ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

ន​ងកា​រខេត្តបន្ទា​យមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរណ៍​សម្ភោធឆ្លង រូបព្រះវិស្នុ​(លោកតារាជ្យ) នៅវត្តសិរីមង្គ​លសុទ្ឋារាម ហៅវត្តស្ទឹង​បត់

ន​ងកា​រខេត្តបន្ទា​យមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរណ៍​សម្ភោធឆ្លង រូបព្រះវិស្នុ​(លោកតារាជ្យ) នៅវត្តសិរីមង្គ​លសុទ្ឋារាម ហៅវត្តស្ទឹង​បត់

ខេត្តបន្ទា​យមានជ័យ៖​តំបន់សមរភូមិស៊ីសាច់​ហុតឈាម ​នៅ​ជាប់នឹង​ព្រំដែនកម្ពុជាថៃ កាលពី​សម័យ​សង្គ្រាម​ បាន​ប្រែក្លាយទៅ​ជាតំបន់អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស​លើគ្រប់​វិស័យ​ ពិសេស​វិស័យ​ព្រះពុ​ទ្ធសាសនា ដោយ​ក្រោម​ដំបូលសន្តិភា នៃការដឹក​នាំដ៏​ឈ្លាសវៃរបស់​សម្តេចអគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​។

យ៉ា​ងណាមិញ​​វត្តសិរីមង្គ​លសុទ្ឋា​រាម ហៅវត្តស្ទឹងបត់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កា​ត់​ផ្សារ​កណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកសាងឡើង​ជាបន្តប​ន្ទាប់​រហូត​ទទួលបាននូវសមិទ្ធផល​នានាជាច្រើនសម្ភោទឆ្លង ទាំងនេះដោយ​មានកាខិ​តខំប្រឹង​ប្រែងពី​ក្រុម​គ​ណៈកម្មការ អាចារ្យវត្ត ព្រះសង្ឃរួមទាំងពុទ្ធ​បរិស័ទចំណុះជើងវត្ត​ផងដែរ​។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៩នេះ ក្រុមគណៈកម្មការចំណុះ​ជើងវត្តសិរីមង្គល​សុទ្ធា​រាម ហៅវត្តស្ទឹងបត់ បានមូល​មតិគ្នា​ធ្វើពិធី​ដាក់សម្ពោធសមិទ្ធ​ផលនានា​នៅក្នុងវត្ត និងកាត់​​ខ្សែ​បូរណ៍​ឆ្លង រូបព្រះវិស្នុ​(លោកតារាជ្យក្រោមអធិបតីភាព​ឯកឧត្តមឧត្តមសេនីយ៍ទោ អាត់ ខែម ស្នង​ការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងន្រ្តី​រាជ​ការ កង​កម្លាំង សប្បុរ​ជន ពុទ្ធប​រិស័ទ​ចំណុះ​ជើងវត្តផងដែរ

តាមសង្ឃដីកាលើកឡើងរបស់ព្រះគ្រូអនុគណក្រុងប៉ោយប៉ែត​ដែលមានព្រះនាមហៅថា ប៉ុក ចំរើន និង​ជាព្រះចៅអធិការវត្តខាង​លើនោះ បានមានសង្ឃដីកាថា ថ្ងៃនេះ​យើងធ្វើពិធី​សម្ពោធដាក់ឲ្យ​ប្រើ​ប្រាស់​នូវរូបព្រះវិស្ណុដៃបួន ហៅលោកតារាជ្យ ដែលមានកម្ពស់៤ម៉ែត្រឯណោះ រួមទាំង​មាន​សមិទ្ធ​ផលផ្សេងទៀតដែលបានកសាងរួចរាល់ហើយ។

ព្រះចៅអធិការវត្តក៏មានសង្ឃដីកាទៀតថា នៅក្នុងឆ្នាំ១៩៩៣ ហើយកាលណោះ រូបព្រះវិស្ណុ ហៅ​តារាជ្យនេះ គឺគេបានដាក់​ព្រះអង្គនៅចំណុចរង្វង់មូល​ច្រកទ្វារអន្ត​រជាតិប៉ោយប៉ែត​ដោយ​បែរព្រះ​ភ័ក្រ្ត​ទៅប្រទេសថៃ ហើយប្រជាពលរដ្ឋយើងមុននឹងចេញទៅប្រទេសថៃ គឺគេតែង​តែនាំគ្នា​បួងសួង​សុំ​សេចក្តីសុខគ្រ​ប់គ្នាមិនដែល​ខានឡើយ ក្រៅពិនោះ ក៏មានភ្ញៀវជាតិនិង​អន្តរជាតិដែលឆ្ល​ងកាត់​នៅ​ច្រក​ទ្វា​រអន្តរជាតិប៉ោយប៉ែត តែងតែ​ធ្វើកាដុតធូកបួង​សួរសុំសួរផងដែរ​។

លុះនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១ ត្រូវនឹងថ្ងៃ ១រោច ខែអស្សុជ ឆ្នាំថោះ ត្រីស័កពុទ្ធស័ក ២៥៥៥ កាលនោះគឺលោក ទ្រី ណារិន អតីតជាអភិបាលក្រុងប៉ោយប៉ែត បានសម្រេចដករូបតា​រាជ្យចេញពី​រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកដាក់នៅក្នុងវត្តខាងលើនោះ ដោយយក​រង្វង់មូលច្រក​ទ្វារធ្វើ​ជាការ​អភិវឌ្ឍន៍​នូវសមិទ្ធផលផ្សេងទៀតចាប់ពីពេលនោះមករហូតមកដល់សព្វថ្ងៃនេះ។

ថ្លែងក្នុងឱកាសនេះឯកឧត្តមឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មាន​ប្រសាន៍ សំណេះសំណាល និងផ្តាំផ្ញើដល់ប្រជា​ពលរដ្ឋទាំង​អស់កំចាញ់នូវឧបាយកល​ជន​អ​គ​តិមួយចំនួន​ ដែលដើរញុះញុងដើម្បីផលប្រយោជន៍​នយោបាយបក្សពួករប​ស់ទណ្ឌិត សម រង្ស៊ី អោយសោះពីព្រោះវាមិនល្អនោះទេ ជាពិសេះគឺវាបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ​ទៀតផង​។

បន្ទាប់ពីនេះឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ បានអញ្ជើញកាត់ខ្សែបូរ និងចែកអំណោយ​ជូន​ដល់កងកម្លាំងប៉ូលីសក្រុង ប្រជាការពាភូមិ និងលោកតា លោកយាយ បងប្អូនប្រជាព​លរដ្ឋចំនួន​១៥០​គ្រួសារ។

១គ្រួសាទទួលបានសារ៉ុង១,ក្រម៉ា១,ថវិការចំនួន២ម៉ឺនរៀល។

តាជី យាយជី ចំនួន៦០នាក់​ក្នុងម្នាក់ទទួលបានក្រម៉ា១,ថវិការចំនួន១ម៉ឺនរៀល។

ប្រជាការពារភូមិស្ទឹងបទ​ ទទួលបានប្រាក់ឧបត្ថម្ភចំនួន១លានរៀល។

ប៉ូលីសក្រុងប៉ោយប៉ែត ទទួលបានប្រាក់ឧបត្ថម្ភចំនួន១លានរៀលផងដែរ៕ដោយ:លោក យិន សុខា

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved