ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកហិបវិញ្ញាសារ ​ប្រឡងសញ្ញាបត្រមធ្យមសិក្សា ​ទុតិយភូមិ សម្រាប់ឆ្នាំ២០១៨-២០១៩​ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី »» បុរសម្នាក់​មានវិបត្តិផ្លូវចិត្ត បែកបាក់ជាមួយប្រពន្ធ បានធ្វើអត្តឃាតបញ្ចប់ជីវិត ដោយខ្លួនឯង »» តេីដល់ថ្ងៃណាទៀតទេីបសមត្ថកិច្ចខេត្តបន្ទាយមានជយ័ចុះចាប់ជនជាប់ទោសដែលកំពុងដើរបំផ្លិញបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៏ទៃ យកមក ផលដាក់គុកតាមអំណាចតុលាការខេត្តបន្ទាយមានជ័យ? »» ក្រុមអនាធិបតេយ្យ មួយក្រុម កំពុង  បំពានទៅ   នឹង   នយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ !!!!! »» វិបត្តិសេដ្ឋកិច្ចកាន់តែជួបប្រទះយ៉ាងធ្ងន់ធ្ងរៗទៅ ក្រោយពីទីក្រុងហុងកុង រងការប៉ះទង្គិចគ្នា រវាងប្រជាពលរដ្ឋ និងអាជ្ញាធរទីក្រុងហុងកុង !!!!! »» ចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ពន្ឋ័ករណីលួច​ មានស្ថានទម្ងន់ទោស​(គាស់តូប) »» បញ្ជូន​ខ្លួន​លោក​ឧកញ៉ា គង់ ក្រឹង និងកូនប្រសា ទៅកាន់តុលាការ »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែត អញ្ជើញជា​គណៈអធិបតី ​ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធ​សមិទ្ធផលនា​នា នៅវត្តពោធិ៍រាជលំពូ ស្ថិតក្នុងស្រុកកំពង់ត្រាច »» អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកឈូកម្នាក់ ត្រូវសមត្ថកិច្ចបាប់ខ្លួន ពាក់ព័ន្ធការដឹកនាំប្រមូលផ្ដុំខុសច្បាប់ »» ហឹប​វិញ្ញាសា​សម្រាប់​ដំណើរ​ការប្រឡង ត្រូវបាន​ដឹក​ទៅដល់ បណ្តាល​រាជធានី​ ខេត្ត ​​ដោយ​សុវត្ថិភាព

ឯកឧត្តម ជាវ តាយ​៖ ការយក​ចិត្តទុកដាក់​ចំពោះយុវជន គឺជាការកសាងសង្គមជា​តិកម្ពុជា មួយប្រក​បដោយសន្តិភាព មានធនធានមនុស្ស​និងសេដ្ឋកិច្ច​រីកចម្រើន

ឯកឧត្តម ជាវ តាយ​៖ ការយក​ចិត្តទុកដាក់​ចំពោះយុវជន គឺជាការកសាងសង្គមជា​តិកម្ពុជា មួយប្រក​បដោយសន្តិភាព មានធនធានមនុស្ស​និងសេដ្ឋកិច្ច​រីកចម្រើន

ខេត្តកែប៖ឯកឧត្តមជាវ តាយ​អភិបាល​ នៃគណៈអភិបាលខេត្ត​កំពត​បានថ្លែងបញ្ជាក់ថា៖ ការយក​ចិត្ត​ទុក​ដាក់​ចំពោះយុវជនគឺជាការកសាង​សង្គមជាតិកម្ពុជាមួយប្រក​បដោយសន្តិភាពមាន​ធនធាន​មនុស្ស​និងសេដ្ឋកិច្ច​រីកចម្រើន​

ឯកឧត្តមអភិបាល​ខេត្ត​ថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញ​ជាអធិបតីនៃពិធីអ​បអរសាទរទិវា​អន្តរ​ជាតិ សម្រាប់យុវជន១២ សីហា ខួបលើកទី​២០ ឆ្នាំ​២០១៩ ក្រោមការរៀបចំឡើងដោយមន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កាលពីព្រឹកថ្ងៃ​ទី១២ ខែសីហា​ឆ្នាំ​២០១៩ ក្រោមប្រធានបទ​“ការអប់រំ​ដែលនាំ​អោយមានការផ្លាស់ប្ដូរ“ដោយមានថ្នាក់ដឹកនាំនិងយុ​វជនចូលរួមមកពីបណ្ដាមន្ទីរ អង្គភាពកងកម្លាំង​ប្រ​ដាប់អាវុធនិងគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនសរុបប្រមាណ​ចំនួន៣៥០នាក់។​

ឯកឧត្តម ជាវ តាយ​ អភិបាល​ខេត្ត​បន្តលើកបញ្ជាក់ទៀតថា៖ជាការឆ្លុះបញ្ចាំងចា​ប់តាំងពីថ្ងៃរំដោះ​៧មករាឆ្នាំ១៩៧៩រហូត ដល់បច្ចុប្បន្ន ពិសេស​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​កន្លងទៅនេះកម្ពុជាមានមោទ​នៈភាពយ៉ាងខ្លាំងក្លា ក្រោមការដឹកនាំប្រកបដោយ​គតិបណ្ឌិតរបស់សម្ដេច​តេជោហ៊ុន​សែន​ជានា​យករដ្ឋមន្ត្រី បានកំណត់ដាក់ចេញនូវគោលនយោបាយជាតិ និងយុទ្ធសាស្ត្រ​ជាច្រើន ដើម្បីបង្កើន​ការលើកកម្ពស់សិទ្ធិ សុខមាលភាពរបស់ពលរដ្ឋកម្ពុ​ជាក្នុងនោះមានកុមារ និងយុវជនដែល​ជាប្រភ​ពធនធាន និងជាកម្លាំង​បន្តវេន​របស់ប្រទេស​ជាតិ​កាន់តែមានវិសាលភាពខ្លាំងក្លាថែមទៀត។

ដូច្នេះ​ការយកចិត្តទុកដាក់​ចំពោះ​យុវជន​គឺជាទស្សនៈទានដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល តម្រូវជូន​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ដំណើរការរបស់ខ្លួន ឈានទៅសម្រេចកម្មវិធីនយោបាយរបស់រា​ជរដ្ឋាភិបាល​កម្ពុជាដោយខិតខំប្រឹងប្រែង បន្តរៀបចំគោលនយោបាយ​សមស្របទៅតាមស្ថាន​ភាពជាក់ស្ដែងរបស់​ប្រទេសជាតិយើង។​

លោកអភិបាល​ខេត្តបានបន្តទៀតថា៖ដូចយើងទាំងអស់គ្នាដឹងជ្រាប​ច្បាស់ហើយថាគោល​បំណងនៃ​កម្មវិធី​នយោបាយរបស់រាជរដ្ឋាភិបាលដែលបាននឹងកំពុង អនុវត្ត គឺសំដៅធ្វើ​ឡើងដើម្បីបម្រើ​សំណូមពរ​របស់យុវជន។ដូច្នេះ​ហើយមានតែក្មួយៗយុវជនខ្លួនឯង​ដែលជាកម្លាំងបន្តវេនរបស់​មាតុភូមិត្រូវតែស្គាល់ខ្លួនឯងឲ្យបានច្បាស់លាស់តើត្រូវធ្វើអ្វីខ្លះដែលមានប្រយោជន៍និងអ្វីខ្លះដែលគ្មានប្រ​យោជន៍ ពោលមានតែការអប់រំនិងហាត់គ្រប់គ្រងចិត្តគំនិតរបស់មនុស្ស គ្រប់រូប​ឲ្យស្ថិតក្នុងអារ​ម្មណ៍តែមួយប្រកបដោយគុណធម៌និងគតិបណ្ឌិតប្រាសចាកការគុំគួនឈ្នានីសសេចក្ដីស្អប់ខ្ពើម ការលោភលន់ ក្រេវក្រោធ កេងប្រវ័ញ្ច និងការបំបាត់អំពើហឹង្សាគ្រប់យ៉ាង នោះទើបអ្វីៗបានសុខ​ស្រួល​ស្ងប់ និងរីកចម្រើន។

ជាមួយឱកាសនោះ​លោកអភិបាល​ខេត្ត​ក៏បានក្រើនរំលឹកដល់ក្មួយៗយុវជន​ត្រូវតែខិតខំសម្របខ្លួន​ដើម្បីចូលរួមកសាងមហាគ្រួសារកម្ពុជាគ្មានគ្រឿងញៀន គ្មានជម្ងឺអេដស៍ គ្មានអំពើហឹង្សាគ្មានគ្រោះ​ថ្នាក់​ចរាចរណ៍ និងពោរពេញទៅដោយព្រហ្មវិហារធម៌។​

សូមបញ្ជាក់ថា៖​ទិវាអន្តរជាតិ សម្រាប់យុវជន ១២ សីហា គឺផ្ដើមចេញពីសុឆន្ទៈរបស់ថ្នាក់ដឹ​កនាំយុវ​ជន នៃបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ គិតគូរដោះស្រាយពី​កង្វល់រហូតស​ម្រេចបំ​ណងធំធេង សំដៅឲ្យសង្គមសហប្រជាជាតិបង្កើន​ការយកចិត្តទុកដាក់ដល់យុវជន​តាមប្រទេសនី​មួយៗ​សមស្រមនិងនិន្នាការពិភពលោកសកលភាវូបនីយកម្ម ក្នុងគោលបំណងអំពាវនាវដល់រដ្ឋា​ភិបា​ល អង្គការ​ជាតិ​និងអន្តរជាតិ​ទូទាំងពិភព​លោក​បង្កើនការចាប់អារម្មណ៍ និងយកចិត្តទុកដាក់គិត​គូដល់ការ​អភិវឌ្ឍ​យុវជន​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved