ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

ក្រោយពី លោកឧត្តមសេនីយ៍ ព្រេម ទិនស៊ូឡាណន់ ទទួលមរណៈភាពភ្លាម ការលេចធ្លាយពីព័ត៌មាន នៃជីវប្រវត្តិ របស់លោក ត្រូវបានបណ្ដាញ ព័ត៌មាននៅទូទាំងពិភពលោក បានចុះផ្សាយយ៉ាងព្រោងព្រាត និងលើសង្គមបណ្ដាញហ្វេសបុក !!!!!

ក្រោយពី លោកឧត្តមសេនីយ៍ ព្រេម ទិនស៊ូឡាណន់ ទទួលមរណៈភាពភ្លាម ការលេចធ្លាយពីព័ត៌មាន នៃជីវប្រវត្តិ របស់លោក ត្រូវបានបណ្ដាញ ព័ត៌មាននៅទូទាំងពិភពលោក បានចុះផ្សាយយ៉ាងព្រោងព្រាត និងលើសង្គមបណ្ដាញហ្វេសបុក !!!!!

ក្រោយពី លោកឧត្តមសេនីយ៍ ព្រេម ទិនស៊ូឡាណន់ ទទួលមរណៈភាពភ្លាម ការលេចធ្លាយពីព័ត៌មាន នៃជីវប្រវត្តិ របស់លោក ត្រូវបានបណ្ដាញ ព័ត៌មាននៅទូទាំងពិភពលោក បានចុះផ្សាយយ៉ាងព្រោងព្រាត និងលើសង្គមបណ្ដាញហ្វេសបុក !!!!!

 

ប្រែសម្រួលដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ចន្ទ ១១កើត ខែភទ្របទឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ខែ កញ្ញា ឆ្នាំ ២០១៩
ព័ត៌មានអន្តរជាតិ

រដ្ឋធានីបាងកក ៖

ព្រះរាជាណាចក្រថៃឡង់ដ៍ ជាប្រទេសមួយនៅ ចំណោមប្រទេសទាំងដប់ នៅសមាគមអាស៊ានដែលមានសេដ្ឋកិច្ចខ្លាំង ហើយស្ថាប័នព្រះបរមរាជវាំងថៃ មានឥទ្ធិពលខាងផ្នែកយោធា ខ្លាំងលើសប្រទេសដែលមានរបបរាជានិយម ។ បើនិយាយពីបញ្ហានេះ គេមិនអាចបំភ្លេច លោក ឧត្តមសេនីយ៍ព្រេមទិនស៊ូឡាណន់ បានទេពីព្រោះការរៀបចំក្រោមអំណាចយោធា អោយមានសម្ពន្ធ័ភាពរឹងមាំជាមួយ ព្រះបរមរាជវាំងថៃ គឺ លោក ឧត្តមសេនីយ៍ ព្រេមទិនស៊ូឡាណន់ ជាអ្នករៀបចំ ទាំងអស់ហេតុដូចនេះហើយ បានជាអតីតព្រះមហាក្សត្រថៃ លើកតម្កើង លោក ឧត្តមសេនីយ៍ ព្រេមទិនស៊ូឡាណន់ ខ្ពស់បន្ទាប់ពី រាជវង្សានុវង្ស ថៃ គឺ លោក ព្រេម ទិនស៊ូឡាណន់ ហើយ ដែលដឹកនាំ នយោបាយ របស់ប្រទេសថៃ ។

លោកឧត្តមសេនីយ៍ ព្រេម ទិនស៊ូឡាណន់ គឺជានាយទាហានជាន់ខ្ពស់ថៃម្នាក់ ដែលបានទៅសិក្សាបណ្ដុះបណ្ដាល ផ្នែកយោធា នៅសហរដ្ឋអាមេរិក យ៉ាងស្ទាត់ជំនាញ ហើយក្រោយលោកត្រលប់មកវិញ លោកត្រូវបានស្ថាប័ន ព្រះបរមរាជវាំងថៃ ផ្ដល់តំណែងយ៉ាងសំខាន់ ដែលអាចគ្រប់គ្រងកងទ័ពបាន នៅគ្រប់ផ្នែកស្ថាប័នយោធាទាំងអស់ ហេតុដូចនេះហើយ ទើបក្រុមប្រឆាំងនៅប្រទេសថៃ មិនដែលគាំទ្រនូវចំណាត់ការ របស់លោកឧត្តមសេនីយ៍ ព្រេមទិនស៊ូឡាណន់ឡើយ។

លោកព្រេមទិនស៊ូឡាណន់ជាមនុស្សមាននុស្សមានន​ឥទ្ធិពល​បំផុត​មួយ​រូប នៃ​ព្រះរាជាណាចក្រ​ថៃ ទើប​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៦​ឧសភា​ក្នុង​ជន្មាយុ​៩៨​ឆ្នាំ​។ ឧត្ដមសេនីយ​ព្រេ​ម​ទិន​ស៊ូ​ឡាណ​ន់ អតីត​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​ក្ដាប់​ល្បែង​នៃ​អំណាច​របស់​ប្រទេស​ថៃ​។ លោក​ជា​ប្រធាន​ទីប្រឹក្សា​ឯកជន​របស់​ព្រះ​មហាក្សត្រ​ថៃ ជា​មនុស្ស​ដែល​ប្ដូរផ្ដាច់​ជាមួយ​បណ្ដា​អ្នក​អភិរក្សនិយម​បំផុត ដោយ​ធ្វើ​សកម្មភាព​ជា​ចំហ​ឬ​ជា​សម្ងាត់ ហើយ​លោក​ក្លាយជា​មនុស្ស​សំអប់​របស់​ពួក​អ្នកប្រឆាំង ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ដែល​មើលឃើញ​ថា​លោក​ជា​មេខ្យល់​មាន​ឥទ្ធិពល​ណាស់​។

កើត​នៅ​សុង​ក្លា​នា​ថ្ងៃ​ទី​២៨​សីហា​ឆ្នាំ​១៩២០​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ លោក​ព្រេ​ម​ជា​កូនប្រុស​របស់​នាយក​ពន្ធនាគារ​ម្នាក់​ហើយ​ចេញ​ទៅ​សិក្សា​នៅ​ក្រុង​បាងកក ដែល​នៅ​ទីនោះ​លោក​បាន​ចូល​ក្នុង​បណ្ឌិត​សភាយោធា​ក្នុង​ឆ្នាំ​១៩៤១​។ ឆ្នាំ​បន្ទាប់​ពី​នេះ​លោក​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​មួយ ហៅ​យុទ្ធនាការ​ភាគ​ខាង​ខាងជើង ដែល​សំដៅ​ដណ្ដើម​យក​ដែនដី​សាន​ពី​មី​យ៉ា​ន់​ម៉ា​ដែល​ពេល​នោះ​ហៅ​ភូមា ជាមួយ​ការ​ជួយ​ជ្រោមជ្រែង​របស់​ចក្រភព​ជប៉ុន​។ បទ​ពិសោធន៍​ដែល​លោក​ព្រេ​ម​ទទួល​បាន​នៅ​ទីនោះ និង​បណ្ដា​ទេព​កោសល្យ​របស់​លោក នាំ​ឲ្យ​ឈ្មោះ​លោក​កាន់តែ​ល្បីល្បាញ​។ តែ​បណ្ដា​ក្ដី​ស្រមៃ​វាទ​ទី​និយម​របស់​ថៃ ត្រូវ​ជីក​កប់​ក្រោយ​សង្គ្រាមលោក​លើក​ទី​២ និង​ការ​ចាញ់​សង្គ្រាម​របស់​ជប៉ុន​។ សម្ព័ន្ធមិត្ត​ថ្មី​របស់​ថៃ​គឺ​អា​មេ​រិ​ក​។ លោក​ព្រេ​ម​ទិន​ស៊ូ​ឡាណ​ន់​បាន​ទៅ​ស្នាក់​នៅ​អា​មេ​រិ​ក​ជា​ច្រើន​លើក ដើម្បី​ទទួល​ការ​បណ្ដុះបណ្ដាល​ខាង​យោធា​ឲ្យ​កាន់តែ​សុ​ក្រិត​។

ក្នុង​ឆ្នាំ​១៩៧៣​លោក​ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​នៃ​យោធភូមិ​ភាគ​ពាយ័ព្យ ដែល​មានការ​បះបោរ​របស់​ពួក​កុំ​មុ​យ​នី​ស្ត​និង​បាន​បង្ក្រាប​ពួក​នោះ​យ៉ាង​សាហាវ​។ លោក​ព្រេ​ម​ទិន​ស៊ូ​ឡាណ​ន់​ក្រោយមក​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ថ្មី​មួយ​គឺៈ ដណ្ដើម​យកជ័យ​ជម្នះ​ពី​ពួក​បដិវត្តន៍ ដោយ​មិន​ចាំ​ចាច់​បង្ហូរឈាម តែ​ដោយ​ឆ្លើយ​តប​ចំពោះ​បណ្ដា​បំណងប្រាថ្នា​ខាង​សង្គមកិច្ច​របស់​ប្រជាជន​។ ក្នុង​ឆ្នាំ​១៩៨០​ខណៈ​ដែល​ពួក​បះបោរ​ត្រូវ​បាន​ក្រុង​ប៉េ​កាំ​ង​បោះបង់​ចោល​បន្តិច​ម្ដង​ៗ ពួក​កុំ​មុ​យ​នី​ស្ត​ភាគច្រើន បាន​នាំ​គ្នា​ចាក​ចេញពី​ព្រៃម៉ាគី ដោយសារ​ច្បាប់​លើកលែងទោស​។

លោក​ព្រេ​ម​ជា​អ្នក​រៀប​ចំំ​យុទ្ធសាស្ត្រ​សំខាន់​នៃ​ព្រះ​បរមរាជវាំង​ថៃ ជា​មនុស្ស​មាន​ឥទ្ធិពល​បំផុត​លើ​នយោ​បាយ​ថៃ​។ លោក​ត្រូវ​បាន​បណ្ដា​សម្ព័ន្ធមិត្ត​ចាត់ទុកជា​កម្លាំង​ស្ថេ​រ​ភាព​របស់​ពួក​គេ តែ​ពួក​ប្រឆាំង​ពុំ​ចូល​ចិត្ត​ឡើយ ដោយ​មើលឃើញ​ថា​រូប​លោក​ជាស​ត្រូវ​នៃ​លទ្ធិប្រជាធិបតេយ្យ​។ លោក​ព្រេ​ម​ជា​សហការី​សំខាន់​បំផុត ក្នុង​ចំណោម​សហការី​សំខាន់​ៗ​របស់​អតីត​ព្រះមហាក្សត្រ​ថៃ​ភូមី​បុល​អា​ឌុ​ល​យ៉ា​ដេ​ត ហើយ​ជា​អ្នក​រួមចំណែក ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​មិន​អាច​ខ្វះ​បាន រវាង​ព្រះ​បរមរាជវាំង​និង​កងទ័ព​។

ការ​ស្លាប់​របស់​លោក​ព្រេ​ម​ទិន​ស៊ូ​ឡាណ​ន់ ដោយសារ​រោគ​ខ្សោយបេះដូង​។ នេះ​ជា​ការ​អះអាង​របស់​ខុ​ន្ទ​កាល័យ​ព្រះ​បរមរាជវាំង តាម​រយៈ​សេចក្ដី​ប្រកាស​មួយ​។ ក្នុង​ឋានៈ​ជា​ប្រធាន​ទីប្រឹក្សា​ឯកជន​របស់​ព្រះ​មហាក្សត្រ លោក​ព្រេ​ម​ជា​អ្នក​ជួយ​ចាត់ចែង​គ្រប់គ្រង​ដំណាក់កាល​នៃ​ការ​ឡើង​គ្រង​រាជ ក្រោយ​ការ​ចូល​ព្រះ​ទិវង្គត​នៃ​ព្រះមហាក្សត្រ​ភូមី​បុល​អា​ឌុ​ល​យ៉ា​ដេ​ត​កាលពី​ឆ្នាំ​២០១៦​។លោក​ធ្លាប់​ជា​អ្នកគ្រប់គ្រង​រា​ជប​ល្ល​ង្ក​ក្ន​ង​រយៈពេល​ខ្លី​មួយ មុន​ពេល​ព្រះ​បុត្រា​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន​ឡើង​គ្រង​រាជ​។ កាលពី​ថ្ងៃ​ទី​៣​ឧសភា​លោក​បាន​ដឹកនាំ​ពិធី​រៀប​អភិសេក​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ព្រះមហាក្សត្រ​ថ្មី​ជាមួយ​ព្រះ​មហាក្សត្រី​យា​នី​ស៊ូ​ធី​ដា ប៉ុន្មាន​ថ្ងៃមុន​ព្រះ​អង្គ​ឡើង​គ្រង​រាជ​ជា​ផ្លួ​វ​ការ​៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved