ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ឯកឧត្តមរដ្ឋមន្ត្រី វេង​ សាខុន ទទួ​លជួបសម្តែង​ការគួរសម ឯកអគ្គរាជទូតជ​ប៉ុន ប្រចាំព្រះរាជា​ណា​ចក្រកម្ពុជា

ឯកឧត្តមរដ្ឋមន្ត្រី វេង​ សាខុន ទទួ​លជួបសម្តែង​ការគួរសម ឯកអគ្គរាជទូតជ​ប៉ុន ប្រចាំព្រះរាជា​ណា​ចក្រកម្ពុជា

រាជធានីភ្នំពេញ​៖នា​ព្រឹកថ្ងៃព្រហស្បតិ៍ ០៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.២៥៦៣ ត្រូវនឹង​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមវេង ​សាខុន រដ្ឋមន្រ្តីក្រសួងក​សិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ទទួលជួបឯក​ឧត្តម​ Hidehisa HORINOUCHI ​ឯកអគ្គរាជទូ​តជប៉ុន​ប្រចាំ​ព្រះ​រាជាណាច​ក្រក​ម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី​សម្តែង​ការគួរស​ម និងជម្រាបលា បន្ទាប់ពី​បេសកកម្មការទូតរបស់​ឯកឧត្តមរយ:ពេល០៣ឆ្នាំត្រូវបានបញ្ចប់។

មានប្រសាសន៍នាឱ​កាសនេះ តាមរយ:ឯកឧត្តមឯកអគ្គរាជទូត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរ គុណ​ជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រ​ដល់ការអភិវឌ្ឍន៍​ប្រទេ​សកម្ពុជា ឲ្យមានការរីកចម្រើនតាមរយ:គម្រោងអភិវឌ្ឍន៍​លើគ្រប់វិស័យ ក្នុងនោះវិស័យកសិកម្ម រាជ រដ្ឋាភិ​បាលជប៉ុនក៏បានយកចិត្តទុក​ដាក់ជួយឧបត្ថម្ភ និងគាំទ្រ​យ៉ាងយកចិត្តទុកដាក់ ហើយ​ទទួល​បានសមិទ្ធ​ផលយ៉ាង​ធំធេងគួរជាទីមោទន

ជាងនេះទៅទៀត ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សំខាន់ៗដូចជាស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនា​សម្ព័ន្ធគាំទ្រមួយចំនួនត្រូវបានជួយឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ​ពីរាជរដ្ឋាភិ​បាលជប៉ុនតាមរយ:អង្គការ JICA ហើយរចនាសម្ព័ន្ធ​ទាំងអស់នោះ​ហើយគឺជាសរ​សៃឈាមរុញ​កំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ននិងបន្តរក្សាកំណើរនេះឲ្យមាននិរន្តរភាពនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម ​និងជឿជា​ក់ថា រាជរដ្ឋាភិបាលជប៉ុនតាមរយ:ឯកឧត្តមឯ​កអគ្គរាជទូតថ្មី នឹងបន្តគាំទ្រ និងជួយអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្មឲ្យ​មានការរីកចម្រើន​បន្ថែមទៀតនាពេលអនាគត​

ឯកឧត្តម Hidehisa HORINOUCH បានថ្លែងអំំណរគុណ​ជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហកា​រីដែលបានជួយ​សហការបានយ៉ា​ងល្អប្រសើរ ក្នុងការអនុវត្តគម្រោងនានាទាក់ទង​គម្រោងអភិវឌ្ឍវិ​ស័យកសិកម្ម។ជាក់ស្តែងគម្រោងអភិវឌ្ឍវារីវប្បកម្ម ព្រៃឈើ និងដំណាំបន្លែ ដែលកំពុង​អនុវត្តប្រកប​ដោយផ្លែផ្កាហើយសង្ឃឹម​ថា គម្រោងនេះនឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដើម្បីរួម​ចំណែក​ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តមឯក​អគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា វិស័យកសិកម្មបានដើរតួនាទី​យ៉ាងសំខាន់ក្នុងការជួយ​ទ្រទ្រង់កំណើនសេដ្ឋកិច្ច ដូច្នេះ​លោកបានគាំទ្រ លើកទឹកចិត្ត និងជូនពរដល់ឯកឧត្តមរដ្ឋមន្រ្តីនិងសហ​ការីឲ្យទទួលបាន​ជោគជ័យថ្មីៗ​បន្ថែមទៀតក្នុង​អំឡុងពេលបេស​កកម្មដ៏ធំធេងក្នុងការដឹក​នាំ និងអភិវឌ្ឍវិស័យមួយនេះនាពេលអនាគត

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved