ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកហិបវិញ្ញាសារ ​ប្រឡងសញ្ញាបត្រមធ្យមសិក្សា ​ទុតិយភូមិ សម្រាប់ឆ្នាំ២០១៨-២០១៩​ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី »» បុរសម្នាក់​មានវិបត្តិផ្លូវចិត្ត បែកបាក់ជាមួយប្រពន្ធ បានធ្វើអត្តឃាតបញ្ចប់ជីវិត ដោយខ្លួនឯង »» តេីដល់ថ្ងៃណាទៀតទេីបសមត្ថកិច្ចខេត្តបន្ទាយមានជយ័ចុះចាប់ជនជាប់ទោសដែលកំពុងដើរបំផ្លិញបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៏ទៃ យកមក ផលដាក់គុកតាមអំណាចតុលាការខេត្តបន្ទាយមានជ័យ? »» ក្រុមអនាធិបតេយ្យ មួយក្រុម កំពុង  បំពានទៅ   នឹង   នយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ !!!!! »» វិបត្តិសេដ្ឋកិច្ចកាន់តែជួបប្រទះយ៉ាងធ្ងន់ធ្ងរៗទៅ ក្រោយពីទីក្រុងហុងកុង រងការប៉ះទង្គិចគ្នា រវាងប្រជាពលរដ្ឋ និងអាជ្ញាធរទីក្រុងហុងកុង !!!!! »» ចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ពន្ឋ័ករណីលួច​ មានស្ថានទម្ងន់ទោស​(គាស់តូប) »» បញ្ជូន​ខ្លួន​លោក​ឧកញ៉ា គង់ ក្រឹង និងកូនប្រសា ទៅកាន់តុលាការ »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែត អញ្ជើញជា​គណៈអធិបតី ​ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធ​សមិទ្ធផលនា​នា នៅវត្តពោធិ៍រាជលំពូ ស្ថិតក្នុងស្រុកកំពង់ត្រាច »» អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកឈូកម្នាក់ ត្រូវសមត្ថកិច្ចបាប់ខ្លួន ពាក់ព័ន្ធការដឹកនាំប្រមូលផ្ដុំខុសច្បាប់ »» ហឹប​វិញ្ញាសា​សម្រាប់​ដំណើរ​ការប្រឡង ត្រូវបាន​ដឹក​ទៅដល់ បណ្តាល​រាជធានី​ ខេត្ត ​​ដោយ​សុវត្ថិភាព

ថ្នាក់ដឹកនាំខេត្តកំពត​ នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង និងពិនិត្យស្ថានភាពទឹក​

ថ្នាក់ដឹកនាំខេត្តកំពត​ នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង និងពិនិត្យស្ថានភាពទឹក​

ខេត្តកំពត​៖នាព្រឹកថ្ងៃសៅរ៍​ ១០កេីត​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត​ និងជាប្រធាន​គណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត និងឯកឧត្តម​ ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញ​ ក្រុង​ ស្រុក​ មន្ទីរ​ អង្គភាពពាក់ព័ន្ធ​ ចុះត្រួតពិនិត្យស្ថាភាពទឹក​ និងចែកមីជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិអណ្តូងជីម៉ឺន​ និងភូមិកំពង់គ្រែង​ ឃុំកំពង់គ្រែង​ ស្រុកទឹកឈូ​ ខេត្តកំពត​ចំនួន១៤៤កេះ។

សូមបញ្ជាក់ដែរថា រយៈពេលប៉ុន្មានថ្ងៃនេះ​ស្ថានភាពអាកាសធាតុភ្លៀងនៅតែបន្តធ្លាក់ជាប់ បណ្តាល​អោយមានទឹកជំនន់ទឹកភ្លៀងជន់លិចឃុំ​ សង្កាត់មួយចំនួននៅស្រុកទឹកឈូ​ និងក្រុងកំពត​ ឈរលើ​ស្មារតីទទួលខុសត្រូវខ្ពស់​ ក្នុងនាមថ្នាក់ដឹកនាំខេត្ត​ដោយមានការចង្អុល​បង្ហាញផ្ទាល់ពី​សំណាក់ស​ម្តេចតេជោនាយករដ្ឋមន្ត្រី​ ដល់ក្រសួង មន្ទីរ និងអាជ្ញាធរមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្រ្គោះ និងដោះស្រាយជាបន្ទាន់​ជូនដល់បងប្អូនដែល​កំពុងរងគ្រោះដោយ​សារបញ្ហា​ខាងលើនេះ។

ដោយឡែកចំពោះប្រជាពលរដ្ឋនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល​ ក្រុងកំពត​ ដែលបានជម្លៀសមក​កាន់​ទីទួលមានសុវត្ថិភាព​ នៅស្ថានីយ៍រថភ្លើង​ចំនួន៦០គ្រួសារ​ និងប្រជាពលរដ្ឋរងគ្រោះចំនួន​៦០គ្រួសារដែរ​ នៅភូមិក្រាំង​ សង្កាត់ក្រាំងអំពិល​ ក្រុងកំពត​ ឯកឧត្តមបានចែកជូននូវអំ​ណោយរបស់​សា​ខាកាកបាទក្រហមកម្ពុជាខេត្តកំពត​ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ៥គីឡូក្រាម​ មី៥កញ្ចប់​ និងថវិកា៥០០០៛ផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved