ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែត អញ្ជើញជា​គណៈអធិបតី ​ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធ​សមិទ្ធផលនា​នា នៅវត្តពោធិ៍រាជលំពូ ស្ថិតក្នុងស្រុកកំពង់ត្រាច

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែត អញ្ជើញជា​គណៈអធិបតី ​ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធ​សមិទ្ធផលនា​នា នៅវត្តពោធិ៍រាជលំពូ ស្ថិតក្នុងស្រុកកំពង់ត្រាច

ខេត្តកំពត៖នៅព្រឹកថ្ងៃទី​១៧ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាង​ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជាគណៈអធិបតី ក្នុងពិធីបញ្ចុះ​ខណ្ឌសីមានិងសម្ពោធសមិទ្ធផលនានា នៅវត្ត​ពោធិ៍​រាជលំពូ ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

 

ក្នុងពិធីនេះក៏មានការអញ្ជើញចូ​លរួម ពីសំណាក់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាល​ខេត្តកំពត លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជាអភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុក លោកមេឃុំ យុវជនសម្ពនស្រលាញ់សន្តិភាព យុវជនកាយរិទ្ធ យុវជន ស ស យ ក ព្រមទាំងប្រជាពល​រដ្ឋក្នុង​មូលដ្ឋាន។

 

បន្ទាប់ពី លោក ជាវ តាយ អភិបាលខេត្តកំពត បានស្រង់របាយការណ៍រួចមក ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងដោយបា​នពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចកា​លសម្តេច​តែងតែព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ពីសុខ ទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ឯកឧត្តម បានបន្តថា ដោយសារការដឹកនាំដោយ​ភាពត្រឹមត្រូវរបស់ប្រមុខ​រាជរដ្ឋាភិបាល​ ទើប​ប្រទេស​យើងទទួលបានសុខ​សន្តិភាពរហូតមកដល់បច្ចុប្បន្ន ហើយចំពោះ សមិទ្ធផល​ទាំងអម្បា​លមាន​ដែលបានបង្ហាញរូបរា​ងនាពេលនេះ គឺបានផ្តើម​ចេញពីកត្តាសុខសន្តិភាពយ៉ាងពិតប្រាកដ។

ដូច្នេះយើងទាំ​ងអស់គ្នាពិតជាមិនចង់ឲ្យមានសង្គ្រាមកើតឡើងនោះទេ ព្រោះកន្លងមក​សង្គ្រាមបាន​ធ្វើឲ្យមានសោកនាដកម្មធ្ងន់ធ្ងរ ធ្វើឲ្យខ្ទេចខ្ទាំនូវហេ​ដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ពិសេសការនិរាស​ព្រាត់​ប្រាស់ដែលបានបន្សល់នូវភាពឈឺចាប់។

 

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា លោកសូមថ្លែងអំណរគុណដល់លោកតា លោកយាយ និងបងប្អូនប្រជាព​លរដ្ឋគ្រប់មជ្ឈដ្ឋាន​ដែលតែងបោះឆ្នោត​គាំទ្រដល់គណបក្ស​ប្រជា​ជនកម្ពុជា ឲ្យដឹកនាំដោយសម្តេចតេជោ​ ហ៊ុន សែន ហើយឯកឧត្តម ជឿជាក់ថា លោកតា លោកយា​យ និងបងប្អូនប្រជាពលរដ្ឋពិតជាបន្តគាំទ្រសម្តេច ហ៊ុន​ សែន ឲ្យធ្វើជា​នាយករដ្ឋ​មន្ត្រី ដើម្បី​ដឹកនាំ​ប្រទេសគ្រប់អាណតិ្ត។

 

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏សូមវាយតម្លៃខ្ពស់ នូវកិច្ចខិតខំប្រឹ​ងប្រែងរបស់អាជ្ញា​ធរ​គ្រប់​ជាន់ថ្នាក់ក្នុងខេត្តកំពត ក្នុងនោះក៏មានកងម្លាំងប្រដាប់អាវុធទាំងបីប្រភេទ កម្លាំងយុវជនទាំងអ​ស់ ដែលរួមសហការគ្នាបានល្អ ក្នុងការគ្រប់​គ្រងនូវគ្រោះមហន្ត​រាយដែលផ្តើម​ដោយសារជំនន់ភ្លៀង​បានល្អប្រសើរ។

លើសពីនេះ ឯ​កឧត្តម ក៏សូមឲ្យអាជ្ញាធរ សមត្ថកិច្ចគ្រប់មូល​ដ្ឋានត្រូវត្រៀម​លក្ខណៈបន្ត​ទៀត ដើម្បី​ត្រៀម​វិធានការទប់ទល់រាល់ករណីចាំ​បាច់ណាមួយសម្រាប់ទប់​ស្កាត់រាល់ផលប៉ះពាល់​ទាំងឡាយ​ដែលកើតឡើងដោយសារគ្រោះធម្មជាតិ ពិសសជំនន់ភ្លៀង ព្រោះឆ្នាំនេះមាន​ភ្លៀងធ្លាក់ខ្លាំងនៅ​គ្រប់តំបន់ទូទាំងប្រទេស។

 

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានបំពាក់គ្រឿងឥស្សរិ​យយសជូនដល់មន្ត្រីរាជកា​រមានស្នាដៃ និងសប្បុរសជនដែលបា​នជួយឧបត្ថម្ភជាថវិកាស​ម្រាប់កសាងសមិទ្ធផល​នានានៅវត្ត​ពោធិ៍រា​ជលំពូ និងប្រគេនថវិកាជូនព្រះចៅអធិការវត្ត ព្រមទាំងឧបត្ថម្ភថវិកាដល់ លោកតា លោក​យាយ អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបី ក្រុមយុវជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែល​ចូល​រួមក្នុងពិធីនេះផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved