៉ាងណាក្តី ក៏ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអាល្លឺម៉ង់ Lufthansa និង  ក្រុមហ៊ុនអាកាសចរណ៍របស់ហូឡង់  KLM បានសម្រេចចិត្ត នៅបន្តធ្វើដំណើរឆ្លងកាត់ តំបន់នេះដដែល៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved