ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

សិក្ខាសាលាផ្សព្វផ្សាយច្បាប់ បទប្បញ្ញត្តិនានា និងសេចក្តីណែនាំថ្មីៗ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព និងនីតិវិធីនៃការបង្វិលសង និងប្រើប្រាស់ឥណទានអាករ លើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ

សិក្ខាសាលាផ្សព្វផ្សាយច្បាប់ បទប្បញ្ញត្តិនានា និងសេចក្តីណែនាំថ្មីៗ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព និងនីតិវិធីនៃការបង្វិលសង និងប្រើប្រាស់ឥណទានអាករ លើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ

ខេត្តស្វាយរៀង៖ឯ​កឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ជាតំណាងឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានជាអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ បទ​ប្បញ្ញត្តិនានា និង​សេចក្តី​ណែនាំថ្មីៗ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព និងនី​តិវិធីនៃ​ការបង្វិ​លសង និងប្រើប្រាស់ឥណទានអាករ លើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ។

ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅសាល​ប្រជុំសណ្ឋាគារទន្លេវ៉ៃគោ ក្រុងស្វា​យរៀង ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ពន្ធ័ប្រមាណជិត​៤០០​នាក់ផង​ដែរ

លោក សុខ រស់ អភិបាលរង ខេត្តស្វាយរៀង បានមានប្រសាសន៍ថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ ចំណូល​នៃការប្រមូលពន្ធអាករ គ្រប់ប្រភេទ សម្រាប់ខេត្តស្វាយរៀង មានការកើនឡើង គួរឲ្យ​កត់សម្គាល់ ជាក់ស្តែងគិតត្រឹម ខែកក្កដាឆ្នាំ២០១៩នេះ ប្រមូលចំណូលបានប្រមាណ១១,៩៥​ពាន់​លានរៀល​ប្រមាណជិត៣លានដុល្លារ​អាមេរិកស្មើនឹង៧២,៩១%នៃផែនការច្បាប់។

ឯកឧត្តមអភិបាលរងខេត្ត​បានចាត់ទុកការផ្សព្វផ្សាយច្បាប់បទបញ្ញតិថ្មីៗ ដល់សហគ្រាសធុនតូច និងមធ្យមនេះ ពិតជាមានសារៈសំខាន់ណាស់ និងបានធ្វើការណែនាំ ឲ្យកិច្ចសហការ រវាងអង្គភាព​ពាក់ព័ន្ធ និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ជាមួយសាខាពន្ធដារខេត្ត ដើម្បីគាំទ្រ ដល់​ការ​ប្រមូលចំណូលពន្ធ ឱ្យអស់សក្តានុពល ស្របតាមគោលនយោបាយ និងកម្មវិធី​កំណែទំរង់​វិស័យ​ពន្ធដារ ប្រយោជន៍មានមូលនិធិ កាន់តែច្រើន សម្រាប់អភិវឌ្ឍមូលដ្ឋាន ឱ្យកាន់តែ​មានការរីកចម្រើនថែមទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved