ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំ ត្រៀមរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ​ប្រលងថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០១៩

រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំ ត្រៀមរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ​ប្រលងថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០១៩

ខេត្តកំពត​៖នាព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែ​សីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានអញ្ជើញជា​អធិ​បតីក្នុងកិច្ចប្រជុំត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលងថ្ងៃ​ទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយមានការអញ្ញើញចូលរួមពី លោកអភិបាលរងខេត្ត តំណាងមន្ទីរ​អប់រំ​យុវជន និងកីឡា តំណាងស្នងការដ្ឋាននគរបាល តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធសរុបចំនួន១៥រូប។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តអភិបាលខេត្ត បានណែនាំនិងបានផ្តល់អនុសាន៍ដឹកនាំដូចខាងក្រោម៖

១.ផ្តល់ជូនលោកអភិបាលក្រុងកំពត និងលោកអភិបាលស្រុកទឹកឈូ ទទួលខុសត្រូវក្នុងការផ្ញើកង់ និងម៉ូតូរបស់បេក្ខជនប្រលងទាំង១០មណ្ឌល ដោយមិនយកប្រាក់កំរៃ រដ្ឋបាលខេត្តជាអ្នក​ទទួ​លបន្ទុក​ចំណាយ ។

២.នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមអភិបាលខេត្ត រួមជាមួយនឹងថ្នាក់ដឹ​កនាំខេត្តនឹង​អញ្ជើញចូលរួមក្នុងពិធីបើកស្រោមសំបុត្រវិញ្ញាប្រឡងតាមមណ្ឌលប្រឡនីមួយៗ។

២.ស្នើដល់មន្ទីរអប់រំយុវជន និងកីឡារៀបចំសញ្ញា ឬប្លង់ចំពោះមណ្ឌលដែលប្តូរទីតាំងថ្មី ពីអនុវិទ្យា​ល័យ ហ៊ុន សែន ក្រាំងអំពិល មកសាលារៀន គួង យ៉ុក និងផ្សព្វផ្សាយឲ្យ​បានទូលំទូលាយជូន​ដល់បេក្ខជន និងមហាជន។

៣.គណៈបញ្ជាការរដ្ឋបាលឯកភាពខេត្ត បានរៀបចំផែនការពារការប្រឡង​សញ្ញាបត្រទុតិយភូមិទាំង​១០មណ្ឌលដោយប្រើប្រាស់កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថតា​មគោលដៅនីមួយៗ​រួចជាស្រេច ។

ចំពោះ ភោជនីយដ្ឋាន អាហា​រដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ត្រូវធ្វើអន្តរាគមន៍ជាក់ស្តែងចំ​ពោះ​កន្លែងណាដែល​បានតម្លើងថ្លៃ នៅអំឡុងពេលប្រឡង ត្រូវរៀបចំលេខទូរស័ព្ទទំនាក់ទំនង(Hotline) បិទនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ដើម្បីងាយស្រួលក្នុងកា​រសម្រប​សម្រួល​ដោះស្រាយបញ្ហាដែលកើតឡើង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved