ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកហិបវិញ្ញាសារ ​ប្រឡងសញ្ញាបត្រមធ្យមសិក្សា ​ទុតិយភូមិ សម្រាប់ឆ្នាំ២០១៨-២០១៩​ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី »» បុរសម្នាក់​មានវិបត្តិផ្លូវចិត្ត បែកបាក់ជាមួយប្រពន្ធ បានធ្វើអត្តឃាតបញ្ចប់ជីវិត ដោយខ្លួនឯង »» តេីដល់ថ្ងៃណាទៀតទេីបសមត្ថកិច្ចខេត្តបន្ទាយមានជយ័ចុះចាប់ជនជាប់ទោសដែលកំពុងដើរបំផ្លិញបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៏ទៃ យកមក ផលដាក់គុកតាមអំណាចតុលាការខេត្តបន្ទាយមានជ័យ? »» ក្រុមអនាធិបតេយ្យ មួយក្រុម កំពុង  បំពានទៅ   នឹង   នយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ !!!!! »» វិបត្តិសេដ្ឋកិច្ចកាន់តែជួបប្រទះយ៉ាងធ្ងន់ធ្ងរៗទៅ ក្រោយពីទីក្រុងហុងកុង រងការប៉ះទង្គិចគ្នា រវាងប្រជាពលរដ្ឋ និងអាជ្ញាធរទីក្រុងហុងកុង !!!!! »» ចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ពន្ឋ័ករណីលួច​ មានស្ថានទម្ងន់ទោស​(គាស់តូប) »» បញ្ជូន​ខ្លួន​លោក​ឧកញ៉ា គង់ ក្រឹង និងកូនប្រសា ទៅកាន់តុលាការ »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែត អញ្ជើញជា​គណៈអធិបតី ​ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធ​សមិទ្ធផលនា​នា នៅវត្តពោធិ៍រាជលំពូ ស្ថិតក្នុងស្រុកកំពង់ត្រាច »» អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកឈូកម្នាក់ ត្រូវសមត្ថកិច្ចបាប់ខ្លួន ពាក់ព័ន្ធការដឹកនាំប្រមូលផ្ដុំខុសច្បាប់ »» ហឹប​វិញ្ញាសា​សម្រាប់​ដំណើរ​ការប្រឡង ត្រូវបាន​ដឹក​ទៅដល់ បណ្តាល​រាជធានី​ ខេត្ត ​​ដោយ​សុវត្ថិភាព

អំឡុងពេលភ្លៀងធ្លាក់​ជាប់ៗគ្នាជាច្រើនថ្ងៃ បានបង្កឲ្យភូមិសាស្ត្រ ​ខេត្តកំពតខ្លះមា​នភាពលិចលង់ ប៉ុន្តែមិន​ទាន់ធ្ងន់ធ្ងរទេ

អំឡុងពេលភ្លៀងធ្លាក់​ជាប់ៗគ្នាជាច្រើនថ្ងៃ បានបង្កឲ្យភូមិសាស្ត្រ ​ខេត្តកំពតខ្លះមា​នភាពលិចលង់ ប៉ុន្តែមិន​ទាន់ធ្ងន់ធ្ងរទេ

ខេត្តកំពត៖អំឡុងពេលមានភ្លៀងធ្លាក់ជាប់ៗគ្នា គេសង្កេតឃើញភូមិ​សាស្ត្រខេត្តកំពតខ្លះ​បង្កភាព​លិច​លង់ ប៉ុន្តែពុំមា​នសភាពធ្ងន់ធ្ងរដូចបណ្តាខេត្តមួយចំនួននោះទេ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងខេត្តកំពត បាននិយាយថា នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីមានភ្លៀងធ្លាក់​ជាប់ៗគ្នាជាច្រើនថ្ងៃបា​នធ្វើឲ្យតំបន់ភូមិសាស្ត្រ​មួយចំនួនក្នុង​ខេត្តកំពត មានភាពលិចលង់មួយអន្លើ ហើយចំណុចដែលកំពុងប្រឈមនឹងការលិចលង់នោះ គឺភាគច្រើនក្នុងភូមិសាស្ត្រស្រុកទឹកឈូ ដូចជាឃុំព្រៃឃ្មុំ និងឃុំកំពង់គ្រែង នៃស្រុកទឹកឈូ។

សេចក្តីរាយការ​ណ៍បានបញ្ជាក់ទៀតថា ការលិចលង់នៅតាមភូមិសាស្ត្រខាងលើ បណ្តាលមកពីក​ម្ពស់​ទឹកភ្លៀងឡើងខ្លាំង ទើបទំនប់វារីអគ្គិសនីកំចាយ​ត្រូវបង្ខំចិត្តបើកទ្វារ​ទឹកបង្ហូរចូលព្រែក​កំពង់​បាយ ទើបធ្វើឲ្យភូមិសាស្ត្រដែលស្ថិតនៅតាមមាត់ព្រែកត្រូវទឹកជន់លិចមួយអន្លើ ហើយដងផ្លូវ និងលំនៅដ្ឋាននៅចំណុចនោះត្រូវទឹកលិចមួយអន្លើផងដែរ។

ចំពោះបញ្ហាដោយសារគ្រោះធម្មជាតិខាងលើនេះ គេសង្កេតឃើញអាជ្ញាធរគ្រប់គ្រង​គោះមហន្តរាយ​ក្នុង​ខេត្តកំពត ពិសេសសមត្ថកិច្ច បាននិងកំពុងចុះត្រួតពិនិត្យមើលស្ថានភាពទឹក រកវិធានការ​ទប់ទល់ ដើម្បីសង្គ្រោះ និងឆ្លើយតប​ឲ្យបានទាន់ពេ​លវេលាដល់ប្រជាព​លរដ្ឋដែលកំពុង​លិចលង់​ផ្ទះសំបែង។

សូមជម្រាបថា យោងតា​មសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ គឺភ្លៀងនៅតែបន្តធ្លាក់​ជាបន្តបន្ទាប់ ចាប់​ពីថ្ងៃទី១០រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។ដូច្នេះសូមបងប្អូន​ប្រជាពលរដ្ឋ​ដែលរស់នៅគ្រ​ប់តំបន់ ភូមិសាស្ត្រខេត្តកំពត ត្រូវបង្កើនភាពប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសអ្នក​រស់នៅតាមតំបន់​វាលទំនា​បនិងដងព្រែកជាដើម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved