ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ចុះជួបសំណេះសំណាល នឹងចែក​អំ​ណោយ​ដល់ប្រជាពលរដ្ឋ ស្នាក់នៅលើទីទួលសុវត្ថិភាព ក្រោយទឹកជំនន់ជន់លិចផ្លូវ និងផ្ទះ​សម្បែង

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ចុះជួបសំណេះសំណាល នឹងចែក​អំ​ណោយ​ដល់ប្រជាពលរដ្ឋ ស្នាក់នៅលើទីទួលសុវត្ថិភាព ក្រោយទឹកជំនន់ជន់លិចផ្លូវ និងផ្ទះ​សម្បែង

ខេត្តស្ទឹងត្រែង៖ពលរដ្ឋចំនួន៨៤០គ្រួសារ ដែលរងការវាយប្រហារពី គ្រោះធម្មជាតិជន់លិចផ្លូវ និងផ្ទះ​សម្បែង ដែលកំពុងស្នាក់នៅលើទីទួលសុវត្ថិភាព ត្រូវបានឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈ​អភិបាលខេត្ត​ស្ទឹងត្រែង ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ​ចែកជូន កាលពីរសៀលថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ  ឯកស័ក  ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩  នៅក្នុងបរិវេណអនុវិទ្យាល័យអូរស្វាយ ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សូមបញ្ជាកថា៖ពលរដ្ឋដែលកំពុងស្នាក់នៅទីទួលសុវត្តិភាពភូមិ ឃុំស្រុកខាងលើមាន​ចំនួនចំនួន​៣៧០គ្រួសារ  និងទីទួលសុត្ថិភាពស្រែក្រសាំង ស្ថិតនៅភូមិស្រែក្រសាំង ឃុំស្រែសាំង ស្រុកសៀម​បូកមានចំនួន៤៧០គ្រួសារ  ក្នុងនោះមានប្រជាជនប្រមាណ៧០០នាក់ ទទួលបានការពិនិត្យព្យា​បាលជំងឺពីក្រុមគ្រូពេទ្យដែលដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ហើយមុង​ជ្រលក់ថ្នាំ ថ្នាំគ្លរ៉ាមីនឫគ្លរីន  កញ្ចប់អនាម័យគ្រួសារនិងសៀវភៅអប់រំសុខភាព  ក៏បានចែក​ជូនដល់ប្រជាជននៅតាមទីទួលសុវត្ថិភាពទាំង២ខាងលើ នេះផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល ក៍បានអំពាវនាវឲ្យពលរដ្ឋដែល​រស់​នៅតាមដងទន្លេទាំងអស់ ត្រូវមើលថែរក្សាសមាជិកគ្រួសារ ពិសេសកូនតូចៗ និងមនុស្សចាស់, ត្រូវពិសារទឹកឆ្អិនជានិច្ច និងត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុងប្រយ័ត្នចំពោះសត្វ​អាសិរ​ពិស បង្កការគ្រោះថ្នាក់ដល់បងប្អូន។

ឯកឧត្តមបានបន្ថែមថា សូមឲ្យបងប្អូនដែលទទួលបាននូវមុង នេះសូមបងប្អូនត្រូវ គេងនៅក្នុងមុង ជាប្រចាំ ដើម្បីបញ្ចៀសនូវការកើតមាននូវជំងឺផ្សេងៗ មកពី មូសខាំ ដូចជា ជំងឺ គ្រុនឈាម គ្រុនចាញ់ និង រាករុះ ដែលបណ្តាលមកការបរិភោគមិនស្អាតជាដើម។

សូមបញ្ជាក់ដែរថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ឃីត១(មុង ភួយ សារុង  ក្រមា អាវយឺត) អង្ករ ២៥គីឡូក្រាម, មីកញ្ចប់, ត្រីខ ទឹកត្រី, ទឹកស៊ីអ៊ុវ, ឆៃប៉ូវ, សៀង, ប៊ីចេង, សាប៊ូដុះខ្លួន, សាប៊ូម្សៅ, ច្រាស់ដុសធ្មេញ, ថ្នាំដុសធ្មេញនិងថ្នាំលាបការពារកុំឱ្យមូសផងដែរ។

ដោយឡែកនៅទីទួលសុត្ថិភាពស្រែក្រសាំង ភូមិស្រែក្រសាំង ឃុំស្រែសាំង ស្រុកសៀមបូកប្រជាពលរដ្ឋចំនួន៤៧០គ្រួសារ/គ្រួសារទទួលបានមុង១ ថ្នាំក្លរ៉ាមីន និងមុងចំនួន ១.០០០សម្រាប់ចែកជូនប្រជាពលរដ្ឋតាមបណ្តាឃុំ ផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved