ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ជីវប្រវត្តិរបស់ លោក វ៉ាន់ ឌីកាអុន ជាអ្នកស្រាវជ្រាវ និង អ្នកនិពន្ធ អក្សរសិល្ប៍ខ្មែរ-បារាំង សង្គមសាស្ត្រ និង ទស្សនវិជា្ជ  ភាគទី១ !!!!

ជីវប្រវត្តិរបស់ លោក វ៉ាន់ ឌីកាអុន ជាអ្នកស្រាវជ្រាវ និង អ្នកនិពន្ធ អក្សរសិល្ប៍ខ្មែរ-បារាំង សង្គមសាស្ត្រ និង ទស្សនវិជា្ជ  ភាគទី១ !!!!

ជីវប្រវត្តិរបស់ លោក វ៉ាន់ ឌីកាអុន ជាអ្នកស្រាវជ្រាវ និង អ្នកនិពន្ធ អក្សរសិល្ប៍ខ្មែរ-បារាំង សង្គមសាស្ត្រ និង ទស្សនវិជា្ជ  ភាគទី១ !!!!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ អាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ខែ សីហា ឆ្នាំ ២០១៩
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

លោក វ៉ាន់ឌី កាអុន ជាអ្នកស្រាវជ្រាវ និង អ្នកនិពន្ធខ្មែរម្នាក់ ដែលបានលះបង់ពេល វេលានៃ ជីវិតរបស់លោកដើម្បីសរសេរស្នាដៃប្រវត្តិសាស្ត្រ អក្សរសិល្ប៍ខ្មែរ-បារាំង សង្គមសាស្ត្រ និងទស្សនវិជ្ជា។

១.ប្រវត្តិសង្ខេប vandy kaonn – លោក វ៉ាន់ឌី កាអុន
– កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤២ នៅភ្នំពេញ។

២.ការសិក្សា
– លោក វ៉ាន់ឌី កាអុន បានបំពេញវិជ្ជានៅបឋមសិក្សា និងមធ្យមសិក្សាក្នុងក្រុងភ្នំពេញ។
បន្ទាប់ពីបានប្រឡងជាប់មធ្យមសិក្សាប័ត្រ លោកបានចូលរៀននៅមហាវិទ្យាល័យគរុកោសល្យ ហើយបានទទួលតំណែងជាសាស្ត្រាចារ្យភាសាបារាំងនៅអនុវិទ្យាល័យព្រៃ នប់ក្នុងខេត្តកំពត។
១៩៧២ លោកបានទៅបន្តវិជ្ជាផ្នែកឧត្តមសិក្សានៅប្រទេសបារាំង។
១៩៧៤ លោកបានត្រឡប់ទៅភ្នំពេញវិញ។ហើយលោកបានបន្តការស្រាវជ្រាវរហូត ដល់ឆ្នាំ១៩៧៥ ដោយបានបោះពុម្ពផ្សាយនូវសិក្សាកថាមួយចំនួន។

៣.ការងារ
១៩៦៨ លោក វ៉ាន់ឌី កាអុន បានមកធ្វើការជាអ្នកនិពន្ធកាសែតភាសាបារាំង Cambodge ក្រោមការដឹកនាំដោយលោក ចៅ សេង ជាឥស្សរជន និងរដ្ឋមន្ត្រី ក្នុងសម័យសង្គមរាស្ត្រនិយម។ នៅក្នុងឆ្នាំដដែលនេះ លោកទទួលតួនាទី ជាចាងហ្វាងរងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP)។
១៩៦៩ លោកបានទទួលតំណែងជាលេខាធិការនៃកិច្ចការនយោបាយនៅក្រសួងអប់រំ ជាតិ។ នៅឆ្នាំដដែលលោកបានសហការជាមួយមិត្តដែលមានជំហរ និងគំនិតនយោបាយ ដូចគ្នាបង្កើត កាសែតភាសាបារាំងមួយមានឈ្មោះថា Le Courrier Phnompenhnois។
១៩៧០ លោកបានទទួលការតែងតាំងជាចាងហ្វាងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP) ជាចាងហ្វាងរងព្រឹត្តប័ត្រ ចតុមុខ និងជាទីប្រឹក្សាកាសែតមហាជន។ ទន្ទឹមនឹងមុខងារទាំងនេះ លោកបង្រៀនទស្សនវិជ្ជានៅវិទ្យាល័យធំៗពីរនៅក្រុងភ្នំពេញ។

៤.សមាជិករណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា
– លោក វ៉ាន់ឌី កាអុន បានរួចជីវិតពីសម័យខ្មែរក្រហម ហើយលោកបានចូលទៅជាសមាជិក «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨
១៩៨១ លោក វ៉ាន់ឌី កាអុន បានទទួលការតែងតាំងជាទីប្រឹក្សារដ្ឋ។ នៅឆ្នាំដដែលនេះ លោកបានបង្កើតវិទ្យាស្ថានសង្គមសាស្ត្រក្នុងគោលដៅសិក្សាបែប វិទ្យាសាស្ត្រពីសង្គមនិងនយោបាយ ហើយលោកបានដឹកនាំវិទ្យាស្ថាននេះរហូតដល់ឆ្នាំ១៩៨៩
– អ្នកស្រាវជ្រាវបរទេសនានាដែល មកទស្សនាស្រាវជ្រាវនៅកម្ពុជាតែងមកសាកសួរ និងគារវកិច្ ចចំពោះ លោកជានិច្ច ហើយអ្នកទាំងនោះស្គាល់ម្យ៉ាងថា លោកជាបញ្ញវ័ន្តមួយរូបក្នុងរបបថ្មីនេះ ហើយម្យ៉ាង ទៀតលោកតំណាងចរន្តទំនើបនិយមក្នុងរដ្ឋអំណាច និងបក្ស។
– ដោយមានទំនាស់នឹងរដ្ឋាភិបាល និងមជ្ឈឹមបក្សកម្មុយនីស្តកម្ពុជា លោក វ៉ាន់ឌី កាអុន បានត្រឡប់មកប្រទេសបារាំងវិញ ហើយបានទទួលសិទ្ធិជាជនភៀសខ្លួននយោបាយ។

៥.តំណែងនានា
– លោក វ៉ាន់ឌី កាអុន បានចូលបម្រើការងារជាអ្នកសារព័ត៌មានចូលនិវត្តិន៍នៃវិទ្យុបារាំង អន្តរជាតិ ក្នុងកម្មវិធីភាសាខ្មែរ (Radio France Internationale: RFI) ដោយលោកមានឯក ទេសផ្នែក សិក្សាវិភាគអក្សរសិល្ប៍ខ្មែរ និងវិភាគសៀវភៅចេញថ្មីផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ។ល។
– ទន្ទឹមនឹងកិច្ចការប្រចាំថ្ងៃ ដើម្បីដោះស្រាយជីវភាព លោកបូជាពេលវេលាទំនេរលើសំណេរ និងការស្រាវជ្រាវ។ អាស្រ័យដោយលោកស្គាល់ និងបានរស់នៅក្នុងរបបបួនធំៗនៅស្រុកខ្មែរ ទាំងនេះគឺជាបទពិសោធសំខាន់នាំឲ្យលោកផលិតបានស្នាដៃជាសំណេរ មួយចំនួន ហើយក្នុង បច្ចុប្បន្ននេះ លោកកំពុងសរសេរនិក្ខេបបទមួយក្រោមការដឹកនាំដោយសាស្ត្រាចារ្យ Pièrre-Richard Feray នៅសកលវិទ្យាល័យ Nice ដែលមានប្រធានបទឈ្មោះ ប្រទេសកម្ពុជា និងផលវិបាកក្នុងការចូលរួមរស់ក្នុងពិភពលោកទំនើប (Le Cambodge et ses difficultés d’insertion au monde moderne)។

៦.ស្នាដៃនិពន្ធ

– សង្គមសក្តិភូមិខ្មែរនៅក្នុងរឿងទុំទាវ ភាគ១ ភ្នំពេញ ១៩៧១
– ក្បួនចិត្តសាស្ត្រ សិក្សា ភ្នំពេញ ១៩៧១
– វិភាគទាននៃការសិក្សា ប្រាដកនិយម និងអណ្តែតអណ្តូងនិយម សង្គមសក្តិភូមិខ្មែរក្នុងរឿងទុំទាវ ទិដ្ឋភាពខ្លះៗនៃសង្គមខ្មែរសិក្សាកថា ភ្នំពេញ ឆ្នាំ១៩៧៣
– វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរ ចលនាអក្សរសិល្ប៍ ជីវិតនិយមតាមរយៈរឿងសុភាទន្សាយ វិចាណនិយមតាមរយៈរឿងធនញ្ជ័យ សោកនាដកម្មតាមរយៈរឿងកាកី ភ្នំពេញ ១៩៩១
– សង្គមសាស្ត្រ ភ្នំពេញ ១៩៧៣
– Thmenh Chey en français, étude, Phnom Penh 1973
– សោកនាដកម្មនៃការអផ្សុករបស់អ្នកស្រី បូវ៉ារី សិក្សាកថាអក្សរសិល្ប៍បារាំង ភ្នំពេញ ១៩៧៤
– ស្នេហាចុកឈាមរបស់កំលោះវែរទែរ សិក្សាកថាអក្សរសិល្ប៍បារាំង ភ្នំពេញ ១៩៧៤
– Réflexion sur la littérature khmère en français étude Phnom Penh 1981
– រឿងព្រេងបុរាណខ្មែរ ភាគ១ កម្រងជ្រើសរើសបោះពុម្ពឡើងវិញ ភ្នំពេញ ១៩៨៧
– រឿងព្រេងបុរាណខ្មែរ ភាគ២ កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ ១៩៨៧
– កោះបិសាច, រឿងនិទាន ភ្នំពេញ ១៩៨៧
– Cambodge : 1940-1990 La fin d’une époque essai Paris, 1991
– Cambodge ou la politique sans les Cambodgiens, essai, Paris L‘Harmattan, 1993
– Cambodge. La nuit sera longue, essai édité par l’association “Fond d’aides au Cambodge (FAC)”, Paris 1996
– អក្សរសិល្ប៍បារាំងសតវត្សរ៍ទី២០ ការផ្សាយរបស់អ្នកនិពន្ធ ភ្នំពេញ ២០១០
– អក្សរសិល្ប៍បារាំងសតវត្សរ៍ទី១៩ ការផ្សាយរបស់អ្នកនិពន្ធ ភ្នំពេញ ២០១០
– ប្រវត្តិសាស្ត្រកម្ពុជា ភាគ១

ការផ្សាយរបស់អ្នកនិពន្ធ ភ្នំពេញ ២០១០ ប្រវត្តិសាស្ត្រកម្ពុជា ភាគ២ ការផ្សាយរបស់អ្នកនិពន្ធ ភ្នំពេញ ២០១០– ប្រវត្តិសាស្ត្រកម្ពុជា អ្នកនិពន្ធ ភ្នំពេញ ២០១០ សុបិននិងការពិត, ភាគ១, សមាគមកម្ពុជាអាស៊ី ភ្នំពេញ ២០១២-សុបិននិងការពិត ភាគ២ សមាគមកម្ពុជាអាស៊ី ភ្នំពេញ ២០១២-ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា ភ្នំពេញ ២០១៣

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សម្លេជាយដែន
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved