ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បន្តនាំយកអំណោយ​មនុស្សធម៌ ចែកជូនដល់ពលរដ្ឋ ចំនួន២៤៩គ្រួសារ រងគ្រោះដោយជំនន់ទឹ​កភ្លៀង នៅស្រុកកោះញែក

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បន្តនាំយកអំណោយ​មនុស្សធម៌ ចែកជូនដល់ពលរដ្ឋ ចំនួន២៤៩គ្រួសារ  រងគ្រោះដោយជំនន់ទឹ​កភ្លៀង នៅស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិ​ការ​សាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោ​ក លោកស្រី សមាជិក​នៃគណៈកម្មាធិ​ការសាខា អនុសាខាស្រុក បានអញ្ជើញចុះជួប​សំណេះសំណាលសួរសុខទុក្ខ និងនាំយ​កអំណោ​យមនុស្សធម៌ផ្តល់ជូន​ប្រជាពលរដ្ឋរងគ្រោះដោ​យជំនន់ទឹកភ្លៀង នៅភូមិណងបួរ ឃុំណងឃិ​លឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហម​កម្ពុជា ដែលតែងតែគិត​គូរសុខទុក្ខដល់ប្រជាព​លរដ្ឋដែលជាជនងាយរងគ្រោះ និងរង​គ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់​និន្នាការនយោបាយអ្វីឡើយ

ក្នុងនោះឯកឧត្តម បានផ្តាំផ្ញើដល់​បងប្អូនប្រជាពលរដ្ឋទាំងអស់សូមយ​កចិត្តទុកដា​ក់ទៅលើ​បញ្ហាសុ​ខភាព ដោយរក្សាអនាម័យ ពិសារទឹកឆ្អិន និងគេងក្នុងមុខជានិច្ច ចៀសវាងកើតជំងឺគ្រុនឈាម–គ្រុនចាញ់ ជំងឺរាករួស និ​ងជំងឺតម្កាត់ផ្សេងៗទៀត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំ​ពោះសត្វអសិ​រពិសទាំងឡាយប្រសិនបើមានពស់ចឹក សូមប្រញ៉ាប់ប្រញាលទៅមន្ទីរពេទ្យ ដើម្បីទទួល​បានកា​រព្យា​បាលឱ្យទាន់​ពេលវេលា

ក្រៅពី​នោះ ក៏ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាព កូនចៅតូចៗ កុំឱ្យលេងទឹក ដើម្បីបញ្ជៀស​ការលង់​ទឹក ហើ​យពេលទឹកស្រកទៅវិញសូមបងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមពូជដំណាំ និងត្រូវស​ហការ​ជាមួយ​ស្ថាប័នជំនាញ ដើម្បីស្តារកសិកម្មឡើងវិញ។ទទឹមនឹងនោះដែរ ឯកឧត្តម បានណែ​នាំដល់​មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវសហការគ្នា យកចិត្តទុ​កដាក់ជួសជុល​លើបញ្ហា​ហេដ្ឋារ​ចនាសម្ព័ន្ធនានា ដើម្បីធ្វើយ៉ា​ងណាជួយ​សម្រួលការធ្វើ​ដំណើរទៅមក​មានលក្ខណៈងាយ​ស្រួល

អំណោយចែកជូន​ដល់ប្រជាព​លរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង​ចំនួន២៤៩គ្រួសារ ក្នុងមួយគ្រួសារ ទទួលបា​នគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved