ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

ក្រុមអនាធិបតេយ្យ មួយក្រុម កំពុង  បំពានទៅ   នឹង   នយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ !!!!!

ក្រុមអនាធិបតេយ្យ មួយក្រុម កំពុង  បំពានទៅ   នឹង   នយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ !!!!!

ក្រុមអនាធិបតេយ្យ មួយក្រុម កំពុង  បំពានទៅ   នឹង   នយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ !!!!!

ដោយះ លោក យិន សុខា, លោក សួ គីមហួង
ចេញផ្សាយថ្ងៃ អាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ខែ សីហា ឆ្នាំ ២០១៩
ព័ត៌មានសង្គម

ស្រុកស្វាយចេក:

នៅក្នុងជម្លោះដីធ្លីនៅក្នុងទំហំដី ៣៦ហិកតា នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានតំណាងប្រជាពលរដ្ឋ៣០២គ្រួសារ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ប្រវត្តិនៃការទទួលសិទ្ធិកាន់កាប់និងប្រើប្រាស់ដីធ្លីនៅភូមិបឹងស្នោ គឺក្រោយពីមានការបែងចែករួចរាល់ គ្រួសារយើងខ្ញុំបានធ្វើពាក្យកាន់កាប់ដោយមានការទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំ-ស្រុក-ខេត្ត ហើយថែមទាំងបានកាប់ឆ្ការព្រៃនិងបានដាក់បង្គោលព្រំដីរៀងៗខ្លួន ពុំមានហេតុការណ៍អ្វីកើតឡើងឡើយ ។

ស្រាប់តែនៅឆ្នាំ២០១២មានឈ្មោះ ឡុង សុគន្ធី, ជាចន្ធូរ,ជាភួងម៉ាឡៃ,អ៊ុកតាំង,ថាទន,ង៉ែតព្រឿង,ដែលមានមុខងារជាអនុភូមិ និងមេភូមិបានយកសិទ្ទិមករំលោភយកដីពួកយើងខ្ញុំទាំងបំពាន ដែលដីនេះត្រូវបានការទទួលស្គាល់ពីអាជ្ញាធរខេត្ត ក្រោមការដោះដូរមកពីផ្កាយប្រាំ ដែលប្រជាពលរដ្ឋតាមការដោះស្រាយដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអោយអាជ្ញាធរខេត្តបែងចែកដល់ពួកយើងខ្ញុំ ហើយអាជ្ញាធរខេត្តបន្ទាយមានជ័យបានបែងចែកដល់ពួកយើងខ្ញុំរួចរាល់ហើយ តើហេតុអ្វីបានជាពួកអនាធិបតេយ្យទាំងនេះ ហ៊ានមកប្រើអំពើហឹង្សា និង រុះរើផ្ទះ ប្រជាពលរដ្ឋយើងខ្ញុំ ដោយគ្មានច្បាប់ទំនៀមទំលាប់យ៉ាងដូច្នេះ?

ដូចជាបីថ្ងៃកន្លងមកនេះ ពួកគេបាននាំកម្លាំងមក បំផ្លិញបំផ្លាញផ្ទះសម្បែងបងប្អូនប្រជាពលរដ្ធនិងបណ្ដាលអោយលោកយាយចាស់ម្នាក់រងរបួសជាទំងន់ នេះជាសកម្មភាពអ្នកភូមិថ្នល់បទ ដឹកនាំដោយមេភូមិ និងអ្នកស្រីជាភួងម៉ាឡៃចុះរុះរើផ្ទះ អ្នកភូមិបឹងស្នោរ ដែលដោះដូរពីកាសុីណូផ្កាយ៥ប៉ោយប៉ែតតាមគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ។ តាមប្រសាសន៍លោកអភិបាលរងខេត្តលោក លី សារី បានអោយប្រជាពលរដ្ឋឱយដាក់ពាក្យបណ្តឹងទៅតាមច្បាប់ តែពួកនេះមិនព្រមទេព្រោះដឹងខ្លួនខុសរំលោភយកដីគេ ។ នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០១៩ បានចុះមករុះរើផ្ទះអ្នកភូមិ និងប្រើអំពើហឹង្សាមកលើលោកយាយញៀវ សុផានី ឱយរងរបួសយ៉ាងធ្ងន់ធ្ងរ ឥឡូវកំពុងសង្រ្គោះបន្ទាន់នៅមន្ទីតពេទ្យបង្អែកមង្គលបូរី ។ បច្ចុប្បន្ននេះអ្នកភូមិបឹងស្នោរបានដាក់ពាក្យបណ្តឹងទៅស្រុកស្វាយចេក ស្នងការដ្ឋាននគរបាលខេត្ត និងសាលាខេត្តបន្ទាយមានជ័យ រួចហើយ ដើម្បីរង់ចាំការដោះស្រាយ។

សូមបញ្ជាក់ថា តាមការអះអាងពីប្រជាពលរដ្ឋដែលរងគ្រោះនៅភូមិបឹងស្នោ បានអោយសារព័ត៌មានដឹងថា ការកើតទំនាស់ដីធ្លីនេះ បងប្អូនប្រជាពលរដ្ឋបាននាំគ្នាដាក់ពាក្យបណ្តឹង ទៅ
សាលាខេត្តបន្ទាយមានជ័យ ជាពិសេសដាក់ជូនឯកឧត្ដម អ៊ុំ រាត្រី ចំនួនពីរដងហើយ តែបញ្ហានេះមិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចចុះមកដោះស្រាយ ជូនប្រជាពលរដ្ឋឡើយ ។ដូចនេះហើយបងប្អូនប្រជាពលរដ្ឋ សូមសំណូមពរដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផងក៏ដូចជាអនុវត្តអោយបានភ្ជាប់ភ្ជួននូវគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលជាវីរបុរសនៃប្រជាជាតិកម្ពុជាយើងនាសម័យតេជោសែន៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved