ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

រដ្ឋបាលខេត្តកែប បើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើ​ប្រាស់ច្បាប់កម្មសិទ្ធិបញ្ញា”

រដ្ឋបាលខេត្តកែប បើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើ​ប្រាស់ច្បាប់កម្មសិទ្ធិបញ្ញា”

ខេត្តកែប៖នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និង ស្រាវ​ជ្រាវ​ នៃក្រសួងពាណិជ្ជកម្ម សហកា​រជា​មួយ​ មន្ទីរពាណិជ្ជកម្មខេត្តកែប បានរៀប​ចំវគ្គបណ្តុះ​បណ្តា​ល​ ស្តីពី​ ការប្រើ​ប្រាស់ច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្នុង​ខេត្តកែប ក្រោមអធិបតីភាព លោក​ ព្រុំ​ គន្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាល​ នៃគណៈអភិបាលខេត្តកែប លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាន​វិទ្យា​ស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី មន្រ្តីរាជការ សិប្បករ​ សិស្សសាលា ដុនបូស្កូ​ សរុបជាង៦០នាក់។

 

លោ​ក ព្រុំ គន្ធិ អភិបាលរងខេត្ត មានប្រសាសន៍ថា ដោយមា​នការយ​កចិត្តទុកដា​ក់ពីរាជរដ្ឋាភិបាល​កម្ពុជាក៏ដូចជាថ្នាក់ដឹកនាំខេត្តកែប បានខិតខំ​ស្ថាបនាកសាងផ្លូវជា​ច្រើ​នខ្សែដើ​ម្បីទាក់​ទាញភ្ញៀ​វទេសចរ និង​វិនិយោគិន ដើ​ម្បីមកវិនិយោគក្នុងខេត្តកែប ក្នុងនោះក៏មានក្រុមហ៊ុន អានកូ ដែលផ្តោត​ទៅលើទឹក ​ភ្លើ​ង និងផ្លូវថ្នល់។

លោ​កបានបន្តថា វគ្គបណ្តុះ​បណ្តាលនៅ​ព្រឹកនេះមានសារៈ​សំខាន់ណាស់​សម្រាប់សិក្ខា​កាមដែលម​កទទួលយកការអភិវឌ្ឍន៍ចំណេះដឹងក្នុងនាមជាមន្រ្តីរាជការ ដើម្បីគ្រប់គ្រង និង អាចចូលរួម​ចំណែក​កសាង និងអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាឲ្យមានកំណើនបន្តទៅមុខទៀត។

កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ​គឺរួមចំណែកយ៉ាងសំខាន់ពីសហគ្រាសធុនតូច និងមធ្យម ដែលតម្រូវ​ឲ្យ​ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធ យកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាព ចំណេះដឹង ជូនស​ហគ្រាសធុនតូច និងមធ្យម បន្ថែមទៀត។

ក្នុងឱកា​សនោះ លោក សួន វិជ្ជា ទីប្រឹក្សាក្រសួ​ងពាណិជ្ជកម្ម និងជាប្រធានវិទ្យាស្ថានបណ្តុះ​បណ្តា​ល​ពាណិជ្ជកម្ម និងស្រាវជ្រាវគូសសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរយៈ​មួយព្រឹកនេះនឹងផ្តល់​នូវចំ​ណេះ​ដឹងចាំបា​ច់មួយចំនួនដល់សិក្ខាកាមទាំងអស់ ដូចជា ការយល់ដឹងអំពី​ច្បាប់កម្មសិទ្ធិ​បញ្ញាលើ​កា​រគ្រ​ប់គ្រងសហគ្រិនភាព សហគ្រាសធុនតូច និង មធ្យម ការយល់ដឹង​ពីច្បាប់ស្តី​ពីសហគ្រា​ស​ពាណិជ្ជ​កម្ម នី​តិវិធីនៃ​ការចុះបញ្ជីពាណិជ្ជកម្ម ពាណិជ្ជសញ្ញា និងនីតិវិធីពន្ធដារជាដើម។

 

ទន្ទឹមនឹង​នោះដែរ លោក សួន វិ​ជ្ជា បានជម្រាប​ជូន សិក្ខាកាមទាំងអស់ អំពីកិច្ចខិតខំ ប្រឹងប្រែងរបស់​ក្រសួងពាណិជ្ជកម្ម​កន្លង ដើម្បីជំរុ​ញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទាក់ទាញការ​វិនិយោគពីបរ​ទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា បានខិតខំសម្រួល​ពាណិជ្ជកម្មដោយ​លុបបំបាត់នូវ​ការិ​យាល័យធិប​តេយ្យ កាត់បន្ថយនូវបែបបទនាំចេញនាំចូល និងលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម ធ្វើកា​រនាំចេញ ដោយបានកសាងច្បាប់ និងបទប្បញ្ញាត្តិនានា  ដើម្បីធានាឱ្យបា​ននូវការ​ប្រកួតប្រជែង និងលក្ខខណ្ឌទីផ្សារមួយ ដែលប្រកបដោយសេរី និងយុត្តិធម៌។

ជាមួយគ្នា​នេះដែរ លោក សួន វិជ្ជា ក៏បានលើកទឹ​កចិត្តឲ្យសិក្ខាកា​មទាំងអស់ខិត​ខំប្រឹងប្រែងសិក្សា​រៀនសូត្រទទួលយកចំណេះដឹង និងបទពិសោធន៍ ដែលវាគ្មិនរបស់ក្រសួងពាណិជ្ជកម្ម ចែករំលែក​ជូន​នៅ​ក្នុងវគ្គបណ្តុះបណ្តាលនេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved