ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកឈូកម្នាក់ ត្រូវសមត្ថកិច្ចបាប់ខ្លួន ពាក់ព័ន្ធការដឹកនាំប្រមូលផ្ដុំខុសច្បាប់

អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកឈូកម្នាក់ ត្រូវសមត្ថកិច្ចបាប់ខ្លួន ពាក់ព័ន្ធការដឹកនាំប្រមូលផ្ដុំខុសច្បាប់

ខេត្តកំពត៖​កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនគរបាលខេត្តកំពត បានចាប់ឃាត់​ខ្លួនថ្នាក់​ដឹកនាំជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកឈូក ខេត្តកំពតម្នាក់ តាមដីកាបង្គាប់​របស់លោក អ៊ី ឃាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត ពាក់ព័ន្ធការដឹកនាំប្រមូលផ្ដុំខុសច្បាប់ នៅក្នុងមូលដ្ឋាន។

លោកឧត្តម​សេនីយ៍ផ្កាយពីរ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត  បានប្រាប់​អ្នក​សារ​ព័ត៌ឲ្យដឹងថា បុគ្គលរូបនេះមានឈ្មោះ នុត ពេជ អាយុ៦៣ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សា ស្រុកឈូក និងជាអតីតអនុប្រធានប្រតិបតិ្ដស្រុកឈូក ខេត្តកំពត នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបាន​កម្លាំងនគរបាលរបស់លោកចាប់ខ្លួន នៅវេលាម៉ោង​ជិត១១ព្រឹកពាក់​ព័ន្ធការប្រមូលផ្ដុំ​ខុសច្បាប់នៅ​តាមមូលដ្ឋាន។

យោងតាមដី​កាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការខេត្តកំពត ឈ្មោះ នុត ពេជ ត្រូវបានចោទប្រ​កាន់​ពីបទ មិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ (ប្រឆាំងសាលដីការបស់តុលាការកំពូល) ប្រមូលផ្ដុំ​ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្ដនៅភូមិព្រៃសំណាងលើ ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត កាល​ពីខែមេសា ខែឧសភា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទា​ទោស​បញ្ញតិមាត្រា៥២៣,៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ពាក់ពន្ឋ័ក​រណីខាងលើនេះដែរ លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា ជនជាប់ចោទ ត្រូវបាន​សមត្ថ​កិ​ច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត រួចបញ្ជូនបន្ដទៅកាន់តុលាការ ដើម្បីចាត់កា​របន្ដតាមនិ​តិវិធី៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved