ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកហិបវិញ្ញាសារ ​ប្រឡងសញ្ញាបត្រមធ្យមសិក្សា ​ទុតិយភូមិ សម្រាប់ឆ្នាំ២០១៨-២០១៩​ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី »» បុរសម្នាក់​មានវិបត្តិផ្លូវចិត្ត បែកបាក់ជាមួយប្រពន្ធ បានធ្វើអត្តឃាតបញ្ចប់ជីវិត ដោយខ្លួនឯង »» តេីដល់ថ្ងៃណាទៀតទេីបសមត្ថកិច្ចខេត្តបន្ទាយមានជយ័ចុះចាប់ជនជាប់ទោសដែលកំពុងដើរបំផ្លិញបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៏ទៃ យកមក ផលដាក់គុកតាមអំណាចតុលាការខេត្តបន្ទាយមានជ័យ? »» ក្រុមអនាធិបតេយ្យ មួយក្រុម កំពុង  បំពានទៅ   នឹង   នយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ !!!!! »» វិបត្តិសេដ្ឋកិច្ចកាន់តែជួបប្រទះយ៉ាងធ្ងន់ធ្ងរៗទៅ ក្រោយពីទីក្រុងហុងកុង រងការប៉ះទង្គិចគ្នា រវាងប្រជាពលរដ្ឋ និងអាជ្ញាធរទីក្រុងហុងកុង !!!!! »» ចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ពន្ឋ័ករណីលួច​ មានស្ថានទម្ងន់ទោស​(គាស់តូប) »» បញ្ជូន​ខ្លួន​លោក​ឧកញ៉ា គង់ ក្រឹង និងកូនប្រសា ទៅកាន់តុលាការ »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែត អញ្ជើញជា​គណៈអធិបតី ​ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធ​សមិទ្ធផលនា​នា នៅវត្តពោធិ៍រាជលំពូ ស្ថិតក្នុងស្រុកកំពង់ត្រាច »» អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកឈូកម្នាក់ ត្រូវសមត្ថកិច្ចបាប់ខ្លួន ពាក់ព័ន្ធការដឹកនាំប្រមូលផ្ដុំខុសច្បាប់ »» ហឹប​វិញ្ញាសា​សម្រាប់​ដំណើរ​ការប្រឡង ត្រូវបាន​ដឹក​ទៅដល់ បណ្តាល​រាជធានី​ ខេត្ត ​​ដោយ​សុវត្ថិភាព

ប្រជាពល​រដ្ឋរងគ្រោះដោយ​អគ្គីភ័យ ភ្លើងឆេះផ្សារត្រពាំ​ងរពៅ ស្រុកទឹកឈូ ចំនួន​១៨៧តូប ទទួល​អំណោ​យមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តកំពត

ប្រជាពល​រដ្ឋរងគ្រោះដោយ​អគ្គីភ័យ ភ្លើងឆេះផ្សារត្រពាំ​ងរពៅ ស្រុកទឹកឈូ ចំនួន​១៨៧តូប ទទួល​អំណោ​យមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តកំពត

ខេត្តកំពត៖នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិ​បាលខេត្ត​កំពត និង​ជាប្រធានកិត្តិយសសាខាកាកបាទ​ក្រហមកម្ពុជាខេត្តកំពត និងលោកស្រី ដោយ​មានកា​រអញ្ជើញចូលរួមពី​សំណាក់ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា អ្នកស្ម័គ្រ​ចិត្ត និងយុវជនកាកបាទក្រហម បាននាំយ​កអំណោយមនុស្សធម៌​របស់កាកបាទ​ក្រហម​កម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ភ្លើងឆេះផ្សារត្រពាំងរពៅ ស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពតចំនួន១៨៧តូប ដោយក្នុងនោះតូប ដែលត្រូវភ្លើងឆេះអស់មានចំនួន១៤៧​តូប កាលពីយប់ថ្ងៃទី០​៧ ខែសីហា ឆ្នាំ២០១៩។

ក្នុងឱកាសនេះឯកឧត្តម ជាវ តាយ ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើ​សាកសួរសុខទុក្ខពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលស​ម្តេចតែងតែ​គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួប​ការលំបាក ទីទ័លក្រ មានជំងឺ ជនងាយ​រងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោ​យផ្តល់ជូននាពេលនេះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹក​ត្រី១​យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ១០កំប៉ុង។

សូមជម្រា​បថា កាលពីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៣០នាទី អគ្គីភ័យ​បានឆាបឆេះ​ផ្សារត្រពាំងរពៅ ស្ថិតក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត បណ្តាលឲ្យតូប​លក់ដូររបស់​អាជីវករក្នុងចំណោម១៨៧តូប ត្រូវភ្លើងឆេះខ្ទេចចំនួន១៤៧តូប ហើយសម្ភារៈ និងទំ​និញ​គ្រប់មុខត្រូវក្លាយជាចំណីភ្លើងគួរឲ្យសោកស្តាយបំផុត។ក្រោយពីមានហេតុការណ៍កើតឡើង អាជ្ញាធរខេត្តកំពតក៏បាននាំយកអំណោយទៅសង្គ្រោះជាបន្ទាន់តែម្តង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved