ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកហិបវិញ្ញាសារ ​ប្រឡងសញ្ញាបត្រមធ្យមសិក្សា ​ទុតិយភូមិ សម្រាប់ឆ្នាំ២០១៨-២០១៩​ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី »» បុរសម្នាក់​មានវិបត្តិផ្លូវចិត្ត បែកបាក់ជាមួយប្រពន្ធ បានធ្វើអត្តឃាតបញ្ចប់ជីវិត ដោយខ្លួនឯង »» តេីដល់ថ្ងៃណាទៀតទេីបសមត្ថកិច្ចខេត្តបន្ទាយមានជយ័ចុះចាប់ជនជាប់ទោសដែលកំពុងដើរបំផ្លិញបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៏ទៃ យកមក ផលដាក់គុកតាមអំណាចតុលាការខេត្តបន្ទាយមានជ័យ? »» ក្រុមអនាធិបតេយ្យ មួយក្រុម កំពុង  បំពានទៅ   នឹង   នយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ !!!!! »» វិបត្តិសេដ្ឋកិច្ចកាន់តែជួបប្រទះយ៉ាងធ្ងន់ធ្ងរៗទៅ ក្រោយពីទីក្រុងហុងកុង រងការប៉ះទង្គិចគ្នា រវាងប្រជាពលរដ្ឋ និងអាជ្ញាធរទីក្រុងហុងកុង !!!!! »» ចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ពន្ឋ័ករណីលួច​ មានស្ថានទម្ងន់ទោស​(គាស់តូប) »» បញ្ជូន​ខ្លួន​លោក​ឧកញ៉ា គង់ ក្រឹង និងកូនប្រសា ទៅកាន់តុលាការ »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែត អញ្ជើញជា​គណៈអធិបតី ​ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធ​សមិទ្ធផលនា​នា នៅវត្តពោធិ៍រាជលំពូ ស្ថិតក្នុងស្រុកកំពង់ត្រាច »» អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកឈូកម្នាក់ ត្រូវសមត្ថកិច្ចបាប់ខ្លួន ពាក់ព័ន្ធការដឹកនាំប្រមូលផ្ដុំខុសច្បាប់ »» ហឹប​វិញ្ញាសា​សម្រាប់​ដំណើរ​ការប្រឡង ត្រូវបាន​ដឹក​ទៅដល់ បណ្តាល​រាជធានី​ ខេត្ត ​​ដោយ​សុវត្ថិភាព

ទោស​ដោយសារ​ការ​លេង​តុងទីន និងរត់ចោលមិនសងប្រាក់ !!!!!

ទោស​ដោយសារ​ការ​លេង​តុងទីន និងរត់ចោលមិនសងប្រាក់ !!!!!

ទោស​ដោយសារ​ការ​លេង​តុងទីន និងរត់ចោលមិនសងប្រាក់ !!!!!

ដកស្រង់ចេញពីវិទ្យុអាស៉ីសេរី
កែសម្រួលដោយ : លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ ចន្ទ ១១កើត ខែស្រាពណ៍ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ត្រូវនឹងថ្ងៃទី១២ខែសីហាឆ្នាំ២០១៩
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

នៅពេលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋជាច្រើនដែលរងគ្រោះ ដោយសារមេតុងទីនរត់ចោលកូនតុងទីន មានគ្រួសាររងគ្រោះដោយជំពាក់លុយគេ បណ្ដាលមកពីលេងតុងទីន គ្រួសារខ្លះរត់ចោលគ្រួសារដោយមេតុងទីនរត់ចោល ។ ដូចនេះហើយទើបអង្គភាពយើងខ្ញុំបាន លើកអត្តបទដើមទាំងស្រុងរបស់កម្មវិធីវិទ្យុអាស៉ីសេរី មកចុះផ្សាយបន្តទៀត ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារមេតុងទីនរត់ចោល មានដើមទុន ក្នុងការតស៊ូរកយុត្តិធម៌តាមផ្លូវច្បាប់ដើម្បីអោយមេតុងទីន ទទួលខុសត្រូវ ចំពោះមុខច្បាប់ដើម្បី ទូរទាត់សំណងមកជនរងគ្រោះវិញ។

ការ​លេង​តុងទីន​នៅ​ប្រទេស​កម្ពុជា ជា​វិធី​សន្សំ​ប្រាក់​មួយ​បែប​ដោយ​មាន​ការ​ស្ម័គ្រចិត្ត​រវាង​មនុស្ស​ម្នាក់ ជាមួយ​មនុស្ស​ច្រើន​នាក់ ហើយ​មាន​ការ​ធ្វើ​លិខិត​បញ្ជាក់​ព្រមព្រៀង​ជាមួយ​គ្នា។ ការ​លេង​តុងទីន​ខ្លះ គឺ​បាន​ទទួល​ជោគជ័យ ដោយ​ភាគី​ចូលរួម​ទាំងអស់​មាន​ការ​គោរព​លក្ខន្តិកៈ កុងត្រា កិច្ចសន្យា​ជាមួយ​គ្នា​ច្បាស់​លាស់ ហើយ​បាន​ដំណើរ​ការ​ប្រកប​ដោយ​សុវត្ថិភាព។

ប៉ុន្តែ ការ​លេង​តុងទីន​ខ្លះ មិន​បាន​ទទួល​ជោគជ័យ ដំណើរ​ការ​ទៅ​ចប់​ចុង​ចប់​ដើម​ទេ គឺ​មាន​ពេល​ខ្លះ​មេ​តុងទីន ឬ​អ្នក​ទទួល​ខុស​ត្រូវ​ប្រមូល​លុយ​នោះ បាន​រត់​ចោល​សមាជិក​មិន​បំពេញ​ការងារ​តាម​ពាក្យ​សន្យា​រហូត​ដល់​ចប់​ចុង​ខែ​ដូច​បាន​សន្យា​ជាមួយ​គ្នា។

តើ​ការ​រត់​ចោល​របស់​មេ​តុងទីន​នោះ ត្រូវ​មាន​ទោស​ឬ​ទេ? បើ​មាន​ទោស តើ​ពី​បទ​អ្វី?លោក កែវ និមល សុំ​លើក​យក​មតិ​អ្នក​ច្បាប់ និង​ខ្លឹមសារ​មាត្រា​ច្បាប់​ទាក់ទង​មេ​តុងទីន​ប្រមូល​លុយ ហើយ​រត់​ចោល​កូន​មក​ជូន​លោក​អ្នក​ស្តាប់​ដូច​ខាង​ក្រោម។ការ​លេង​តុងទីន គឺ​ជា​ការ​ស្ម័គ្រចិត្ត​ដាក់​លុយ​រួម​គ្នា​ឲ្យ​មនុស្ស​ម្នាក់​ទទួល​ខុស​ត្រូវ ដែល​ហៅ​ថា​មេ​តុងទីន ហើយ​អ្នក​លេង​ផ្សេង​ទៀត​ត្រូវ​បង់​លុយ​ទៅ​តាម​ចំនួន​ព្រមព្រៀង​កំណត់​ជាមួយ​គ្នា និង​ចំនួន​អ្នក​លេង​តុងទីន​នោះ ត្រូវ​មាន​ការ​កំណត់​ច្បាស់​លាស់ និង​មាន​កំណត់​ថ្ងៃ​ដេញ ឬ​ប្រមូល​ប្រាក់​ច្បាស់​លាស់។

ជា​ធម្មតា មេ​តុងទីន​មាន​កាតព្វកិច្ច​ជា​អ្នក​ប្រមូល​លុយ​ពី​កូន​តុងទីន​ទាំងអស់ ហើយ​មេ​តុងទីន​មាន​ភារកិច្ច​កំណត់​ថ្ងៃ​ដេញ​ប្រមូល​លុយ​លើក​ក្រោយ និង​ទី​កន្លែង​ដេញ។ មេ​តុងទីន​មាន​ភារកិច្ច​មួយ​ទៀត គឺ​ត្រូវ​មាន​ការ​ធានា​រ៉ាប់រង​ថា បើ​សិន​ជា​កូន​ណា​មួយ​រត់​ចោល គឺ​មេ​តុងទីន​ត្រូវ​ចេញ​សង​ជំនួស​ទៀត​ផង។

មាន​មេ​តុងទីន និង​កូន​តុងទីន​ខ្លះ បាន​បំពេញ​ការងារ​បាន​ល្អ ត្រឹមត្រូវ ក៏​តុងទីន​នោះ​បាន​ដំណើរ​ចប់​ទៅ​ដោយ​សុវត្ថិភាព។ ប៉ុន្តែ មាន​ពេល​ខ្លះ​មេ​តុងទីន​ប្រមូល​លុយ​បាន ហើយ​ក៏​រត់​ចោល​កូន​ទៅ។ មាន​ករណី​ខ្លះ​ទៀត កូន​តុងទីន​ខ្លះ​ដែល​បាន​ដេញ​ហើយ (ដែល​ហៅ​ថា​ងាប់​នោះ) ក៏​រត់​ចោល​លែង​បង់​ប្រាក់​ឲ្យ បណ្ដាល​ឲ្យ​មេ​តុងទីន​នោះ មិន​អាច​ចេញ​សង​បាន ហើយ​តុងទីន​នោះ​ក៏​រលំ​ដែរ។

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ សាន រស់នៅ​ខេត្ត​សៀមរាប ដែល​បាន​លេង​តុងទីន ហើយ​មេ​តុងទីន​បាន​ប្រមូល​លុយ​រត់​ចោល គាត់​មាន​ចម្ងល់​ថា តើ​គាត់​អាច​ប្ដឹង​មេ​តុងទីន​នោះ​អាច​មាន​ទោស​ព្រហ្មទណ្ឌ​ឬ​ទេ?ប្រជាពលរដ្ឋ​ឈ្មោះ សាន បាន​សួរ​ទៀត​ថា ក្រៅ​ពី​ផ្ដន្ទាទោស តើ​ច្បាប់​អាច​ចាប់​បង្ខំ​ឲ្យ​មេ​តុងទីន​នោះ​សង​ប្រាក់​លេង​តុងទីន​នោះ​មក​វិញ​បាន​ឬ​ទេ? តើ​ចៅក្រម​តុលាការ​អាច​ចេញ​សាល​ក្រម​រឹប​អូស​ទ្រព្យ​សម្បត្តិ​មេ​តុងទីន យក​មក​លក់​ឡាយឡុង​ទៅ​ជា​ប្រាក់​ដើម្បី​សង​បំណុល​ប្រាក់​ទៅ​កូន​តុងទីន​វិញ​បាន​ឬ​ទេ?

ឆ្លើយតបចំពោះសំណួរមិត្តអ្នកស្តាប់នេះ លោក សុក សំអឿន ជា​មេធាវី និង​ជា​នាយក​អង្គការ​ច្បាប់​មួយ​ឈ្មោះ ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​លេង​តុងទីន គឺ​ជា​សកម្មភាព​ស្ម័គ្រចិត្ត​មួយ​ដើម្បី​សន្សំ​ប្រាក់ ដោយ​មាន​មេ​ទទួល​ខុស​ត្រូវ និង​មាន​កិច្ចសន្យា និង​លក្ខន្តិកៈ។ នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​គ្មាន​ច្បាប់​ស្ដីពី​ការ​លេង​តុងទីន​ទេ ប៉ុន្តែ​នៅ​ពេល​ណា​មាន​ជម្លោះ​ទាក់ទង​រឿង​លេង​តុងទីន គឺ​គេ​អាច​ប្ដឹង ដោយ​សម្អាង​តាម​ច្បាប់​ស្ដីពី​កិច្ចសន្យា និង​ក្រម​ព្រហ្មទណ្ឌ​បាន។

ដូច្នេះ បើ​កាល​ណា​មេ​តុងទីន ឬ​កូន​តុងទីន​បាន​ក្បត់ ឬ​រត់​ចោល​មិន​បំពេញ​ការងារ​តាម​ពាក្យ​សន្យា​រហូត​ដល់​ចប់​ចុង​ចប់​ដើម​ដូច​បាន​ព្រមព្រៀង​ជាមួយ​គ្នា​នោះ គឺ​អ្នក​ប្រព្រឹត្ត​ត្រូវ​មាន​កំហុស​ពី​បទ​ក្បត់​កិច្ចសន្យា​ហើយ។លោក​មេធាវី សុក សំអឿន បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​ប្ដឹង​អំពី​រឿង​លេង​តុងទីន​នេះ ចៅក្រម​តុលាការ​នឹង​ពិនិត្យ​ទៅ​តាម​ករណី​និមួយៗ​ជាក់ស្តែង។ មាន​ន័យ​ថា ករណី​ជម្លោះ​តុងទីន​ខ្លះ​វា​ជា​ជម្លោះ​ទាក់ទង​បណ្ដឹង​រដ្ឋប្បវេណី ជម្លោះ​ខ្លះ​ទាក់ទង​ជាមួយ​ការ​ក្បត់​កិច្ចសន្យា និង​ជម្លោះ​ខ្លះ​ទាក់ទង​ជាមួយ​ការ​រំលោភ​លើ​ការ​ទុក​ចិត្ត​ដែល​ជា​ទោស​ព្រហ្មទណ្ឌ។

លោក​មេធាវី សុក សំអឿន បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ជម្លោះ​អ្នក​លេង​តុងទីន​ខ្លះ ក្រៅ​ពី​ប្ដឹង​ទារ​សំណង គឺ​មាន​ការ​ប្ដឹង​ទារ​ជំងឺ​ចិត្ត​ទៀត​ផង។នៅ​ក្នុង​ក្រម​រដ្ឋប្បវេណី​មាត្រា​៣៨៥ បាន​ចែង​អំពី​សិទ្ធិ​របស់​ម្ចាស់​បំណុល ក្នុង​ការ​ទាមទារ​ឲ្យ​អនុវត្ត​កាតព្វកិច្ច។ ខ្លឹមសារ​មាត្រា​ច្បាប់​បាន​សរសេរ​ថា ទី១ ម្ចាស់​បំណុល​អាច​ទាមទារ​ឲ្យ​កូន​បំណុល​អនុវត្ត​កាតព្វកិច្ច​តាម​ផ្លូវ​តុលាការ។ ទី២ ទោះ​បី​ជា​មាន​បញ្ញត្តិ​នៃ​កថា​ខណ្ឌ​ទី១ ខាង​លើ​នេះ​ក៏ដោយ ម្ចាស់​បំណុល​មិន​អាច​ទាមទារ​ឲ្យ​អនុវត្ត​តាម​ផ្លូវ​តុលាការ​បាន​ឡើយ ក្នុង​ករណី​ដែល​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​ភាគី​នៃ​កិច្ចសន្យា​ថា​មិន​ទាមទារ​ឲ្យ​អនុវត្ត​តាម​ផ្លូវ​តុលាការ។ ទី៣ ទោះ​បី​ជា​មាន​ការ​កម្រិត​នូវ​សិទ្ធិ​ទាមទារ​ឲ្យ​អនុវត្ត​កាតព្វកិច្ច​តាម​ផ្លូវ​តុលាការ ដោយសារ​មាន​ករណី​ត្រូវ​នឹង​កថា​ខណ្ឌ​ទី២ ខាង​លើ​នេះ​ក៏ដោយ ប្រសិន​បើ​កូន​បំណុល​បាន​អនុវត្ត​កាតព្វកិច្ច​ដោយ​ស្ម័គ្រចិត្ត ហើយ​ម្ចាស់​បំណុល​អាច​ទទួល និង​រក្សា​ទុក​នូវ​តាវកាលិក ឬ​វត្ថុ ឬ​សកម្មភាព​ដែល​ជា​ទីតាំង​នៃ​កាតព្វកិច្ច​នេះ ដោយ​ចាត់​ទុក​ថា​ជា​ការ​សង​បាន។

មាត្រា​៣៩៦ នៃ​ក្រម​រដ្ឋប្បវេណី បាន​ចែង​អំពី​ការ​ឲ្យ​អនុវត្ត​កាតព្វកិច្ច​ដោយ​បង្ខំ​ថា ក្នុង​ករណី​ដែល​កូន​បំណុល​មិន​អនុវត្ត​កាតព្វកិច្ច​ដោយ​ស្ម័គ្រចិត្ត​ទេ ម្ចាស់​បំណុល​អាច​ទាមទារ​ឲ្យ​អនុវត្ត​កាតព្វកិច្ច​ដោយ​បង្ខំ​បាន លើកលែង​តែ​ករណី​ដែល​កាតព្វកិច្ច​មាន​លក្ខណៈ​មិន​អាច​អនុវត្ត​ដោយ​បង្ខំ​បាន។ នីតិវិធី​នៃ​ការ​អនុវត្ត​ដោយ​បង្ខំ ត្រូវ​អនុលោម​តាម​ក្រម​នីតិវិធី​រដ្ឋប្បវេណី។

បើសិនជាមានការប្ដឹងពីកូនតុងទីនទាតុងទីន​ទាំងអស់​ថា មេ​តុងទីន​ឆបោក​លុយ​នោះ ហើយ​ចៅក្រម​រក​ឃើញ​ថា ភាគី​មេ​តុងទីន​បាន​ប្រព្រឹត្ត​ការ​ឆបោក​មែន​នោះ គឺ​ត្រូវ​មាន​ទោស​ហើយ។

ក្រម​ព្រហ្មទណ្ឌ​មាត្រា​៣៧៨ បាន​ចែង​អំពី​ការ​ផ្ដន្ទាទោស​ពី​បទ​ឆបោក​ថា អំពើ​ឆបោក​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៦​លាន​រៀល។បើ​លោក​អ្នក​នាង​មាន​ចម្ងល់​ផ្សេងៗ​ទាក់ទង​បញ្ហា​ច្បាប់ លោក​អ្នក​អាច​ទូរស័ព្ទ​មក​សាកសួរ​តាម​លេខ ០១៦ ២៦១ ២៧៣

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved