ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

រដ្ឋ​បាលខេត្តស្វា​យរៀង និង​ខេត្តឡុង​អាន ចុះហត្ថ​លេខា​លើខ្លឹម​សារបំពេញបន្ថែម នៃកិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ

រដ្ឋ​បាលខេត្តស្វា​យរៀង និង​ខេត្តឡុង​អាន ចុះហត្ថ​លេខា​លើខ្លឹម​សារបំពេញបន្ថែម នៃកិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ

ខេត្តស្វាយរៀង​៖នា​ព្រឹកអង្គារ៍១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០១៩​នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹក​នាំប្រតិ​ភូ​ខេត្តស្វាយរៀង កិច្ចប្រជុំបូក​សរុបការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណា​ក់កាល២០១៦ – ២០​១៩ និងពិធីចុះហត្ថលេខាលើខ្លឹមសារបំពេញបន្ថែម នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងរដ្ឋ​បាលខេត្តស្វាយរៀង និងគណៈកម្មាធិការប្រជាជនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គ​មនិយមវៀត​ណាម(នៅសាលប្រជុំសាលាខេត្តស្វាយរៀង )។

សមាសភាពដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ អមដំណើឯកឧត្តមអភិបាលខេត្តមាន ឯកឧត្តម លោក លោកស្រីថ្នាក់ដឹកនាំប្រតិភូខេត្តស្វាយរៀង។ចំណែកប្រទេសវៀតណាមដឹកនាំដោយឯកឧត្តម ជិន វ៉ាន់កិន ប្រធានគណៈកម្មាធិការប្រជាជន ខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អមដំណើរដោយឯកឧត្តម លោក លោក​ស្រីថ្នាក់ដឹកនាំប្រតិភូខេត្តឡុងអានជាច្រើនរូបផងដែរ។

មានប្រសា​សន៍ក្នុងឱកាសនេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចាត់ទុកកិច្ច​ប្រជុំបូកសរុបការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០១៦–២០១៩ ពិតជាបា​នទទួលនូវលទ្ធផលល្អៗជាច្រើនដូចជា ជួយបង្កើននូវកា​រពង្រឹងកិច្ចសហ​ប្រតិ​បត្តិកា​រកាន់រឹងមាំ និងល្អប្រសើរលើមូលដ្ឋានសមិទ្ធផលដែលខេត្ដទាំងពីរ (ស្វាយរៀង–ឡុងអាន) ក្នុងនោះបានរួមគ្នាសម្រេចបាន ជាពិសេសលើបណ្ដាវិស័យនានា ដែលមានចែងក្នុងកិច្ចព្រមព្រៀង ដើម្បីជួយសម្រួល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនខេត្តទាំងពីរ ក៏ដូចជាជំ​រុញ​កំណើនសេដ្ឋកិច្ច និងការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែល​មានការអភិវឌ្ឍន៍ និងប្រកបដោយសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ភាតរភាព និងចីរភាព ស្របតាមស្មារតី នៃកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្ដា​ខេត្តជាប់ព្រំដែន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved