ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកហិបវិញ្ញាសារ ​ប្រឡងសញ្ញាបត្រមធ្យមសិក្សា ​ទុតិយភូមិ សម្រាប់ឆ្នាំ២០១៨-២០១៩​ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី »» បុរសម្នាក់​មានវិបត្តិផ្លូវចិត្ត បែកបាក់ជាមួយប្រពន្ធ បានធ្វើអត្តឃាតបញ្ចប់ជីវិត ដោយខ្លួនឯង »» តេីដល់ថ្ងៃណាទៀតទេីបសមត្ថកិច្ចខេត្តបន្ទាយមានជយ័ចុះចាប់ជនជាប់ទោសដែលកំពុងដើរបំផ្លិញបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៏ទៃ យកមក ផលដាក់គុកតាមអំណាចតុលាការខេត្តបន្ទាយមានជ័យ? »» ក្រុមអនាធិបតេយ្យ មួយក្រុម កំពុង  បំពានទៅ   នឹង   នយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ !!!!! »» វិបត្តិសេដ្ឋកិច្ចកាន់តែជួបប្រទះយ៉ាងធ្ងន់ធ្ងរៗទៅ ក្រោយពីទីក្រុងហុងកុង រងការប៉ះទង្គិចគ្នា រវាងប្រជាពលរដ្ឋ និងអាជ្ញាធរទីក្រុងហុងកុង !!!!! »» ចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ពន្ឋ័ករណីលួច​ មានស្ថានទម្ងន់ទោស​(គាស់តូប) »» បញ្ជូន​ខ្លួន​លោក​ឧកញ៉ា គង់ ក្រឹង និងកូនប្រសា ទៅកាន់តុលាការ »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែត អញ្ជើញជា​គណៈអធិបតី ​ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធ​សមិទ្ធផលនា​នា នៅវត្តពោធិ៍រាជលំពូ ស្ថិតក្នុងស្រុកកំពង់ត្រាច »» អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកឈូកម្នាក់ ត្រូវសមត្ថកិច្ចបាប់ខ្លួន ពាក់ព័ន្ធការដឹកនាំប្រមូលផ្ដុំខុសច្បាប់ »» ហឹប​វិញ្ញាសា​សម្រាប់​ដំណើរ​ការប្រឡង ត្រូវបាន​ដឹក​ទៅដល់ បណ្តាល​រាជធានី​ ខេត្ត ​​ដោយ​សុវត្ថិភាព

ឃាត់ខ្លួនគ្រូពេទ្យចាក់ថ្នាំ តាមភូមិគ្មានសញ្ញាបត្រម្នាក់ បន្ទាប់ពីបានធ្វើឲ្យស្ត្រីម្នាក់ ប្រកាច់ស្លាប់

ឃាត់ខ្លួនគ្រូពេទ្យចាក់ថ្នាំ តាមភូមិគ្មានសញ្ញាបត្រម្នាក់ បន្ទាប់ពីបានធ្វើឲ្យស្ត្រីម្នាក់ ប្រកាច់ស្លាប់

ខេត្តឧត្តរមានជ័យ៖គ្រូពេទ្យចាក់ថ្នាំតាមភូមិគ្មានសញ្ញាបត្រម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃា​ត់ខ្លួន​កាល​ពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០១៩ ពាក់ពន្ឋ័​ករណីឃាតកម្ម ដោយអចេតនា ដោយ(ព្យាបាលជំងឺ បណ្តាឲ្យស្លាប់ជនរងគ្រោះ)។

សូមជំរាបដែរថា ការចាប់ឃាត់ខ្លួនជនសង្ស័យ ដោយមានការសម្របសម្រួលនិតិវិធីពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ។

ជនសង្ស័យមានឈ្មោះ ស្រឿង ប៊ុន រិទ្ធ អាយុ៦១ឆ្នាំ (ឃាត់ខ្លួន)។រីឯជនរងគ្រោះមានឈ្មោះ ឈូក ម៉ៅ ភេទស្រី អាយុ២៤ឆ្នាំ អ្នកទាំងពីររស់នៅភូមិជ្រឹងខាងលិច សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជយ័។

ពាក់ពន្ឋ័ករណីខាងលើនេះដែរបើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង១រសៀល ថ្ងៃទី១​០ ខែសីហា ឆ្នាំ២០១៩ ឪពុកម្តាយជនរងគ្រោះបានហៅជនសង្ស័យ ដែលប្រកបរបរពេទ្យ​ចាក់ថ្នាំ តាមភូមិឲ្យមកមើលជំងឺកូនរបស់ខ្លួន ដែលអ្នកភូមិច្រើនហៅថា ជំងឺទាស់សសៃ នៅពេលទៅ​ដល់​ជនសង្ស័យបានដាក់សេរ៉ូមឲ្យជនរងគ្រោះ លុះម៉ោងប្រហែល៤រសៀលក៏អស់សេរ៉ូម បន្ទាប់​មក​នៅម៉ោង៦ និង០០នាទីល្ងាចជនសង្ស័យបានឲ្យអ្នកជំងឺលេបថ្នាំចំនួន០៣ មុខផ្សេងគ្នា លុះម​ក​ដល់​ម៉ោង៧និង៤៥នាទី អ្នកជំងឺបានប្រកាច់ស្លាប់តែម្តង។

បន្ទាប់ពីទទួលពត៌មាននេះមន្ទីរសុខាភិបាល បានបញ្ជូនគ្រូពេទ្យរួមសហការជាមួយប៉ុស្តិ៍ន​គរបាល​រដ្ឋបាលកូនគ្រៀល ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យបច្ចេកទេសក្នុងការព្យាបាល រកឃើញថា ជនសង្ស័យប្រកបរបរដើរចាក់ថ្នាំ ក្នុងភូមិពុំមានសញ្ញាបត្របញ្ជាក់ថា មានវិជ្ជាជីវ:ជាពេទ្យនោះទេ និងពុំមានអាជ្ញាបណ្ណ័ពីក្រសួង ឬពីមន្ទីរសុខាភិបាលនោះដែរ។

បញ្ជាក់ អ្នកជំងឺស្លាប់ បណ្តាលមកពីការប្រើប្រាស់ថ្នាំ Glugoseនិង Vit amin Becom-plex ដែលមាន​សាធាតុB1លើសចំណុះ បណ្តាលឲ្យប្រតិកម្ម និងធ្វើឲ្យជាតិស្ករឡើងខ្លាំង។

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការសាកសួន និងរៀបចំកសាងសំ​ណុំរឿងបញ្ជូនទៅតុលា​ការ ដើម្បីចាត់ការតាមនិតិវិធីផ្លូវ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved