ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម សេង សារី ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមប្រឹក្សាសុខភាពប្រជាជន បានអញ្ជើញចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្រុកឆែប ខេត្តព្រះវិហារ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក សុខ សាន្តតារ៉ា អភិបាល នៃគណៈអភិបាលស្រុកឆែប និងយុវជន ស.ស.យ.ក ស្រុកឆែប នៅអនុវិទ្យាល័យស្រុកឆែប ភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
សូមបញ្ជាក់ផងដែរថា នៅក្នុងឱកាសចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនោះដែរ ក៏មានការឧបត្ថម្ភគាំទ្រពីសំណាក់ឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តព្រះវិហារ និងឯកឧត្ដម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារផងដែរ៕