ខេត្តកំពត៖នាព្រឹក ថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី៣ និងសភាពការណ៍បច្ចុប្បន្ន នៅសាលសន្និសិទខេត្តកំពត អគារB។
សមាភាពដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តមប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្តាល ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណបក្សខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុក ក្រុង ប្រធានក្រុមការងារថ្នាក់ខេត្តទទួលឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សរុបប្រមា១២០៩នាក់ផងដែរ៕