ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

បទវិភាគនៃ ស្ថានការណ៍តានតឹង នៅតំបន់មជ្ឈឹមបូព៌ា ដែលកើតមានរឿងរ៉ាវយ៉ាងច្រើន នឹងគ្រោះថ្នាក់បំផុត រវាង សហរដ្ឋអាមេរិក និង  ប្រទេសអ៉ីរ៉ង់ !!!!!!

បទវិភាគនៃ ស្ថានការណ៍តានតឹង នៅតំបន់មជ្ឈឹមបូព៌ា ដែលកើតមានរឿងរ៉ាវយ៉ាងច្រើន នឹងគ្រោះថ្នាក់បំផុត រវាង សហរដ្ឋអាមេរិក និង  ប្រទេសអ៉ីរ៉ង់ !!!!!!

បទវិភាគនៃ ស្ថានការណ៍តានតឹង នៅតំបន់មជ្ឈឹមបូព៌ា ដែលកើតមានរឿងរ៉ាវយ៉ាងច្រើន នឹងគ្រោះថ្នាក់បំផុត រវាង សហរដ្ឋអាមេរិក និង  ប្រទេសអ៉ីរ៉ង់ !!!!!!

ដោយ: លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ សៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៩
ព័ត៌មានអន្តរជាតិ

រដ្ឋធានីវ៉ាស៊ីនតោន៖

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា កងនាវាអាមេរិក បានបាញ់ទម្លាក់យន្ដហោះដ្រូនអ៊ីរ៉ង់មួយគ្រឿង នៅឯច្រកសមុទ្រ ហ័រមូស (Hormuz)ហើយ ។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នេះ។

យោងតាមសម្តីលោក ត្រាំ បានឲ្យដឹងថា នាវាចម្បាំងអាមេរិក USS ប៊កស៊ឺ បានបាញ់ទម្លាក់យន្ដហោះដ្រូនអ៊ីរ៉ង់មួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្ដហោះនេះ ហោះមកក្បែរនៅចំងាយ ៩១៤ម៉ែត្រ ពីនាវាចម្បាំងអាមេរិកនេះ។

ទោះបីជាយ៉ាងណាក៏ដោយ យើងក៏មិនទាន់ឃើញមានប្រតិកម្មណាមួយពីភាគីខាងអ៊ីរ៉ង់នៅឡើយទេ។ការអះអាងរបស់លោក ត្រាំ ក៏ត្រូវបានគេវិភាគថា នឹងធ្វើឱ្យកម្តៅរវាងអាមេរិក និងអ៊ីរ៉ង់កើនកាន់តែខ្លាំង ដែលបង្កឲ្យមានការព្រួយបារម្ភអំពីការផ្ទុះសង្រ្គាមរវាងប្រទេសទាំងពីរនេះ។

នៅមានរឿងមួយទៀតគឺមហាយក្ស អង់គ្លេសព្រមាន អ៊ីរ៉ង់នឹងជួបផលវិបាកយ៉ាងធ្ងន់ធ្ងរ បើមិនព្រមដោះលែងកប៉ាល់របស់អង់គ្លេស ដោយសន្តិវិធីវិញទេនោះ។ រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក ជែរែមី ហាន់ត៍ (Jeremy Hunt) បានព្រមានថា ទីក្រុងតេហេរ៉ង់នឹងត្រូវរងផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើបញ្ហាឃាត់ទុកកប៉ាល់ដឹកប្រេងអង់គ្លេសដោយអ៊ីរ៉ង់ មិនត្រូវបានដោះស្រាយឲ្យឆាប់ៗទេនោះ។ នេះបើតាមការដក ស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Sky News លោក Hunt បាននិយាយដូច្នេះថា «យើងមិនគិតអំពីជម្រើសយោធាទេ គឺយើងសំឡឹងមើលមធ្យោបាយការទូត ដើម្បីដោះស្រាយស្ថានការណ៍ដោយសន្តិវិធី តែបើខាងអ៊ីរ៉ង់មិនព្រមសហការស្វែងរកការ ដោះស្រាយឲ្យបានភ្លាមៗទេនោះ អ៊ីរ៉ង់នឹងត្រូវប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ»។

លោក Hunt បានទាមទារឲ្យដោះលែងកប៉ាល់ដឹកប្រេង ស្ទេណា អ៊ីភើរ៉ូ (Stena Impero) ដែលត្រូវបានអ៊ីរ៉ង់ចាប់ឃាត់ទុក កំឡុងពេលធ្វើដំណើរឆ្ពោះទៅអារ៉ាប៊ីសាអូឌីត។ បើតាមទីក្រុងតេហេរ៉ង់ ការរឹបអូសនេះគឺដោយសារតែកប៉ាល់ដឹងប្រេងនោះ ល្មើសនឹងច្បាប់គ្រប់គ្រងដែនសមុទ្រអន្តរជាតិ នៅពេលឆ្លងកាត់ច្រកសមុទ្រ Hormuz។

គួរជម្រាបថា កន្លងទៅក្នុងខែកក្កដានេះ កងម៉ារីនអង់គ្លេសបានរឹបអូស កប៉ាល់ដឹកប្រេងមួយគ្រឿងរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ ជីប្រាល់តា (Gibraltar) ដែលទីក្រុងឡុងដ៍អះអាងថា មានគោលដៅដឹកប្រេងឆ្ពោះទៅស៊ីរី គឺល្មើសនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ អ៊ីរ៉ង់បានព្រមានហើយថា នឹងសងសឹកដូចគ្នាវិញលើកប៉ាល់ដឹកប្រេងអង់គ្លេស ប្រសិនបើអង់គ្លេស នៅតែមិនព្រមដោះលែងកប៉ាល់ដឹកប្រេងអ៊ីរ៉ង់។ ម៉្យាងវិញទៀត អាជ្ញាធរអង់គ្លេស ទើបតែសម្រេចបន្លាយរយៈពេលឃាត់ទុកកប៉ាល់ដឹកប្រេងអ៊ីរ៉ង់រហូតដល់ ពាក់កណ្តាលខែសីហា ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved