ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

សាខាកាកបាទក្រហមកម្ពុជាបខេត្តកំពត បើកអង្គសន្និបាត​ អាណត្តិ​ទី៥

សាខាកាកបាទក្រហមកម្ពុជាបខេត្តកំពត បើកអង្គសន្និបាត​ អាណត្តិ​ទី៥

ខេត្តកំពត៖នាព្រឹក ថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែ​ក​ញ្ញា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្ត​កំពត​ បានបើកអង្គសន្និបាត​អាណត្តិទី៥ (ឆ្នាំ២​០១៩-​២០២៥) នៅសាលសន្និសីទខេត្តកំពត ក្រោមអធិបតីភាព លោកជំទាវ​ ពុំ ចន្ទីនី ​អគ្គលេខាធិ​ការកាកបាទក្រ​ហមកម្ពុជា ឯកឧត្ដម បណ្ឌិត​ ប៉ែន ស៉ីម៉ន​ អ្នកតំណាងរាស្ត្រ​ និងជាប្រធានគណៈ​កម្មការទី១០នៃរដ្ឋសភា ឯកឧត្ដម​ជាវ តាយ ប្រធាន​កិត្តិយស​សាខាកាកបាទក្រហមកម្ពុជាខេត្ត  ឯកឧត្ដម​ជឹង ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ​ យូ សុគន្ធ ប្រធាន​គណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត អាណត្តិទី៤​ ។

ក្នុងនោះក៏មានការអ​ញ្ជើញចូលរួមពី សមាជិក–សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទី​ស្នាក់ការ​កណ្តាល​ ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបចំនួន ៣៩០​នាក់

ក្នុងឱកាសនោះ​ដែរ ឯកឧត្តម ជាវ តាយ ត្រូវបានតែងតាំងជា ប្រធានគណៈ​កម្មាធិការសាខា​កាក​បាទ​ក្រហមកម្ពុជា ខេត្តកំពត សម្រាប់អាណត្តិទី៥ និងបានធ្វើការប្តេជ្ញា​ចិត្តយ៉ាងមុតមាំថា​៖

១–ពង្រឹងអភិបាលកិច្ចល្អ

២–ពង្រឹង និងពង្រីកសមត្ថភាព កៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព

៣–ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព

៤–ខិតខំពង្រឹងពង្រីក អភិវឌ្ឍកម្លាំងចលករ រួមមានយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឱ្យកាន់តែសកម្មថែមទៀត

៥–ខិតខំអភិវឌ្ឍសាខា អនុសាខា ឱ្យនៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ។

ទន្ទឹមនោះឯកឧត្តម ជាវ តាយ ប្រធានគណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត អា​ណត្តិទី៥ បានឧបត្ថម្ភ ថវិកាសរុប៣,១៦០,០០០រៀល ដល់ អ្នកស្ម័គ្រចិត្ត កាកបាទក្រហម ចំនួន​៦៦នាក់យុវជន​កាកបាទក្រហម ចំនួន៣៧នាក់ និងសិស្សនិស្សិត វិទ្យាស្ថានពហុបច្ចេក​ទេសតេជោសែនខេត្តកំពត ចំនួន៥៥នាក់ ដោយម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved