ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ឯកឧត្តម ចៅ ជីអាន ប្រធាន ក្រុមចលនាយុវជន ១៥៧ ខេត្តបន្ទាយមានជ័យ និង លោក គាតហ៊ុល អភិបាល នៃ គណៈអភិបាល  ក្រុងប៉ោយប៉ែត អញ្ជើញ ជា គណៈអធិបតី នៅ ក្នុង ពិធីចែកដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៧៥គ្រួសារ និង សិស្សានុសិស្សចំនួន ១០០នាក់!!!!!!

ឯកឧត្តម ចៅ ជីអាន ប្រធាន ក្រុមចលនាយុវជន ១៥៧ ខេត្តបន្ទាយមានជ័យ និង លោក គាតហ៊ុល អភិបាល នៃ គណៈអភិបាល  ក្រុងប៉ោយប៉ែត អញ្ជើញ ជា គណៈអធិបតី នៅ ក្នុង ពិធីចែកដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៧៥គ្រួសារ និង សិស្សានុសិស្សចំនួន ១០០នាក់!!!!!!

ឯកឧត្តម ចៅ ជីអាន ប្រធាន ក្រុមចលនាយុវជន ១៥៧ ខេត្តបន្ទាយមានជ័យ និង លោក គាតហ៊ុល អភិបាល នៃ គណៈអភិបាល  ក្រុងប៉ោយប៉ែត អញ្ជើញ ជា គណៈអធិបតី នៅ ក្នុង ពិធីចែកដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៧៥គ្រួសារ និង សិស្សានុសិស្សចំនួន ១០០នាក់!!!!!!

ចេញផ្សាយថ្ងៃ អាទិត្យ ៤កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ខែ សីហា ឆ្នាំ ២០១៩
ព័ត៌មានជាតិ

ក្រុងប៉ោយប៉ែត:

ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិក ចលនាយុវជន១៥៧ដែល ឯកឧត្ដម ជាអ្នកបង្កើត ក្រុមចលនា យុវជន១៥៧  ក្នុងការ    ជួយដល់ ជនក្រីក្រ ដោយមិនប្រកាន់និន្នាការ នយោបាយណា មួយឡើយ ។ បច្ចុប្បន្ននេះ  ក្រុមចលនា  យុវជន១៥៧ កំពុងតែដំណើរការ ផ្នែកមនុស្សធម៌យ៉ាងសកម្ម នៅទូទាំងប្រទេស ហើយនៅ  ព្រឹកថ្ងៃ   អាទិត្យ ៤កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក  ពុទ្ធសករាជ   ២៥៦៣ ត្រូវនឹង   ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៩ ក្រុមចលនាយុវជន១៥៧ ក្រុងប៉ោយប៉ែត បានរៀបចំពិធី ជួបសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋចំនួន ៧៥ គ្រួសារ នៅក្នុងនោះមានស្ដ្រីក្រីក្រ ចាស់ជរាគ្មានទីពឺង ជនពិការក្រីក្រ ដែលអញ្ជើញមកពីគ្រប់ទីកន្លែង នៅក្នុងទីក្រុងប៉ោយប៉ែត ។

លោក គង់ រិទ្ទា ប្រធាន ក្រុមចលនាយុវជន ១៥៧    ក្រុងប៉ោយប៉ែត បានថ្លែង ប្រាប់សារព័ត៌មានអោយដឹងថា នៅក្នុងកម្មវិធីនេះ ពុំមែនជា  លើកទី១ទេ គឺជា កម្មវិធីលើកទី១២ នៅក្នុងរយះពេលជាងមួយឆ្នាំ កន្លងមកហើយ ដែលថ្នាក់ដឹកនាំ ក្រុម  ចលនាយុវជន ១៥៧   ខេត្តបន្ទាយមានជ័យបានអនុវត្តការងារស្នូល របស់ថ្នាក់ដឹកនាំក្រុម ចលនាយុវជន១៥៧ ដែលបានដាក់អោយថ្នាក់ខេត្តអនុវត្ត ហើយថ្នាក់ដឹកនាំ  ខេត្តក៏បានដាក់ មកអោយថ្នាក់ក្រុង បន្តអនុវត្តន៏ គោលនយោបាយ ជួយដល់ជនរងគ្រោះ ដែលមាន   ដូចជា ជនពិការក្រីក្រ ស្ត្រីក្រីក្រ កុមារកំព្រា ចាស់ជរាក្រីក្រ គ្រួសារជួបនូវគ្រោះថ្នាក់ គ្រោះធម្មជាតិជាដើម។ លោក គង់ រិទ្ទា បានបញ្ជាក់ថា ការងារ ដែលអាច  ប្រព្រឹត្តទៅបាននេះ គឺ  បានដោយសារ  មានការចូលរួម ពីសប្បុរសជន និង ការចូលរួម សហការ  យ៉ាងល្អពី អាជ្ញាធរមូលដ្ឋាន និង  អាជ្ញាធរក្រុងប៉ោយប៉ែត ព្រមទាំង ពីខាងព្រះពុទ្ធសាសនា គឺពីវត្តស្ទឹងបត់,វត្តផ្សារកណ្ដាល,វត្តអូរខៃដន,វត្តប៉ាលិលេយ្យ ហើយក៏បានការនិមន្តចូលរួមពី ព្រះតេជគុណ ប៉ុកចំរើន ព្រះអនុគណក្រុងប៉ោយប៉ែតផងដែរ។

លោក គង់ រិទ្ធា ក៏បានជម្រាបជូនគណៈអធិបតីបន្តទៀតថា នៅគ្រប់កម្មវិធីទាំង១២លើក ក្នុងនាមលោកជាអ្នករៀបចំកម្មវិធី លោកមិនភ្លេចសោះឡើយ ចំពោះការចូលរួមជួយឧបត្ថម្ភរបស់បងប្អូនខ្មែរឥស្លាមក្រុងប៉ោយប៉ែត និងជនជាតិឥណ្ឌូនេស៊ីគឺ លោក អាន កាត់តាណា តែងតែចូលរួមជួយដល់ក្រុមចលនាយុវជន១៥៧ យើងគ្រប់ពេលនៃ កម្មវិធី ។ លោកបានបន្តទៀតថា កម្មវិធីមនុស្សធម៌នេះ នៅមានច្រើនទៀត ដែលក្រុមចលនាយុវជន១៥៧ ក្រុងប៉ោយប៉ែត និងបន្តធ្វើជាបន្តទៀតនៅពេលដ៏ខ្លីខាងមុខនេះ ។ ជាថ្មីម្ដងទៀតលោក សូមគោរពថ្លែងអំណរគុណដល់គណៈអធិបតីដែលបានលះបង់ពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ ហើយសូមថ្លែងអំណរព្រះគុណដល់ព្រះធម្មញាណ ប៉ុក ចំរើន ព្រះអនុគណក្រុង និងជាព្រះគ្រូចៅអធិការវត្តស្ទឹងបត់ និងព្រះថេរនុថេរាគ្រប់ព្រះអង្គ ដែលបានបរិច្ចាគ ថវិកា និង សម្ភារៈផ្សេងៗ ជួយដល់កម្មវិធីនេះ ។

លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានថ្លែងនៅក្នុងកម្មវិធីនេះថា ថ្ងៃនេះខ្ញុំបាទ ជាអភិបាលនៃអភិបាលក្រុងប៉ោយប៉ែត ដែលជាតំណាងអោយប្រជាពលរដ្ឋក្រុងប៉ោយប៉ែតសូមថ្លែងអំណរគុណចំពោះឯកឧត្តម ចៅ ជីអាន ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តបន្ទាយមានជ័យ និងក្រុមការងារដែលបាននាំយកនូវអំណោយចែកជូនប្រជាពលរដ្ឋចំនួន៧៥ គ្រួសារនិងសិស្សានុសិស្សចំនួន១០០នាក់នៅសង្កាត់ផ្សារកណ្ដាល ។ លោកអភិបាលក្រុងបានមានប្រសាសន៍សង្កត់ធ្ងន់ទៅដល់ប្អូនៗសិស្សានុសិស្ស ត្រូវគេចអោយផុតពីគ្រឿងញៀនដើម្បីក្លាយខ្លួនជាសិស្សដ៏ល្អសម្រាប់ទំពាំស្នងឬស្សីនៃប្រទេសជាតិនាថ្ងៃអនាគត់។ ហើយលោកអភិបាលក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថាននិងអនាម័យ ដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែតមានការចាប់អារម្មណ៍មកលើទឹកដីដ៏ស្រស់ស្អាតរបស់យើង។

ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ចៅ ជីអាន ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំក្នុងនាមខ្លួនខ្ញុំ ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យរួមនិងក្រុមការងារជាខេត្តនិងស្រុក-ក្រុង ដែលបាននាំយកគ្រឿងបរិភោគនិងសម្ភារៈសិក្សាប្រើប្រាស់មកជូនដល់ប្រជាពលរដ្ឋចំំនួន៧៥គ្រួសាររួមមានចាស់ជរាពិការដែលមានជីវភាពជួបការលំបាក និងសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្សចំនួន១០០នាក់ដែលគ្រួសារជួបការលំបាកនៅក្រុងប៉ោយប៉ែត។ ឯកឧត្តមបានបន្តថា ក្រុមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៨ ហើយដែលបានអនុវត្តតាមគោលនយោបាយរបស់ចលនាយុវជនកម្ពុជាក្រុម១៥៧ ធ្វើការងារមនុស្សធម៍ដើម្បីចូលរួមចំណែកជាមួយសង្គម។ ក្រុមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តបន្ទាយមានជ័យ បានចូលរួមជួយសង្គមជាច្រើន ដូចជាការជួយដល់ ចាស់ជរា ជនពិការគ្មានទីពឹងក្មេងអនាថា និងអ្នកផ្ទុកមេរោគអេដស៏ និងគ្រួសារជួបការលំបាកនៅតាមបណ្ដាស្រុក/ក្រុងក្នុងខេត្តបន្ទាយមានជ័យនៅក្នុងឆ្នាំ២០១៨-២០១៩ បានមិនតិចជាងពាន់គ្រួសារ។ ទន្ទឹមនេះផងដែរដោយបច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាយើង មានសុខសន្តិភាពនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា។ ហើយជាទីបញ្ចប់ឯកឧត្ដម ចៅ ជីអាន បានថ្លែងជូនពរ ដល់លោកប្រធានក្រុមប្រឹក្សាក្រុងនិងលោកអភិបាលក្រុងប៉ោយប៉ែត លោកចៅសង្កាត់ លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមនៅក្នុងកម្មវិធីនេះ សូមប្រកបដោយពុទ្ទពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ: គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សម្លេជាយដែន
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved