ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកហិបវិញ្ញាសារ ​ប្រឡងសញ្ញាបត្រមធ្យមសិក្សា ​ទុតិយភូមិ សម្រាប់ឆ្នាំ២០១៨-២០១៩​ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី »» បុរសម្នាក់​មានវិបត្តិផ្លូវចិត្ត បែកបាក់ជាមួយប្រពន្ធ បានធ្វើអត្តឃាតបញ្ចប់ជីវិត ដោយខ្លួនឯង »» តេីដល់ថ្ងៃណាទៀតទេីបសមត្ថកិច្ចខេត្តបន្ទាយមានជយ័ចុះចាប់ជនជាប់ទោសដែលកំពុងដើរបំផ្លិញបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៏ទៃ យកមក ផលដាក់គុកតាមអំណាចតុលាការខេត្តបន្ទាយមានជ័យ? »» ក្រុមអនាធិបតេយ្យ មួយក្រុម កំពុង  បំពានទៅ   នឹង   នយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ !!!!! »» វិបត្តិសេដ្ឋកិច្ចកាន់តែជួបប្រទះយ៉ាងធ្ងន់ធ្ងរៗទៅ ក្រោយពីទីក្រុងហុងកុង រងការប៉ះទង្គិចគ្នា រវាងប្រជាពលរដ្ឋ និងអាជ្ញាធរទីក្រុងហុងកុង !!!!! »» ចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ពន្ឋ័ករណីលួច​ មានស្ថានទម្ងន់ទោស​(គាស់តូប) »» បញ្ជូន​ខ្លួន​លោក​ឧកញ៉ា គង់ ក្រឹង និងកូនប្រសា ទៅកាន់តុលាការ »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែត អញ្ជើញជា​គណៈអធិបតី ​ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធ​សមិទ្ធផលនា​នា នៅវត្តពោធិ៍រាជលំពូ ស្ថិតក្នុងស្រុកកំពង់ត្រាច »» អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកឈូកម្នាក់ ត្រូវសមត្ថកិច្ចបាប់ខ្លួន ពាក់ព័ន្ធការដឹកនាំប្រមូលផ្ដុំខុសច្បាប់ »» ហឹប​វិញ្ញាសា​សម្រាប់​ដំណើរ​ការប្រឡង ត្រូវបាន​ដឹក​ទៅដល់ បណ្តាល​រាជធានី​ ខេត្ត ​​ដោយ​សុវត្ថិភាព

ព្រឹទ្ធសភានីតិ​កាលទី៤ បើកសម័យប្រជុំជាវិ​សាមញ្ញ ប្រកាសទទួល​ស្គាល់សមាជិកថ្មី​ ចំនួន​០៣រូប និង​បោះឆ្នោតជ្រើសតាំង សមាជិកឧត្តម​ក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន​០១រូប

ព្រឹទ្ធសភានីតិ​កាលទី៤ បើកសម័យប្រជុំជាវិ​សាមញ្ញ ប្រកាសទទួល​ស្គាល់សមាជិកថ្មី​ ចំនួន​០៣រូប និង​បោះឆ្នោតជ្រើសតាំង សមាជិកឧត្តម​ក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន​០១រូប

រាជធានី​ភ្នំពេញ​៖សម្តេចវិបុលសេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសម័យប្រជុំជាវិសាមញ្ញ នា​ព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង​០៨:០០នាទី នៅ​វិមាន​ព្រឹទ្ធសភាដោយមានរបៀបវារៈ៖

១–ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤។

២–ការបោះឆ្នោតជ្រើសតាំង​ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម​ ចំនួន​ ០១រូប​ សម្រាប់ជំនួសសមាជិកដែលត្រូវបញ្ចប់អាណត្តិ។

នៅ​ក្នុងរបៀបវារៈទី១​ដោយយោង​៖

–ព្រះរាជក្រិត្យៈនស/រកត/០៨១៩/១២១២​ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ របស់ព្រះករុណា​ព្រះបា​ទ​សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់​តែងតាំង​ព្រះអង្គម្ចាស់នរោត្តមប្រីយសោភ័ណ្ឌ ជាសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៤ ជំនួស បន្តពី​សម្តេចរាជបុត្រីព្រះអនុជនរោត្តម អរុណរស្មី ដែលបានសុំលាឈប់ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០​១៩។

សេចច​ក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្តីពីការប្រកាសទទួល​ស្គាល់បេក្ខ​ជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨​ របស់គណបក្សប្រជាជនកម្ពុជា មណ្ឌល​ភូមិ​ភាគ៧​ (ខេត្តកំពង់ស្ពឺ,​កំពង់ឆ្នាំង,​ពោធិសាត់,​កោះកុង និងខេត្តព្រះសីហនុ) និងមណ្ឌលភូមិភាគ៤​ (ខេត្តបាត់​ដំបង,បន្ទាយមានជ័យ,សៀមរាប,ឧត្តមានជ័យ និងខេត្តប៉ៃលិន)។

លិខិត​របស់គណបក្សប្រជាជនកម្ពុជា ស្នើសុំប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី ជ្រើសរើស និងជ្រើសតាំង​បំពេញសមាសភាពក្នុងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការសាសនា វប្បធម៌ វិចិត្រសិ​ល្បៈ និងទេសចរណ៌ ព្រមទាំងចាត់តាំងបំពេញសមាសភាពក្នុងក្រុមទី២ និងទី៤ នៃក្រុម​សមាជិ​កព្រឹទ្ធសភាជំនួសឯកឧត្តម ឡាយ អ៊ីពិសិទ្ធ និងលោកជំទាវ ស៊ឹង ស៊ីយុត​ ដែលបាន​ទទួល​មរណភាព

•  និងសេចក្តីសម្រេចព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មីសម្រាប់នីតិកាលទី៤ ចំនួន​ ០៣រូប​ ៖

១–ព្រះអង្គម្ចាស់ នរោត្តមប្រីយសោភ័ណ្ឌ ជាសមាជិកព្រឹទ្ធសភា ចាត់តាំងដោយព្រះមហាក្សត្រ ជំនួសសម្តេចរាជបុត្រីព្រះអនុជ នរោត្តមអរុណរស្មី ដែលបានសុំលាឈប់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។

២–ឯកឧត្តម ញ៉ូវ សុង ជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៧ ជំនួសឯកឧត្តម ឡាយ អ៊ីពិសិទ្ធ ដែលបានទទួលមរណភាព។

៣–ឯកឧត្តម ឡោ ឆន ជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៤ ជំនួសលោកជំទាវ ស៊ឹង ស៊ីយុត ដែលបានទទួលមរណភាព។

សម្តេចប្រធានព្រឹទ្ធសភាប្រកាសទូលថ្វាយ និងជំរាបព្រះអង្គម្ចាស់ និងឯកឧត្តមទាំង​ ០៣រូបខាងលើ ត្រូវធ្វើសច្ចាប្រណិធានមុនពេលចូលកាន់ដំណែង​ ហើយស្នើឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ចាត់ចែងនីតិវិធីដើម្បីអនុវត្តបន្ត។

ចំពោះរបៀបវារៈទី២​ ៖​ បន្ទាប់ពីស្តាប់ឯកឧត្តមអគ្គលេខាធិការរាយការណ៌ជូនអំពីលទ្ធផលនៃការពិនិត្យសុពលភាព និងរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងជាសមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានបេក្ខជនចំនួន​ ០២រូប​ គឺ ឯកឧត្តម អ៊ុ សារិទ្ធ និងលោក គង់ សារិទ្ធ ដែលមានលក្ខណៈសម្បត្តិ និងឯកសារជូនភ្ជាប់គ្រប់គ្រាន់ទៅតាមល័ក្ខខ័ណ្ឌកំណត់ ហើយបានរៀបចំបញ្ជីសន្លឹកឆ្នោតរូចរាល់ និងបានការសម្រេចផ្តល់សុពលភាពឲ្យបេក្ខជនទាំង​ ០២រូប ឈរឈ្មោះ ដោយអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩,​ អង្គព្រឹទ្ធសភាទាំងមូល​ ក៏បានអញ្ជើញឡើងទៅបោះឆ្នោតជាសម្ងាត់ ដែលទទួលបានលទ្ធផលជាផ្លូវការគឺ ឯកឧត្តម អ៊ុ សារិទ្ធ ត្រូវបានជាប់ជាសមាជិក ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដោយមានសម្លេងគាំទ្រ​ ៥០សម្លេង​ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ហើយឯ​ក​ឧត្តម​អគ្គលេខាធិការព្រឹទ្ធសភាត្រូវចាត់ចែងការអនុវត្តបន្ត​ ដើម្បីជំរាបជូនរដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​ជ្រាប និងបន្តនីតិវិធី​ ព្រមទាំងផ្សព្វផ្សាយអំពីលទ្ធផលនេះជូនសាធារណជនជ្រាប៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved