ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

ប្រវត្តិសង្ខេប មេដឹកនាំកំពូលទាំង ១០ នៃប្រទេសអាស៊ាន !!!!!

ប្រវត្តិសង្ខេប មេដឹកនាំកំពូលទាំង ១០ នៃប្រទេសអាស៊ាន !!!!!

ប្រវត្តិសង្ខេប មេដឹកនាំកំពូលទាំង ១០ នៃប្រទេសអាស៊ាន !!!!!

ដកស្រង់ចេញពី den-sharing.com(ដែនដីនៃការចែករំលែក)
កែសម្រួលដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ សៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ខែ សីហាឆ្នាំ២០១៩
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

សូមមិត្រអ្នកស្ចែងយល់ប្រវត្តិខ្លះៗនៃមេដឹកនាំកំពូលអាស៊ានទាំង ១០ ប្រទេសជាក់ជាមិនខានឡើយ ដូចនេះហើយ តើអ្នកស្គាល់ប្រវត្តិរូបមេដឹកនាំអាស៊ានណាខ្លះដែរ? តើគាត់មានប្រវតិ្តការសិក្សាយ៉ាងណា? ប្រវត្តិការងារយ៉ាងណាដែរ? សូមអានទាំងអស់គ្នាដូចខាងក្រោមនេះ៖តែកម្មវិធីផ្សាយរបស់អង្គភាពគេហទំព័រសម្លេងជាយដែន យើងខ្ញុំសូមអភ័យទោស ដែលអត្តបទនេះមិនបានលើកយកមេដឹកនាំប្រទេសម៉ាឡេស៉ីថ្មីយកមកចុះផ្សាយ ដោយបានដាក់នាយករដ្ឋមន្ត្រីចាស់ដែលត្រូវផ្លាស់ចេញ ។

១) ប្រវត្តិសង្ខេបនាយករដ្ឋមន្រ្តីប្រទេសកម្ពុជា ហ៊ុន សែន (១៩៩៣-បច្ចុប្បន្ន)

កំណើត៖ សម្ដេចតេជោ ហ៊ុន សែន (ឈ្មោះដើម ហ៊ុន ប៊ុនណាល់) កើតនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ១៩៥២ ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម ប្រទេសកម្ពុជា។

ស្ថានភាពគ្រួសារ៖ សម្ដេចតេជោ ហ៊ុន សែន បានរៀបការជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែននៅឆ្នាំ១៩៧៦ ដោយទទួលបានកូនចំនួន ៦ នាក់ (តែម្នាក់បានស្លាប់)។ សម្ដេចមានបងប្អូនបង្កើតចំនួន ៦ នាក់ (សម្ដេចជាកូនទី ៣) ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះ ឌី យ៉ុន ដែលពួកគាត់ទាំងពីរបានរៀបការនៅកំឡុងឆ្នាំ១៩៤០។ កំរិតការអប់រំ៖ សម្ដេចតេជោ ហ៊ុន សែន បានចាកចេញពីក្រុមគ្រួសាររបស់គាត់នៅពេលសម្ដេចមានអាយុ ១៣ ឆ្នាំដើម្បីទៅរៀននៅវត្តមួយនៅទីក្រុងភ្នំពេញ។ នៅពេលលោក លន់ ណុល បានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីព្រះសីហនុនៅឆ្នាំ១៩៧០ សម្ដេចបានបោះបង់ការសិក្សារបស់គាត់ ដើម្បីចូលរួមជាមួយខ្មែរក្រហម (ពីរឆ្នាំក្រោយមកសម្ដេចបានប្តូរឈ្មោះទៅជា ហ៊ុន សែន)។

ប្រវត្តិការងារ៖ សម្ដេចតេជោហ៊ុន សែន បានឡើងកាន់អំណាចជាមួយពួកខ្មែរក្រហមហើយបានបម្រើជាមេបញ្ជាការកងវរសេនាតូចនៅតំបន់ប៉ែកខាងកើតនៃរបបកម្ពុជាប្រជាធិបតេយ្យ (ឈ្មោះរដ្ឋក្នុងរបបខ្មែរក្រហម) ។ នៅឆ្នាំ១៩៧៧ ក្នុងកំឡុងពេលសម្អាតផ្ទៃក្នុងនៃរបបខ្មែរក្រហមរូបសម្ដេច និងក្រុមកងវរសេនាតូចរបស់ខ្លួនបានភៀសខ្លួនទៅវៀតណាម។

បន្ទាប់ពីដួលរលំរបបខ្មែរក្រហមសម្ដេចត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា/រដ្ឋកម្ពុជា (PRK/SOC) ឆ្នាំ១៩៧៩។ ឆ្នាំ១៩៨៥ សម្ដេចត្រូវបានគេជ្រើសរើសជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីបន្ទាប់ពីមរណភាពរបស់លោក ចាន់ ស៊ី។ ក្រោយពីបោះឆ្នោតរួច សម្ដេចបានក្លាយជានាយករដ្ឋមន្រ្តីទី ២ ចាប់ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៨ រួចបន្តមកជានាយករដ្ឋមន្រ្តីតែម្នាក់ឯងនៅឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ន ហើយសម្ដេចក៏ជាតំណាងរាស្រ្តខេត្តកណ្តាលតាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន។ បន្ថែមលើមុខងារនេះ សម្ដេចគឺជាប្រធានគណបក្សប្រជាជនកម្ពុជាតាំងពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្នផងដែរ។

២) ប្រវត្តិសង្ខេបនាយករដ្ឋមន្រ្តីប្រទេសថៃ ប្រាយុទ្ធ (Prayut Chan-o-cha) (២០១៤-បច្ចុប្បន្ន)

កំណើត៖ លោក ប្រាយុទ្ធ (Prayut Chan-o-cha) កើតនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ១៩៥៤ ដែលមានស្រុកកំណើតនៅខេត្ត Nakhon Ratchasima ប្រទេសថៃ។ ស្ថានភាពគ្រួសារ៖ លោក ប្រាយុទ្ធ បានរៀបការជាមួយលោកស្រី Naraporn Chan-o-cha ដែលជាអតីតសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Chulalongkorn ដោយទទួលបានកូន ០២ នាក់។ កំរិតការអប់រំ៖ លោក ប្រាយុទ្ធ បានសិក្សានៅថ្នាក់ត្រៀមប្រឡងនៅសាលាកងអាវុធហត្ថថ្នាក់ទី ១២, មហាវិទ្យាល័យអគ្គបញ្ជាការ និងឧត្តមសេនីយ៍ (CGSC) ថ្នាក់ទី ៦៣, មហាវិទ្យាល័យការពារជាតិថៃ (NDC) ៥០២០ និងបានចូលរៀនវគ្គបណ្តុះបណ្តាលមន្រ្តីនាយទាហានថ្នាក់ទី ៥១ និងវគ្គបណ្តុះបណ្តាលមន្រ្តីនាយទាហានថ្មើរជើង ថ្នាក់ទី ៣៨, គាត់បានបញ្ចប់ការសិក្សាបរិញ្ញាបត្រ័នៅវិទ្យាសាស្ត្រពីរាជបណ្ឌិតសភាយោធា Chulachomklao។

ប្រវត្តិការងារ៖ លោក ប្រាយុទ្ធ ធ្លាប់ធ្វើជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថថៃ ចាប់ពីថ្ងៃទី ០១ តុលា ២០១០-៣០ កញ្ញា ២០១៤។ សព្វថ្ងៃនេះ លោក ប្រាយុទ្ធ កំពុងកាន់ដំណែងជាក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ ចាប់ពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៤-បច្ចុប្បន្ន និងកំពុងកាន់ដំណែងជានាយករដ្ឋមន្រ្តីប្រទេសថៃទី ២៩ ចាប់ពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៤-បច្ចុប្បន្ន។

៣) ប្រវត្តិសង្ខេបប្រធានាធិបតីប្រទេសឡាវ Thongloun Sisoulith (២០១៦-បច្ចុប្បន្ន)

កំណើត៖ លោក Thongloun Sisoulith កើតនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ១៩៤៥ ដែលមានស្រុកកំណើតនៅខេត្តហ៊ួផាន (Houaphan) ប្រទេសឡាវ។

កំរិតការអប់រំ៖ លោក Thongloun Sisoulith បានសិក្សានៅមហាវិទ្យាល័យ Pedagogical Neo Lao Hak Sat ក្នុងខេត្ត Houaphan ពីឆ្នាំ១៩៦២-១៩៦៩ រួចបានបន្តការសិក្សានៅសហភាពសូវៀត (ប្រទេសរុស្ស៊ី) រួមបញ្ចូលជាមួយនឹងការសិក្សានោះ លោក Thongloun Sisoulith អាចនិយាយភាសាវៀតណាម, រុស្ស៊ី និងអង់គ្លេសផងដែរ។

ប្រវត្តិការងារ៖ លោក Thongloun Sisoulith ធ្លាប់ធ្វើជាអនុរដ្ឋមន្រ្តីក្រសួងកិច្ចការបរទេសពីឆ្នាំ ១៩៨៧-១៩៩២, ធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងការងារនិងសុខុមាលភាពសង្គម ពីឆ្នាំ១៩៩៣-១៩៩៧ និងជាសមាជិករដ្ឋសភាជាតិពីឆ្នាំ ១៩៩៨-២០០០។

ក្នុងនោះផងដែរ លោក Thongloun Sisoulith បានក្លាយជាអនុរដ្ឋមន្រ្តី និងប្រធានគណៈកម្មាធិការផែនការរបស់រដ្ឋនៅថ្ងៃទី ២៧​ ខែមីនា ឆ្នាំ២០០១ និងត្រូវបានតែងតាំងជារដ្ឋមន្រ្តីបរទេសនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០០៦ ជំនួសដំណែងលោក Somsavat Lengsavad ដែលត្រូវផ្លាស់ចេញ។ សព្វថ្ងៃនេះ លោក Thongloun Sisoulith កំពុងកាន់ដំណែងជាប្រធានាធិបតីប្រទេសឡាវទី ១៧ ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៦។

៤) ប្រវត្តិសង្ខេបប្រធានាធិបតីប្រទេសវៀតណាម Trần Đại Quang (២០១៦-បច្ចុប្បន្ន)

កំណើត៖ លោក Trần Đại Quang កើតនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ១៩៥៦ ដែលមានស្រុកកំណើតនៅខេត្តនិញប៊ិញ (Ninh Bình) ប្រទេសវៀតណាម។

ស្ថានភាពគ្រួសារ៖ លោក Trần Đại Quang បានរៀបការជាមួយលោកស្រី Nguyễn Thị Hiền ដែលសព្វថ្ងៃគ្រងដំណែងជាស្រ្តីទី ១ នៃប្រទេសវៀតណាម។

កំរិតការអប់រំ៖ លោក Trần Đại Quang បានចូលរៀននៅសាលាប៉ូលីសប្រជាជននៅឆ្នាំ១៩៧២។ ចាប់ពីឆ្នាំ១៩៧២-១៩៧៥ លោកជាសិស្សនៅសាលានៃមន្ទីរភាសាបរទេសក្នុងកិច្ចការវប្បធម៌ (ឥលូវជាក្រសួងសន្តិសុខសាធារណ) ហើយលោកបានចូលរៀននៅសាកលវិទ្យាល័យ Hanoi ផ្នែកច្បាប់ ពីឆ្នាំ១៩៩១-១៩៩៤។ លោកបានបញ្ចប់ការសិក្សានៅបណ្ឌិតសភានយោបាយនិងរដ្ឋបាលសាធារណៈហូជីមិញ ពីឆ្នាំ១៩៩៤-១៩៩៧។

ប្រវត្តិការងារ៖ ចាប់ពីឆ្នាំ១៩៧៥-១៩៧៦ លោក Trần Đại Quang បានបម្រើការងារជាមន្រ្តីនៃមន្ទីរកិច្ចការពារនយោបាយ ១ ក្នុងក្រសួងសន្តិសុខសាធារណ។ នៅដើមឆ្នាំ១៩៧៨ លោក Trần Đại Quang ជាជាមន្រ្តីនៃមន្ទីរកិច្ចការពារនយោបាយ ២ ក្នុងក្រសួងសន្តិសុខសាធារណ។ ចាប់ពីឆ្នាំ១៩៨២-១៩៨៧ លោក Trần Đại Quang បានបម្រើការងារជាអនុរដ្ឋលេខាធិការក្នុងមន្ទីរកិច្ចការពារនយោបាយ ២, ក្នុងក្រសួងមហាផ្ទៃ និងចាប់ពីឆ្នាំ១៩៨១-១៩៨៦ ជាអនុរដ្ឋលេខាធិការក្នុងសាកលវិទ្យាល័យសន្តិសុខ។ ចាប់ពីឆ្នាំ១៩៨៧-១៩៩០ លោក Trần Đại Quang ជាប្រធានបុគ្គលិក និងប្រធានមន្ត្រីបច្ចេកទេសដែលមានជំនាញ និងក្នុងមន្ទីរកិច្ចការពារនយោបាយ។

ចាប់ពីឆ្នាំ១៩៩០-១៩៩៦ លោក បានបម្រើការងារជាអនុរដ្ឋលេខាធិការគណៈកម្មាធិការបក្ស, ជានាយករងបុគ្គលិកសម្រាប់សន្តិសុខ និងជាអគ្គនាយករងទទួលបន្ទុកផ្នែកការពារសន្តិសុខ។ ពីឆ្នាំ១៩៩៦-២០០០ លោកជាសមាជិកនៃនាយកដ្ឋានទូទៅនៃនាយកដ្ឋានសន្ដិសុខ, ជាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការបក្ស, ប្រធាននាយកដ្ឋានបុគ្គលិកសន្តិសុខ។

ចាប់ពីឆ្នាំ ២០០០-២០០៦ លោក Trần Đại Quang ជាអគ្គលេខាធិការគណៈកម្មាធិការបក្ស, ជាសាស្រ្តាចារ្យសិស្សបរិញ្ញាបត្រ័រងនៅឆ្នាំ២០០៣ និងសាស្រ្តាចារ្យជាន់ខ្ពស់នៅឆ្នាំ២០០៩។ សព្វថ្ងៃនេះ លោក Trần Đại Quang ជាសមាជិកបក្សកុម្មុយនីស្តវៀតណាម, ជាប្រធានគណៈកម្មាធិការកណ្តាលសម្រាប់កំណែទម្រង់ប្រព័ន្ធតុលាការ, ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ ហើយលោកកំពុងកាន់ដំណែងជាប្រធានាធិបតីវៀតណាមទី ៨ ដែលត្រូវបានតែងតាំងនៅថ្ងៃទី ២ ខែមេសា ឆ្នាំ២០១៦។

៥) ប្រវត្តិសង្ខេបស្តេច និងនាយករដ្ឋមន្រ្តីប្រទេសព្រុយណេ Hassanal Bolkiah (១៩៦៧-បច្ចុប្បន្ន)

កំណើត៖ ព្រះអង្គ Hassanal Bolkiah ប្រសូតនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ១៩៤៦ ដែលមានស្រុកកំណើតនៅទីក្រុងបង់ដាសេរីបេកាវ៉ាន់ ប្រទេសព្រុយណេ។

ស្ថានភាពគ្រួសារ៖ ព្រះអង្គ Hassanal Bolkiah បានរៀបអភិសេកចំនួន ៣ លើក ដោយលើកទី ១ រៀបអភិសេកជាមួយព្រះនាង Raja Isteri Pengiran Anak Hajah Saleha (១៩៦៥-បច្ចុប្បន្ន), លើកទី ២ បានរៀបអភិសេកជាមួយព្រះនាង Hajah Mariam (១៩៨២-២០០៣) និងលើកទី ៣ បានរៀបអភិសេកជាមួយព្រះនាង Azrinaz Mazhar (២០០៥-២០១០) ដោយមានបុត្រាបុត្រីចំនួន ១២ ព្រះអង្គ។

កំរិតការអប់រំ៖ ព្រះអង្គ Hassanal Bolkiah បានចូលរៀននៅវិទ្យាល័យ Victoria Institution ក្នុងទីក្រុងកូឡាឡាំពួ ក្នុងប្រទេសម៉ាឡេស៊ី និងបានចូលរៀននៅសាលារាជបណ្ឌិតសភាយោធា Sandhurst ក្នុងចក្រភពអង់គ្លេស នៅឆ្នាំ១៩៦៧។

ប្រវត្តិការងារ៖ ព្រះអង្គ Hassanal Bolkiah កំពុងធ្វើជាអ្នកប្រឹក្សាយោបល់នៅសាកលវិទ្យាល័យបច្ចេកវិទ្យាព្រុយណេ ចាប់ពីឆ្នាំ២០០៨-បច្ចុប្បន្ន និងអ្នកប្រឹក្សាយោបល់នៅសាកលវិទ្យាល័យ Sultan Sharif Ali Islamic ចាប់ពីឆ្នាំ២០០៧-បច្ចុប្បន្ន។

ព្រះអង្គ Hassanal Bolkiah កំពុងធ្វើជារដ្ឋមន្រ្តីក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មព្រុយណេ ចាប់ពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៥-បច្ចុប្បន្ន, រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ១៩៨៤-បច្ចុប្បន្ន ជាពិសេសព្រះអង្គ កំពុងធ្វើជារដ្ឋមន្រ្តីក្រសួងការពារ និងមេបញ្ជាការកងរាជអាវុធហត្ថប្រ៊ុយណេ ចាប់ពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ១៩៨៦-បច្ចុប្បន្ន។

សព្វថ្ងៃនេះ ព្រះអង្គ Hassanal Bolkiah កំពុងធ្វើជានាយករដ្ឋមន្រ្តីនៃប្រទេសព្រុយណេ តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ១៩៨៤-បច្ចុប្បន្ន និងជាព្រះមហាក្សត្រនៃប្រទេសព្រុយណេ តាំងពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ១៩៦៧-បច្ចុប្បន្ន។

៦) ប្រវត្តិសង្ខេបនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី Najib Razak (២០០៩-បច្ចុប្បន្ន)

កំណើត៖ លោក Najib Razak កើតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ១៩៥៣ ដែលមានស្រុកកំណើតនៅទីក្រុងKuala Lipis ប្រទេសម៉ាឡេស៊ី។

ស្ថានភាពគ្រួសារ៖ លោក Najib Razak បានរៀបការចំនួន ០២ លើក ដោយលើកទី ១ ជាមួយលោកស្រី Puteri Zainah Eskandar (១៩៧៦-១៩៨៧) និងលើកទី ២ ជាមួយលោកស្រី Rosmah Mansor (១៩៨៧-បច្ចុប្បន្ន) ដោយទទួលបានកូន ៥ នាក់ (ក្នុងនោះមានកូនចុងចំនួន ១)។ លោក Najib Razak ជាកូនប្រុសច្បងរបស់លោក Abdul Razak ដែលជានាយករដ្ឋមន្រ្តីទី ២ នៃប្រទេសម៉ាឡេស៊ី ហើយលោកជាក្មួយប្រុសរបស់លោក Hussein Onn ដែលជានាយករដ្ឋមន្រ្តីទី ៣ នៃប្រទេសម៉ាឡេស៊ី ។

កំរិតការអប់រំ៖ លោក Najib Razak បានសិក្សាថ្នាក់បឋម និងអនុវិទ្យាល័យ Saint John’s Institution ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បន្ទាប់មកទៀត លោកបន្តការសិក្សានៅមហាវិទ្យាល័យ Malvern ក្នុងប្រទេសអង់គ្លេស ក្រោយមកទៀតលោកបានបន្តការសិក្សានៅសាកលវិទ្យាល័យ Nottingham ដោយទទួលសញ្ញាបត្របរិញ្ញា ផ្នែកឧស្សាហកម្មសេដ្ឋកិច្ចនៅឆ្នាំ ១៩៧៤។

ប្រវត្តិការងារ៖ លោក Najib Razak បានចូលធ្វើការនៅធនាគារកណ្តាលរយៈពេលខ្លី និងក្រោយមកធ្វើការនៅក្រុមហ៊ុនប្រេងជាតិម៉ាឡេស៊ី ដោយធ្វើជាអ្នកគ្រប់គ្រងកិច្ចការសាធារណៈនៅឆ្នាំ១៩៧៤។ លោក Najib Razak ធ្វើជាសមាជិករដ្ឋសភានីតិបញ្ញត្តិរដ្ឋ Pahang ចាប់ពីថ្ងៃទី ២២​ ខែមេសា ឆ្នំ១៩៨២-០៣ ខែសីហា

ឆ្នាំ១៩៨៦​, ធ្លាប់ធ្វើជានាយកនៃសាកលវិទ្យាល័យអ៊ីស្លាមអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី ចាប់ពីឆ្នាំ១៩៩៨-១៩៩៩, ធ្លាប់ជាមេដឹកនាំរដ្ឋ Pahang ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ១៩៨២-១៤ ខែ

សីហា ឆ្នាំ១៩៨៦ និងធ្លាប់ធ្វើជាឧបនាយករដ្ឋមន្រ្តី ចាប់ពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០០៤-០៣ ខែមេសា ឆ្នាំ២០០៩។ សព្វថ្ងៃនេះ លោក Najib Razak កំពុងធ្វើជាសមាជិកសភា ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ១៩៧៦-បច្ចុប្បន្ន, កំពុងធ្វើជាប្រធានអង្គការជាតិម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០០៩ និងជានាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី ទី ៦ ចាប់ពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០០៩-បច្ចុប្បន្ន។

៧) ប្រវត្តិសង្ខេបប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី Joko Widodo (២០១៤-បច្ចុប្បន្ន)

កំណើត៖ លោក Joko Widodo កើតនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ១៩៥៣ ដែលមានស្រុកកំណើតនៅទីក្រុង Surakarta ប្រទេសឥណ្ឌូនេស៊ី។

ស្ថានភាពគ្រួសារ៖ លោក Joko Widodo បានរៀបការលោកស្រី Iriana ដែលជាអតីតមេដឹកនាំអង្គការអប់រំផ្នែកសុខុមាលភាពគ្រួសារ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ១៩៨៦ ដោយទទួលបានកូនចំនួន ០៣ នាក់ (ប្រុស ០២ នាក់)។ លោក Joko Widodo ជាកូនប្រុសរបស់លោក លីខខ្វាន់យូ ដែលជាបិតាស្ថាបនិកប្រទេសសិង្ហបុរី និងជានាយករដ្ឋមន្រ្តីទី ១ នៃប្រទេសសិង្ហបុរីផងដែរ។

កំរិតការអប់រំ៖ លោក Joko Widodo បានចាប់ផ្តើមចូលរៀននៅសាលារដ្ឋថ្នាក់បឋម និងអនុវិទ្យាល័យ Tirtoyoso ដែលជាសាលាដែលពលរដ្ឋក្រីក្រចូលរៀន។ បន្ទាប់ពីបញ្ចប់ថ្នាក់បឋម និងអនុវិទ្យាល័យរួច លោកបានបន្តការសិក្សាថ្នាក់វិទ្យាល័យ ១ Surakarta តែត្រូវប្រឡងធ្លាក់ ដូចនេះលោកបានបន្តការសិក្សានៅថ្នាក់វិទ្យាល័យ ៦ Surakarta ជំនួសវិញ។ លោក Joko Widodo បានបញ្ជប់ថ្នាក់មហាវិទ្យាល័យព្រៃឈើ ក្នុងសាកលវិទ្យាល័យ Gadjah Mada នៅឆ្នាំ១៩៨៥ ដែលជាកន្លែងការងាររបស់លោកក្នុងការសិក្សា និងស្រាវជ្រាវទៅលើក្តារឈើបន្ទះ។

ប្រវត្តិការងារ៖ លោក Joko Widodo នៅពេលអាយុ ១២ ឆ្នាំ លោកចាប់ផ្តើមធ្វើការនៅក្នុងក្រុមហ៊ុនគ្រឿងសង្ហាររឹមឪពុករបស់លោក បន្ទាប់មកលោកបានបង្កើតក្រុមហ៊ុនគ្រឿងសង្ហាររឹមដោយខ្លួនឯង។ ក្រោយមកទៀតលោកមកធ្វើជាចៅហ្វាយក្រុង Surakarta ចាប់ពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០០៥-០១ ខែតុលា ឆ្នាំ២០១២ ហើយចុងក្រោយលោកធ្វើជាចៅហ្វាយក្រុង Jakarta ចាប់ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២-១៦ ខែតុលា ឆ្នាំ២០១៤។ សព្វថ្ងៃនេះ លោក Joko Widodo កំពុងកាន់ដំណែងជាប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីទី ៧ ចាប់ពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៤។

៨) ប្រវត្តិសង្ខេបនាយករដ្ឋមន្រ្តីប្រទេសសិង្ហបុរី Lee Hsien Loong (២០០៤-បច្ចុប្បន្ន)

កំណើត៖ លោក Lee Hsien Loong កើតនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ១៩៥២ ដែលមានស្រុកកំណើតប្រទេសសិង្ហបុរី។

ស្ថានភាពគ្រួសារ៖ លោក Lee Hsien Loong បានរៀបការចំនួន ០២ លើក ដោយលើកទី ១ រៀបការជាមួយលោកស្រី Wong Ming Yang (តែបានស្លាប់នៅឆ្នាំ១៩៨២ ដោយសារជំងឺគាំងបេះដូង) និងលើកទី ២ ជាមួយលោកស្រី Ho Ching នៅឆ្នាំ១៩៨៥ ដោយទទួលបានកូនទាំងអស់ចំនួន ០៤ នាក់។

កំរិតការអប់រំ៖ លោក Lee Hsien Loong បានចូលរៀននៅសាលាបឋមសិក្សា Nanyang និងចូលរៀននៅសាលាវិទ្យាល័យកាតូលីក រួចបន្តចូលរៀននៅមហាវិទ្យាល័យជាតិជាន់ខ្ពស់។ នៅឆ្នាំ១៩៧១ លោកទទួលបានអាហាររូបករណ៍របស់ប្រធានាធិបតីពីគណៈកម្មាធិការសាវាសាធារណៈទៅសិក្សាផ្នែកគណិតវិទ្យានៅមហាវិទ្យាល័យ Trinity នៃសាកលវិទ្យាល័យ Cambridge ក្នុងប្រទេសអង់គ្លេស។ លោក Lee Hsien Loong ទទួលសញ្ញាប័ត្របរិញ្ញាផ្នែកគណិត និងឌីសប្លូមផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រនៅឆ្នាំ១៩៧៤។ នៅឆ្នាំ១៩៨០ លោក Lee Hsien Loong បានបញ្ចប់ថ្នាក់អនុបណ្ឌិតរដ្ឋបាលសាធារណនៅសាកលវិទ្យាល័យ Harvard។

ប្រវត្តិការងារ៖ លោក Lee Hsien Loong ធ្លាប់ធ្វើជាកងកម្លាំងប្រដាប់អាវុធសិង្ហបុរីនៅឆ្នាំ១៩៧១ និងបម្រើការងារជាមន្រ្តីរាជការចាប់ពីឆ្នាំ ១៩៧៤-១៩៨៤។ នៅឆ្នាំ១៩៧៨ លោក Lee Hsien Loong បានចូលរួមក្នុងបញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាមេរិកនៅក្នុង Fort Leavenworth ហើយបានកាន់មុខតំណែងបុគ្គលិក និងបញ្ជាការផ្សេងៗរួមមានប្រធាននាយកដ្ឋានប្រតិបត្តិការនិងផែនការរួម និងប្រធានបុគ្គលិកនៃនាយទាហាន។ លោក Lee Hsien Loong ជាសមាជិកសភាចាប់ពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៨៤-៣១ ខែសីហា ឆ្នាំ១៩៩១, ធ្លាប់បានធ្វើជាឧបនាយករដ្ឋមន្រ្តីចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ១៩៩០-១២ ខែសីហា ឆ្នាំ២០០៤ និងធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០០១-០១ ខែធ្នូ ឆ្នាំ២០០៧។ សព្វថ្ងៃនេះ លោក Lee Hsien Loong កំពុងធ្វើជាសមាជិកសភានៃ Ang Mo Kio GRC ចាប់ពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ១៩៩១-បច្ចុប្បន្ន, កំពុងធ្វើជាអគ្គលេខាធិការបក្សសកម្មភាពប្រជាជន ចាប់ពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០០៤-បច្ចុប្បន្ន និងកំពុងធ្វើជានាយករដ្ឋមន្រ្តីប្រទេសសិង្ហបុរីទី ៣ ចាប់ពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០០៤-បច្ចុប្បន្ន។

៩) ប្រវត្តិសង្ខេបប្រធានាធិបតីប្រទេសហ្វលីពីន Rodrigo Duterte (២០១៦-បច្ចុប្បន្ន)

កំណើត៖ លោក Rodrigo Duterte កើតនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ១៩៤៥ ដែលមានស្រុកកំណើតក្នុងទីក្រុង Maasin, ខេត្ត Leyte នៃប្រទេសហ្វីលីពីន។

ស្ថានភាពគ្រួសារ៖ លោក Rodrigo Duterte បានរៀបការជាមួយលោកស្រី Elizabeth Zimmerman (១៩៧៣-២០០០) ដោយទទួលបាន ០៤ នាក់)។ លោក Rodrigo Duterte មានឪពុកឈ្មោះ Vicente Duterte ដែលជាអ្នកនយោបាយ និងមេធាវីម្នាក់ និងម្តាយឈ្មោះ Soledad Roa ដែលជាគ្រូបង្រៀន។

កំរិតការអប់រំ៖ លោក Rodrigo Duterte បានរៀននៅសាលាបឋមសិក្សា Laboon និង Santa Ana ដោយបញ្ចប់ថ្នាក់នៅឆ្នាំ១៩៥៦។ លោក Rodrigo Duterte បានបញ្ចប់ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ បន្ទាប់មកចូលរៀននៅមហាវិទ្យាល័យ Holy Cross Digos (ឥលូវឈ្មោះថា មហាវិទ្យាល័យ Cor Jesu) ក្រោយមក លោកត្រូវបានគេបណ្តេញចេញពីសាលាចំនួន ២ ដង ដោយសារប្រព្រឹត្តខុសបទបញ្ជាផ្ទៃក្នុងរបស់សាលា។ លោក Rodrigo Duterte បានទទួលសញ្ញាបត្រ័បរិញ្ញា ផ្នែកវិទ្យាសាស្រ្តនយោបាយ នៅសាកលវិទ្យាល័យ Lyceum of the Philippines នៅឆ្នាំ១៩៦៨ និងទទួលបានសញ្ញាបត្រ័ច្បាប់ពីមហាវិទ្យាល័យច្បាប់ San Beda ក្នុងឆ្នាំ១៩៧២។ ក្នុងឆ្នាំនោះដែរ លោកបានប្រឡងជាប់ ហើយបានក្លាយជាមេធាវីពិសេសនៅការិយាល័យអយ្យការក្រុងនៅទីក្រុងដាវ៉ាវពីឆ្នាំ ១៩៧៧-១៩៧៩, ជាជំនួយព្រះរាជអាជ្ញាក្រុងទីបួន ពីឆ្នាំ ១៩៧៩-១៩៨១, ជាជំនួយព្រះរាជអាជ្ញាក្រុងទីបី ពីឆ្នាំ១៩៨១-១៩៨៣ និងជាជំនួយព្រះរាជអាជ្ញាក្រុងទីពីរ ពីឆ្នាំ១៩៨៣-១៩៨៦។

ប្រវត្តិការងារ៖ លោក Rodrigo Duterte ធ្លាប់ធ្វើជាសមាជិកសភាក្នុងក្រុងដាវ៉ាវ (Davao) នៃស្រុកទី ១ ចាប់ពីថ្ងៃទី ៣០ មិថុនា ១៩៩៨-៣០ មិថុនា ២០០១, ធ្លាប់ធ្វើជាអភិបាលរងក្រុងដាវ៉ាវ (Davao) ចាប់ពីថ្ងៃទី ៣០ មិថុនា ២០១០-៣០​ មិថុនា ២០១៣, ធ្លាប់ធ្វើជាអភិបាលក្រុងដាវ៉ាវ (Davao) ចំនួន ៣ លើក (លើកទី ១ ចាប់ពីថ្ងៃទី ០២ កុម្ភៈ​ ១៩៨៨-១៩ មីនា ១៩៩៨, លើកទី ២ ចាប់ពីថ្ងៃទី ៣០ មិថុនា ២០០១-៣០ មិថុនា ២០១០ និងលើកទី ៣ ចាប់ពីថ្ងៃទី ៣០ មិថុនា ២០១៣-៣០ មិថុនា ២០១៦)។ សព្វថ្ងៃនេះ លោក Rodrigo Duterte កំពុងកាន់ដំណែងជាប្រធនាធិបតីហ្វីលីពីនទី ១៦ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៦-បច្ចុប្បន្ន៕

១០) ប្រវត្តិសង្ខេបប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា Htin Kyaw (២០១៦-បច្ចុប្បន្ន)

កំណើត៖ លោក Htin Kyaw បានកើតនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៤៦ ស្ថិតនៅទីក្រុង Rangoon ប្រទេសមីយ៉ាន់ម៉ា។ ស្ថានភាពគ្រួសារ៖ លោក Htin Kyaw រៀបការជាមួយលោកស្រី Su Su Lwin ដែលជាអ្នកនយោបាយម្នាក់ នៅឆ្នាំ១៩៧៣ តែមិនមានកូននោះទេ។ លោក Htin Kyaw មានឪពុកឈ្មោះ Min Thu Wun ដែលជាអ្នកនិពន្ធ និងអ្នកប្រាជ្ញម្នាក់ និងម្តាយឈ្មោះ Kyi Kyi។

កំរិតការអប់រំ៖ លោក Htin Kyaw បានបញ្ចប់ថ្នាក់វិទ្យាល័យអង់គ្លេស Methodist នៅឆ្នាំ១៩៦២។ លោកបានបន្តថ្នាក់សាកលវិទ្យាល័យសិល្បះ និងវិទ្យាសាស្រ្ត Rangoon និងបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកស្ថិតិនៅឆ្នាំ១៩៦៨។ លោក Htin Kyaw បានបន្តការសិក្សាបន្ថែមទៀតដោយទទួលបានអាហារូបករណ៍នៅវិទ្យាស្ថានវិទ្យាសាស្រ្តកុំព្យូទ័រនៃសាកលវិទ្យាល័យឡុងដ៍ក្នុងឆ្នាំ ១៩៧១-១៩៧២ និងបានចូលរៀននៅវិទ្យាស្ថានកុំព្យូទ័រអេស៊ាអេឡិចត្រូនិចក្នុងទីក្រុងតូក្យូក្នុងឆ្នាំ ១៩៧៤ ហើយលោក Htin Kyaw បានបញ្ចប់ថ្នាក់អនុបណ្ឌិតទី ២ នៅឆ្នាំ១៩៧៥។

ប្រវត្តិការងារ៖ លោក Htin Kyaw ចាប់ផ្តើមធ្វើការជាគ្រូបង្រៀន ខណៈពេលដែលលោកកំពុងសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ។ បន្ទាប់មកទៀត លោកបានផ្លាស់ប្តូរការងារទៅសាកលវិទ្យាល័យមជ្ឈមណ្ឌលកុំព្យូទ័រ ដោយធ្វើជាអ្នកវិភាគកម្មវិធី /ប្រព័ន្ធនៅឆ្នាំ ១៩៧០។ នៅឆ្នាំ១៩៧៥ លោកធ្វើជានាយករងក្រសួងឧស្សាហកម្ម ហើយនៅឆ្នាំ១៩៨០ លោក Htin Kyaw ត្រូវបានគេតែងតាំងជានាយករងប្រធានមន្ទីរទំនាក់ទំនងសេដ្ឋកិច្ចបរទេស, ជានាយករងក្រសួងហិរញ្ញវត្ថុ និងផែនការ បន្ទាប់មកលោកបានលាលែងពីដំណែងក្នុងជួររាជរដ្ឋាភិបាលនៅឆ្នាំ១៩៩២។ លោក Htin Kyaw បានធ្វើការជាអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងមូលនិធិ Daw Khin Kyi ដែលបង្កើតឡើងដោយអ្នកស្រី អង់សានស៊ូជី។ សព្វថ្ងៃលោក Htin Kyaw កំពុងកាន់ដំណែងជាប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ាទី ៩ ជំនួសដំណែងអ្នកស្រី អង់សានស៊ូជី ដោយសារច្បាប់នៅប្រទេសមីយ៉ាន់ម៉ាមិនអនុញ្ញាតិ ពីព្រោះលោកស្រីមានប្តី និងកូនៗ ជាជនជាតិអង់គ្លេស។

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ, សម្លេជាយដែន
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved