ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកហិបវិញ្ញាសារ ​ប្រឡងសញ្ញាបត្រមធ្យមសិក្សា ​ទុតិយភូមិ សម្រាប់ឆ្នាំ២០១៨-២០១៩​ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី »» បុរសម្នាក់​មានវិបត្តិផ្លូវចិត្ត បែកបាក់ជាមួយប្រពន្ធ បានធ្វើអត្តឃាតបញ្ចប់ជីវិត ដោយខ្លួនឯង »» តេីដល់ថ្ងៃណាទៀតទេីបសមត្ថកិច្ចខេត្តបន្ទាយមានជយ័ចុះចាប់ជនជាប់ទោសដែលកំពុងដើរបំផ្លិញបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៏ទៃ យកមក ផលដាក់គុកតាមអំណាចតុលាការខេត្តបន្ទាយមានជ័យ? »» ក្រុមអនាធិបតេយ្យ មួយក្រុម កំពុង  បំពានទៅ   នឹង   នយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ !!!!! »» វិបត្តិសេដ្ឋកិច្ចកាន់តែជួបប្រទះយ៉ាងធ្ងន់ធ្ងរៗទៅ ក្រោយពីទីក្រុងហុងកុង រងការប៉ះទង្គិចគ្នា រវាងប្រជាពលរដ្ឋ និងអាជ្ញាធរទីក្រុងហុងកុង !!!!! »» ចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ពន្ឋ័ករណីលួច​ មានស្ថានទម្ងន់ទោស​(គាស់តូប) »» បញ្ជូន​ខ្លួន​លោក​ឧកញ៉ា គង់ ក្រឹង និងកូនប្រសា ទៅកាន់តុលាការ »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែត អញ្ជើញជា​គណៈអធិបតី ​ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធ​សមិទ្ធផលនា​នា នៅវត្តពោធិ៍រាជលំពូ ស្ថិតក្នុងស្រុកកំពង់ត្រាច »» អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកឈូកម្នាក់ ត្រូវសមត្ថកិច្ចបាប់ខ្លួន ពាក់ព័ន្ធការដឹកនាំប្រមូលផ្ដុំខុសច្បាប់ »» ហឹប​វិញ្ញាសា​សម្រាប់​ដំណើរ​ការប្រឡង ត្រូវបាន​ដឹក​ទៅដល់ បណ្តាល​រាជធានី​ ខេត្ត ​​ដោយ​សុវត្ថិភាព

ប្រទះឃើញជនបរទេសម្នាក់​ ដេកស្លាប់នៅក្នុងបន្ទប់ នៅសណ្ឋាគារកាស៊ីណូឡាក់គី ក្រុង​ប៉ោយប៉ែត សង្ស័យ​ជំងឺ​លើសឈាម និងជំងឺបេះដូង

ប្រទះឃើញជនបរទេសម្នាក់​ ដេកស្លាប់នៅក្នុងបន្ទប់ នៅសណ្ឋាគារកាស៊ីណូឡាក់គី ក្រុង​ប៉ោយប៉ែត សង្ស័យ​ជំងឺ​លើសឈាម និងជំងឺបេះដូង

ខេត្តបន្ទាយមានជ័យ៖កាលពីវេលាម៉ោង១យប់ ថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ មានការភ្ញា​ក់ផ្អើលមួយបានកើតឡើង​ ដោយ​ជនបរទេសម្នាក់បានដេកស្លាប់​នៅក្នុងបន្ទប់លេខ៣០៩ ជាន់ទី៣ សណ្ឋាគារ កាស៊ី​ណូ ឡាក់គី៣៦៩ ស្ថិតនៅក្នុង​ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ សង្ស័យ​ជំងឺ​លើស​ឈាម និងជំងឺបេះដូង។

 

សាកសពមានឈ្មោះ យែនចៃ ថានណាឆុត ហៅ ភីអេក ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅ​ខេត្ត​ប្រា​ជៀប​ឃីរីខាន កាន់លិខិតឆ្លងដែនលេខz123939ចុះថ្ងៃទី ១៥កុម្ភះ២០១២ មុខរបរលេងល្បែង ដែល បានម​កជួល​នៅក្នុងបន្ទប់៣០៩ ជាន់ទី៣ នៃសណ្ឋាគារកាស៊ីណូ ឡាក់គី ស្នាក់នៅប្រចាំខែ ជាមួយ ឈ្មោះ ហែម ធារ៉ា អាយុ៣៥ឆ្នាំភេទស្រី ជនជាតិខ្មែរជាប្រពន្ធ​។

 

តាមការបំភ្លឺពីឈ្មោះហែម ធារ៉ា ជាប្រពន្ឋបានបញ្ជាក់ថា ជនរង​គ្រោះមានជំងឺ​លើស​ឈាម​ប្រចាំ​កាយ រយះកាលកន្លងរៀងរាល់ខែ តែងទៅពេទ្យពិនិត្យសុខភាព និងទិញថ្នាំមកលេបជាប្រចាំថ្ងៃ លុះ​នៅវេលាម៉ោងប្រហែលជាង១២ជនរងគ្រោះបានឡើងទៅសំរាកមុន ចំណែក​ឯគាត់​នៅលេង​ល្បែងបន្តរហូត​ដល់ម៉ោងជាង​២យប់ ក៏ឡើងទៅសំរាកដែរ ពេលឡើង​ទៅក៏​ឃើញជនរងគ្រោះដេក​ស្លាប់​បាត់ទៅហើយ បន្ទាប់មកក៏រាយ​ការណ៍ទៅផ្នែកកាស៊ីណូតែម្តង

បន្ទាប់មកជំនាញបានចុះធ្វើកោសលវិច្ច័យឃើញថា

–សាកសពមានស្ថានភាពស្លេគស្លាំង

–ផ្នែកក្បាល ស្ថានភាពល្អ គ្មានអ្វីគួរកត់សំគាល់

–ផ្នែកដងខ្លួន ល្អ គ្មានស្លាគស្នាម

–ផ្នែកដៃឆ្វេងគងលើទ្រូង ដៃស្តាំគងលើពោះ

–ផ្នែកជើងល្អគ្មានស្លាគស្នាម

–ប្រដាប់ភេទមានទឹកកាមដិតជាប់ និងមានទឹកនោម

–នៅលើតុមាន ថ្នាំពេទ្យសំរាប់ព្យាបាលជំងឺលើសឈាម ជំងឹបេះដូង និងឧបករណ៍វាស់ស្ទង់

សំពាធឈាម ។

ក្រោយពីពិនិត្យនិងធ្វើកោសលវិច្ច័យពីសណាក់​គណៈកម្មការ និងគ្រូពេទ្យជំនាញ​​ជាលទ្ធផល​ឃើញ​ថា​ជនរងគ្រោះបា​នមរណភាពដោយសារជំងឺ​លើសឈាម និង ជំងឺបេះដូង។

បន្ទាប់មក​ស្នើរសុំគោលការណ៍យកសាក​សពទៅរក្សាទុកនៅវត្តដើម្បីប្រគល់​ជូនក្រុមគ្រួសា​រសាច់​ញាតិ​យកទៅធ្វើបុណ្យតាមប្រពៃណី៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved