ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ប្រវត្តិសង្ខេប បងធំទី២ នួន ជា ក្នុងរបបប្រល័យពូជសាសន៍ព្រៃផ្សៃ ៣ឆ្នាំ ៨ខែ ២០ ថ្ងៃ !!!!

ប្រវត្តិសង្ខេប បងធំទី២ នួន ជា ក្នុងរបបប្រល័យពូជសាសន៍ព្រៃផ្សៃ ៣ឆ្នាំ ៨ខែ ២០ ថ្ងៃ !!!!

ប្រវត្តិសង្ខេប បងធំទី២ នួន ជា ក្នុងរបបប្រល័យពូជសាសន៍ព្រៃផ្សៃ ៣ឆ្នាំ ៨ខែ ២០ ថ្ងៃ !!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៩
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

ជាទូទៅ ខ្មែរក្រហម​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​ឈ្មោះ ប៉ុល ពត។ ក៏ប៉ុន្តែ អ្នក​ទទួលខុសត្រូវ​ក្នុង​របប​ខ្មែរក្រហម មិនមែន​មានតែ ប៉ុល ពត ម្នាក់​នោះទេ។ នួន ជា ដែល​ជាទូទៅ មិនសូវ​ឮឈ្មោះ​ល្បីល្បាញ ដូចជា ប៉ុល ពត តែ​តាមពិត​គឺ​ជា អនុលេខា​បក្ស​កុម្មុយនិស្ត មាន​អំណាច​លំដាប់​ទីពីរ បន្ទាប់ពី ប៉ុល ពត ហើយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា “បងទីពីរ”។ ក្នុងតំណែង​ជា​អនុលេខា​បក្ស​កុម្មុយនិស្ត នួន ជា ទទួលខុសត្រូវ​ក្នុងការ​បំពាក់បំប៉ន​មនោគមន៍វិជ្ជា​កុម្មុយនិស្ត​ដល់​កម្មាភិបាល​ខ្មែរក្រហម។ នៅក្នុង​អំឡុងពេល​ដែល​ខ្មែរក្រហម​កាន់អំណាច​ ពីឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ នួន ជា គឺជា​ប្រធាន​សភា​ប្រជាជន​នៃ​កម្ពុជា​ប្រជាធិបតេយ្យ។

តើ នួន ជា ជានរណា?

នួន ជា តាមពិត​មាន​ឈ្មោះដើម​ថា ឡុង ប៊ុនរួត កើតនៅ​ឆ្នាំ១៩២៦ នៅ​ភូមិ​វត្តគរ ក្នុង​ខេត្ត​បាត់ដំបង។ នៅក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី២ ខេត្ត​បាត់ដំបង ត្រូវបាន​ថៃ​ដណ្តើម​យកទៅ​កាន់កាប់ អ្នកស្រុក​បាត់ដំបង​ទាំងអស់ រួមទាំង នួន ជា ផង ត្រូវបាន​រដ្ឋាភិបាល​ថៃ ផ្តល់​សញ្ជាតិ​ជា​ថៃ។ នួន ជា បាន​ចេញពី​បាត់ដំបង​ទៅ​បន្ត​ការ​សិក្សា​នៅ​ទីក្រុង​បាងកក ។ នៅឆ្នាំ​១៩៤៥ នួន ជា បាន​ប្រឡងជាប់​សញ្ញាប័ត្រ​បាក់ឌុប ហើយ​បាន​បន្ត​ការសិក្សា​ផ្នែក​ច្បាប់ នៅ​សាកលវិទ្យាល័យ​ធម្មសាត ប្រទេស​ថៃ។ ក្រោយមក នួន ជា បាន​ទៅ​ធ្វើការ​ជា​ស្មៀន នៅ​ក្រសួង​ការបរទេស​ថៃ ហើយ​បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​ថៃ។ ការណ៍​ដែល នួន ជា សម្រេចចិត្ត​ចូលក្នុង​បក្ស​កុម្មុយនិស្ត​ថៃ​នេះ ប្រហែលជា​មកពី​គាត់​ទទួល​ឥទ្ធិពល​ពី​បង​ជីដូនមួយ​របស់​គាត់ គឺ សៀវ ហេង ដែល​បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ នៅក្នុង​អំឡុងពេល​ជាមួយគ្នា​នោះ។

នៅឆ្នាំ១៩៥០ នួន ជា បាន​សុំ​ផ្ទេរ​សមាជិកភាព​ពី​បក្ស​កុម្មុយនិស្ត​ថៃ ទៅ​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​វិញ។ នួន ជា ក៏​បាន​ចេញពី​បាងកក ចូល​មក​ខេត្ត​បាត់ដំបង​វិញ ដើម្បី​ចូលរួម​ក្នុង​ចលនាតស៊ូ ដឹកនាំ​ដោយ​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។

នៅចន្លោះពី​ឆ្នាំ១៩៥២ ដល់​ឆ្នាំ១៩៥៤ នួន ជា ត្រូវបាន​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​បញ្ជូន​ឲ្យទៅ​រៀនសូត្រ​ខាង​នយោបាយ នៅក្រុង​ហាណូយ ប្រទេស​វៀតណាម។ នៅពេល​មាន​ការ​ចុះ​កិច្ចព្រមព្រៀង​ក្រុង​ហ្សឺណែវ នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៥៤ ក្រុម​ខ្មែរ​កុម្មុយនិស្ត​ត្រូវ​បែក​ជាពីរ មួយក្រុម​រត់ទៅ​វៀតណាម មួយ​ក្រុមទៀត​លាក់​ខ្លួន​នៅ​ប្រទេស​កម្ពុជា។ នៅពេលនោះ នួន ជា មិនទាន់​ត្រឡប់ពី​ប្រទេស​វៀតណាម​វិញ នៅឡើយទេ។ រហូតដល់​ចុង​ឆ្នាំ​១៩៥៤ ទើប នួន ជា វិល​ត្រឡប់ពី​ប្រទេស​វៀតណាម​វិញ ហើយ​បាន​ទៅ​ចូលរួម​ធ្វើការ​ជាមួយ​ក្រុមខ្មែរ​កុម្មុយនិស្ត ដែល​នៅ​លាក់ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ។ នៅពេលនោះ​ហើយ ដែល នួន ជា បាន​ជួប​ជាមួយ សាឡុត ស ឬ ប៉ុល ពត។

នៅពេលនោះ នួន ជា ធ្វើការ​ក្រោម​បញ្ជាផ្ទាល់​របស់ សៀវ ហេង ដែល​ត្រូវជា​បងជីដូនមួយ​របស់​គាត់ និង​ជា​លេខា​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ទទួលបន្ទុក​គ្រប់គ្រង​បណ្តាញ​ជនបទ។ ចំណែក ប៉ុល ពត ធ្វើការ​ក្រោម​បញ្ជា​ផ្ទាល់​របស់ ទូ សាមុត ដែល​ទទួលបន្ទុក​គ្រប់គ្រង​បណ្តាញ​ទីក្រុង។

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ទូ សាមុត ត្រូវបាន​មហាសន្និបាត​បក្ស​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​លេខាបក្ស ជំនួស សៀវ ហេង ដែល​បាន​ផ្តាច់ខ្លួន​ទៅ​ចុះចូល​ជាមួយ​សម្តេច នរោត្តម សីហនុ។ នួន ជា ក៏បាន​ឡើង​កាន់តំណែង​ជា​អនុលេខា​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដែលជា​តំណែង​កំពូល​លំដាប់​ទីពីរ បន្ទាប់ពី ទូ សាមុត។ នួន ជា បាន​កាន់តំណែង​ជា​អនុលេខាបក្ស​កុម្មុយនិស្ត​រហូត​ដល់ពេល​ដែល​គាត់​បាន​ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា នៅខែធ្នូ ឆ្នាំ១៩៩៨។

នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៦២ ទូ សាមុត លេខាបក្ស​ពលករ​កម្ពុជា​ ដែល​ជា​ឈ្មោះដើម​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា បាន​បាត់ខ្លួន ដោយ​មិនដឹង​មូលហេតុ​ពិតប្រាកដ​។ នួន ជា ដែល​ពេលនោះ គឺជា​អនុលេខា​បក្ស​ស្រាប់​ គួរតែ​ជាអ្នក​ឡើងមក​កាន់តំណែង​ជា​លេខាបក្សស្តីទី​ជំនួស ទូ សាមុត។ ផ្ទុយទៅវិញ បែរជា ប៉ុល ពត ដែល​ស្ថិតនៅ​លំដាប់​ទីបី​ឯណោះ​ទៅវិញ ដែល​ជា​អ្នក​ឡើង​រំលង នួន ជា មកធ្វើជា​លេខាបក្ស​ស្តីទី។ នៅក្នុង​មហាសន្និបាតបក្ស នៅខែកុម្ភៈ ឆ្នាំ១៩៦៣ ប៉ុល ពត ក៏បាន​ជាប់ឆ្នោត​ជា​លេខាបក្ស​ពេញសិទ្ធិ។ ចំណែក នួន ជា នៅជា​អនុលេខា​បក្ស​ដដែល។

ហេតុអ្វីបានជា នួន ជា មិន​ឡើងមក​ធ្វើជា​លេខាបក្ស? តើមកពី​គាត់​មិនចង់ធ្វើ​ឬ​ក៏​យ៉ាងណា?

ក្នុងសៀវភៅ ដែលមានចំណងជើងថា “បងទីមួយ​ប៉ុល ពត” លោក David Chandler បាន​សរសេរ​ថា នួន ជា ក៏​មាន​បំណង​ចង់ធ្វើ​ជា​លេខា​បក្ស​ដែរ ក៏ប៉ុន្តែ មិនអាច​ធ្វើ​ទៅបាន ព្រោះ​នៅពេលនោះ មាន​លេចឮ​ព័ត៌មាន​ចោទប្រកាន់ នួន​ ជា ថា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ សៀវ ហេង ដែល​ជា​បងជីដូនមួយ​របស់​ នួន ជា និង​ជា​អតីត​លេខា​បក្ស​កុម្មុយនិស្ត ដែល​បាន​ទៅ​ចុះចូល​ជាមួយ​សម្តេច នរោត្តម សីហនុ។ ព័ត៌មាន​ដែល​ឮ​តៗគ្នា​ ក្នុង​ចំណោម​មន្រ្តី​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​នៅពេលនោះ គឺ​ទាក់ទងនឹង​ការណ៍​ដែល នួន ជា ធ្លាប់បាន​ទទួល​លុយកាក់​ពី សៀវ ហេង។ លោក David Chandler ថែមទាំងបាន​អះអាង​ទៀត​ថា អ្នកដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ គឺ ប៉ុល ពត នេះឯង។ ក្រោយពី​មាន​ព័ត៌មាន​ចចាមអារាម​នេះ នួន ជា ក៏​លែង​ហ៊ាន​ឈរឈ្មោះ​ជា​បេក្ខជន​លេខាបក្ស ដោយ​ដឹងថា បើទោះជា​ឈរឈ្មោះ​ក៏​មិនមាន​អ្នកណា​បោះឆ្នោត​ឲ្យ​ដែរ។ នួន ជា ក៏​សុខចិត្ត​នៅជា​អនុលេខាបក្ស​ដដែល។

ក្រោយពេល​ដែល​ខ្មែរក្រហម​បាន​ឡើង​កាន់អំណាច​ នៅ​ឆ្នាំ១៩៧៥ នួន ជា ក៏បាន​ក្លាយជា​ប្រធាន​សភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ នៅក្នុង​បក្ស នួន ជា គឺ​ជាអ្នក​ទទួលខុសត្រូវ​ក្នុងការ​រៀបចំ​អង្គការ​ចាត់តាំង​បក្ស និង​ទទួលបន្ទុក​កិច្ចការ​អប់រំ​ផ្នែក​នយោបាយ និង​មនោគមន៍វិជ្ជា។ យោងតាម​ឯកសារ​ដែល​រក្សាទុក​ដោយ​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នួន ជា គឺជា​អ្នក​ទទួលខុសត្រូវ​ក្នុងការ​ចេញ​គោលនយោបាយ​ឲ្យ​មន្រ្តី​ថ្នាក់​មូលដ្ឋាន​អនុវត្ត ក្នុងនោះ រួមទាំង​មន្រ្តី​មន្ទីរ ស២១ ឬ គុក​ទួលស្លែង​ផងដែរ។

នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ១៩៧៦ នួន ជា បាន​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ជំនួស ប៉ុល ពត ដែល​បាន​លាលែង​ដោយ​មាន​បញ្ហា​សុខភាព។ ក៏ប៉ុន្តែ ប្រមាណ​៣សប្តាហ៍​ក្រោយមក តំណែងនេះ​ត្រូវ ប៉ុល ពត យកទៅ​កាន់កាប់​វិញ។

ក្រោយពេលដែលរបបកម្ពុជាប្រជាធិបតេយ្យបយ្យ​បាន​ដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នួន ជា បាន​រត់ទៅ​រស់នៅ​ជាយដែន​ខ្មែរ-ថៃ ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ផ្សេងៗទៀត។ នួន ជា ក៏​មិនខុសពី ប៉ុល ពត ប៉ុន្មាន​ដែរ គឺជា​មនុស្ស​ចូលចិត្ត​រស់នៅ​ក្នុង​ការ​លាក់​កំបាំង មិនឲ្យ​គេដឹង មិនឲ្យ​គេស្គាល់។ ដូចនេះហើយ​បានជា​មិនសូវ​មាន​ឯកសារ​ដែល​និយាយ​ពី នួន ជា នោះទេ។ គួររំឭកថា នួន ជា នេះឯង​ជា​មេគំនិត​នៃ​ការ​ដឹកនាំ​បែប​សម្ងាត់។ នួន ជា តែងតែ​បាន​លើកឡើង​ថា ការ​លាក់ការណ៍​សម្ងាត់ គឺជា​កត្តា​ដ៏​សំខាន់​ដែល​នាំ​ទៅរក​ជ័យជំនះ។នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នួន ជា បាន​ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​រដ្ឋាភិបាល ជាថ្នូរនឹង​ការរួចផុត​ពី​រាល់​ការចោទប្រកាន់​ពី​បទឧក្រិដ្ឋ​នានា​ដែល​គាត់​បាន​ប្រព្រឹត្ត​ក្នុង​របប​ខ្មែរក្រហម៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, មន្រ្តីមានស្នាដៃ
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved