ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកហិបវិញ្ញាសារ ​ប្រឡងសញ្ញាបត្រមធ្យមសិក្សា ​ទុតិយភូមិ សម្រាប់ឆ្នាំ២០១៨-២០១៩​ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី »» បុរសម្នាក់​មានវិបត្តិផ្លូវចិត្ត បែកបាក់ជាមួយប្រពន្ធ បានធ្វើអត្តឃាតបញ្ចប់ជីវិត ដោយខ្លួនឯង »» តេីដល់ថ្ងៃណាទៀតទេីបសមត្ថកិច្ចខេត្តបន្ទាយមានជយ័ចុះចាប់ជនជាប់ទោសដែលកំពុងដើរបំផ្លិញបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៏ទៃ យកមក ផលដាក់គុកតាមអំណាចតុលាការខេត្តបន្ទាយមានជ័យ? »» ក្រុមអនាធិបតេយ្យ មួយក្រុម កំពុង  បំពានទៅ   នឹង   នយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ !!!!! »» វិបត្តិសេដ្ឋកិច្ចកាន់តែជួបប្រទះយ៉ាងធ្ងន់ធ្ងរៗទៅ ក្រោយពីទីក្រុងហុងកុង រងការប៉ះទង្គិចគ្នា រវាងប្រជាពលរដ្ឋ និងអាជ្ញាធរទីក្រុងហុងកុង !!!!! »» ចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ពន្ឋ័ករណីលួច​ មានស្ថានទម្ងន់ទោស​(គាស់តូប) »» បញ្ជូន​ខ្លួន​លោក​ឧកញ៉ា គង់ ក្រឹង និងកូនប្រសា ទៅកាន់តុលាការ »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែត អញ្ជើញជា​គណៈអធិបតី ​ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធ​សមិទ្ធផលនា​នា នៅវត្តពោធិ៍រាជលំពូ ស្ថិតក្នុងស្រុកកំពង់ត្រាច »» អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកឈូកម្នាក់ ត្រូវសមត្ថកិច្ចបាប់ខ្លួន ពាក់ព័ន្ធការដឹកនាំប្រមូលផ្ដុំខុសច្បាប់ »» ហឹប​វិញ្ញាសា​សម្រាប់​ដំណើរ​ការប្រឡង ត្រូវបាន​ដឹក​ទៅដល់ បណ្តាល​រាជធានី​ ខេត្ត ​​ដោយ​សុវត្ថិភាព

តុលាការក្រុងភ្នំពេញ​ សម្រេចឃុំខ្លួនលោក អះម៉ាត់ យ៉ះ​យ៉ា និងក្មួយប្រុស ​ពាក់ព័ន្ធករណី​ជួញដូរម​នុស្សទៅប្រទេសអារ៉ាប់

តុលាការក្រុងភ្នំពេញ​ សម្រេចឃុំខ្លួនលោក អះម៉ាត់ យ៉ះ​យ៉ា និងក្មួយប្រុស ​ពាក់ព័ន្ធករណី​ជួញដូរម​នុស្សទៅប្រទេសអារ៉ាប់

រាជធានីភ្នំពេញ៖លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គម​កិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទា ត្រូវបានតុលាការក្រុងភ្នំពេញចេញដីកា​បង្គាប់​ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ជាមួយ និ​ង​ក្មួយប្រុសរបស់ខ្លួនម្នាក់ទៀត ពាក់ព័ន្ធករណីជួញដូរមនុស្សទៅប្រទេសអារ៉ាប់។​

បើយោងតាមការសម្រេចរបស់លោក កូវ សៅ អនុប្រធានសាលាដំបូង រាជធានីភ្នំពេញ និង​ជាប្រធា​នក្រុមប្រឹក្សាជំនុំជ​ម្រះបាន​ឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ថា​​សម្រាប់​ជនជាប់​ចោទ​ទាំងពីរនាក់ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន១៥ឆ្នាំ និងពិន័យជា​ទឹកប្រាក់ ចំនួន​២០០លានរៀល ដោយត្រូវសងទៅជនរងគ្រោះម្នាក់១២០លានរៀល និងម្នាក់ទៀត ៨០​លាន​រៀល​

កាលពីព្រឹកមិញ តុលាការបានបើកការជំនុំជម្រះទៅលើជនជាប់ចោទ អ៊ីស្មាអែល ពិនឧស្ម័ន ដែល​ជាក្មួយ​ប្រុសរបស់លោកអះម៉ាត់ យ៉ះយ៉ា ហើយពេលនោះ លោក អះម៉ាត់ យ៉ះយ៉ា ក៏បាន​ចូលរួម​ស្ដាប់សវនាការ លុះពេលចប់​សវនាការ និងក្រោយពេលតុលាការប្រកាសផ្ដន្ទាទោសនោះ លោក អះ​ម៉ាត់ យ៉ះយ៉ា ក៏ត្រូវបាន​ចាប់ខ្លួនតែម្ដងបញ្ជូនទៅកាន់ពន្ធនាគារ។

សូមបញ្ជាក់ថា ក្មួយបង្កើតលោក អះម៉ាត់ យ៉ះយ៉ា គឺលោក អ៊ីស្មាអែល ពិនឧស្ម័ន ត្រូវបាន កម្លាំង​នគរបាល នៃនាយកដ្ឋានប្រឆាំងកា​រជួញដូរមនុស្ស និងការពារអនីតិជន ចាប់ខ្លួនពាក់ព័ន្ធក​រណី​នាំពលករទៅធ្វើការខុសច្បាប់ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។

កាលពីអំឡុងឆ្នាំ២០០៤ ជនសង្ស័យខាងលើ​បានឃោសនាក្នុងភូមិថា ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ត្រូវ​ជាពូរបស់ខ្លួន ត្រូវការជ្រើសរើសពលការិនីបញ្ជូនទៅធ្វើការជាជំនួយការមេផ្ទះ នៅប្រទេស​អារ៉ាប់ប៊ី​សាអូឌីត ប្រាក់ឈ្នួល​២២០ដុល្លារអាមេរិចកិច្ចសន្យាការងាររយៈពេល២ឆ្នាំ ចំពោះឯកសារ​បែបបទ លិ​ខិតឆ្លងដែន និងសោហ៊ុយធ្វើដំ​ណើរ ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ជាអ្នកចំណាយ​។​

បន្ទាប់មក​បានអូសទាញពលរដ្ឋក្នុងភូមិ​២នាក់ ក្រោយមកបានចំនួន​២០នាក់ទៀត ហើយ​នាំទៅ​ប្រគល់ឲ្យលោក អះម៉ាត់ យ៉ះយ៉ា ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវលេខ៧០ សង្កាត់ស្រះចកខណ្ឌដូន​ពេញ​ ពេលនោះជនរងគ្រោះត្រូវបានលោក អះម៉ាត់ យ៉ះយ៉ា ក្លែងអត្តសញ្ញាណដោយប្រើឯកសារ ហើយ​បានបញ្ជូនទៅធ្វើជាស្រ្តីបម្រើតាមផ្ទះនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត។

ជនរងគ្រោះត្រូវបានថៅកែ​កេងប្រវ័ញ្ចកម្លាំងពលកម្ម បិទសិទ្ធសេរីភាព ហើយ​ត្រូវបានគេ លក់​ទៅ​ថៅកែជាម្ចាស់ទី១ ទៅថៅកែទី២ ក្នុងតម្លៃ​២០,០០០ដុល្លារ ឲ្យធ្វើការងារផ្ទះ ហើយរ​ងការរំ​លោភផ្លូវ​ភេទ និងមិនទទួលបានប្រាក់ឈ្នួលតាំងពីពេលបញ្ជូនទៅ រហូតដល់អំឡុងខែសីហា ឆ្នាំ២០១៧​។

មន្ដ្រីនគរបាលប្រឆាំងការជួញដូរមនុស្ស បន្ថែមថា ជនរងគ្រោះចំនួន​ ២នាក់​ត្រូវបាន​ជួយស​ង្គ្រោះ​ពីពីលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សង្រ្គោះ​មកកម្ពុជាវិញ​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved