ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកហិបវិញ្ញាសារ ​ប្រឡងសញ្ញាបត្រមធ្យមសិក្សា ​ទុតិយភូមិ សម្រាប់ឆ្នាំ២០១៨-២០១៩​ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី »» បុរសម្នាក់​មានវិបត្តិផ្លូវចិត្ត បែកបាក់ជាមួយប្រពន្ធ បានធ្វើអត្តឃាតបញ្ចប់ជីវិត ដោយខ្លួនឯង »» តេីដល់ថ្ងៃណាទៀតទេីបសមត្ថកិច្ចខេត្តបន្ទាយមានជយ័ចុះចាប់ជនជាប់ទោសដែលកំពុងដើរបំផ្លិញបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៏ទៃ យកមក ផលដាក់គុកតាមអំណាចតុលាការខេត្តបន្ទាយមានជ័យ? »» ក្រុមអនាធិបតេយ្យ មួយក្រុម កំពុង  បំពានទៅ   នឹង   នយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ !!!!! »» វិបត្តិសេដ្ឋកិច្ចកាន់តែជួបប្រទះយ៉ាងធ្ងន់ធ្ងរៗទៅ ក្រោយពីទីក្រុងហុងកុង រងការប៉ះទង្គិចគ្នា រវាងប្រជាពលរដ្ឋ និងអាជ្ញាធរទីក្រុងហុងកុង !!!!! »» ចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ពន្ឋ័ករណីលួច​ មានស្ថានទម្ងន់ទោស​(គាស់តូប) »» បញ្ជូន​ខ្លួន​លោក​ឧកញ៉ា គង់ ក្រឹង និងកូនប្រសា ទៅកាន់តុលាការ »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែត អញ្ជើញជា​គណៈអធិបតី ​ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធ​សមិទ្ធផលនា​នា នៅវត្តពោធិ៍រាជលំពូ ស្ថិតក្នុងស្រុកកំពង់ត្រាច »» អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកឈូកម្នាក់ ត្រូវសមត្ថកិច្ចបាប់ខ្លួន ពាក់ព័ន្ធការដឹកនាំប្រមូលផ្ដុំខុសច្បាប់ »» ហឹប​វិញ្ញាសា​សម្រាប់​ដំណើរ​ការប្រឡង ត្រូវបាន​ដឹក​ទៅដល់ បណ្តាល​រាជធានី​ ខេត្ត ​​ដោយ​សុវត្ថិភាព

សង្គមស៊ីវិលជាទិសដៅចម្បង និងជាកត្តាចាំបាច់បំផុត ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ប្រកបដោយចីរភាព

សង្គមស៊ីវិលជាទិសដៅចម្បង និងជាកត្តាចាំបាច់បំផុត ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ប្រកបដោយចីរភាព

ខេត្តកែប៖លោកប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម័្ពន្ធសង្គមស៊ីវិល បានលើកឡើងថា សង្គមស៊ីវិលមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមធ្វើឲ្យសង្គមជាតិអភិវឌ្ឍន៍រីកចម្រើន ហើយសង្គមស៊ីវិលជាទិសដៅចម្បងក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព។

ការលើកឡើងបែបនេះនៅក្នុងវេទិការសន្ទនារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយនឹងអង្គការ សមាគម សហជីព និងសហគមន៍នៅខេត្តកែប ក្រោមប្រធានបទ “ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការ សង្គមស៊ីវិល និងរាជរដ្ឋាភិបាលសំដៅសម្រេចបានក្របខណ្ឌ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា” នៅព្រឹកថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩ ក្រោមការអញ្ជើញចូលរួម ពីសំណាក់លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និង លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៅសាលប្រជុំសាលាខេត្តកែប។

លោកប្រធានបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះកម្ពុជាមានការរីកម្រើនស្ទើរគ្រប់វិស័យ ហើយជារៀងរាល់ឆ្នាំកម្ពុជារក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់៧% ធ្វើឲ្យកម្ពុជាងើបផុតពីប្រទេសក្រីក្រក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។សមទ្ធិផលជាច្រើនដែលបានកើតឡើងក្រោមកិច្ចដឹកនាំដ៏ត្រឹមត្រូវ និងវៃឆ្លាតរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ទៀតថា សង្គមស៊ីវិល បច្ចុប្បន្នបាននឹងកំពុងចូលរួមចំណែកក្នុងការអនុវត្តគោលការណ៍ទាំង១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយជីរភាពកម្ពុជា ២០១៦-២០៣០ មានដូចជា៖ ១.បញ្ចប់ភាពក្រីក្រ,២.គ្រោះអត់ឃ្លានស្មើសូន្យ,៣. សុខភាពនិសុខុមាលភាពមាំមួន,៤.ការអប់រំប្រកបដោយគុណភាព,៥.សមភាពយេនឌ័រ,៦. ទឹកស្អាតនិងអនាម័យ ,៧. ថាមពលដែលមានតម្លៃសមរម្យ,៨. ការងារសមរម្យនិងកំណើនសេដ្ឋកិច្ច,៩.ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ, ១០.កាត់បន្ថយវិសមភាព, ១១.ទីក្រុងនិងសហគមន៍ប្រកបដោយចីរភាព, ១២. ការប្រើប្រាស់និងការផលិតប្រកបដោយភាពទទួលខុសត្រូវ, ១៣. សកម្មភាពបរិស្ថាន,១៤. ជីវិតក្រោមទឹក,១៥.ជីវិតលើដី,១៦.សន្តិភាពយុត្តិធម៌ និងស្ថាប័នរឹងមាំ, ១៧.ភាពជាដៃគូដើម្បីសម្រេចគោលដៅ និង១៨ កម្ពុជាគ្មានគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្ក្រាម។

លោករដ្ឋលេខាធិការ បានស្នើដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ចួលរួមសហការជាមួយអង្គការសង្គមស៊ីវិលឲ្យបានល្អ ដើម្បីបន្តសម្រេចបាននូវលទ្ធផលប្រើសើរតាមគោលដៅទាំង១៨ខាងលើនេះ ហើយលោកក៏បានអំពាវនាវ ឲ្យអង្គការ សមាគម សហជីព និងសហគមន៍ ត្រូវបន្តគោរពច្បាប់របស់កម្ពុជា និងធ្វើតាមការណែនាំរបស់រាជរដ្ឋភិបាលកម្ពុជា។

សូមបញ្ជាក់ថា យោងតាមប្រសាសន៍របស់ លោក កែន សត្ថា អភិបាលខេត្តកែប បានឲ្យដឹងថា ការអភិវឌ្ឍប្រទេស ពិសេសខេត្ត គឺមិនអាចកាត់ផ្តាច់ពីវិស័យឯកជនដែរ ក្នុងនោះមានអង្គការសង្គមសីុវិលផងដែរ។ចំពោះអត្រាភាពក្រីក្រក្នុងខេត្តកែបសម្រេចបានប្រែប្រួលយ៉ាងខ្លាំងពី១៤.៣៧% នៅឆ្នាំ២០១៥ ចុះមកត្រឹម ៤,៤៣% នៅឆ្នាំ២០១៩ សមិទ្ធិផលដ៏ធំធេងនេះ ដែលខេត្តកែបសម្រេចបានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គឺដោយមានការខិតខំរបស់ថ្នាក់ដឹកនាំខេត្ត ដោយមានការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាល និងមានការចូលរួមពីអង្គការសង្គមសីុវិល សមាគម សហជីព និងសហគមន៍ផងដែរ។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្តកែប សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះអង្គការសង្គមសីុវិល សមាគម សហជីព និងសហគមន៍នានា ដែលមានបំណងធ្វើប្រតិបតិ្តការ និងធ្វើការអភិវឌ្ឍនៅខេត្តកែប៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved