ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត នាំយកអំណោយមនុស្សធម៌ ចែកជូនប្រជា​ពលរដ្ឋងា​យរង​គ្រោះចំនួន២៦១គ្រួសារ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត នាំយកអំណោយមនុស្សធម៌ ចែកជូនប្រជា​ពលរដ្ឋងា​យរង​គ្រោះចំនួន២៦១គ្រួសារ

ខេត្តកំពត៖ដោយ​មើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មការកាកបាទក្រហមកម្ពុជា សាខាខេត្តកំពត បានអញ្ជើញចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៦១គ្រួសារ មកពីស្រុកទឹកឈូ និងក្រុងកំពត។

អញ្ជើញចូលរួមក្នុងពិធីនេះមា​ន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ–អង្គភាពជុំវិញខេត្ត សមា​ជិកគណៈកម្មាធិការ សមាជិកសកម្ម ក្រុមប្រតិបត្តិ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ និងប្រជាពលរដ្ឋងាយរងគ្រោះ សរុប ៣៩៣នាក់ ។

ឯកឧត្តម អភិបាលខេត្តកំពត បានមានប្រសាសន៍ថា៖ពិធីចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋនាថ្ងៃនេះ ស្តែងឲ្យឃើញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់របស់ខេត្ត ដែលបានខិតខំកៀរគថវិកា ព្រមទាំងមានការចូលរួមឧបត្ថម្ភ ពីសប្បុរសជន ដើម្បីជួយដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋ។

ក្នុងនោះ ឯកឧត្តម អភិបាលក៏បានស្នើសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ ដោយជំនួយកាកបាទក្រហមមានចំនួនតិចតួចមិនបានសមស្របទៅនឹងទំហំនៃការខ្វះខាតរបស់បងប្អូនឡើយ ប៉ុន្តែទោះជាយ៉ាងណាក៏អំ​ណោយនេះអាចជួយសម្រាលទុក្ខ​លំបាករបស់បងប្អូនប្រជាព​លរ​ដ្ឋ​យើងបានមួយរយៈផងដែរ ។

ចំពោះអំណោយដែលបានចែកជូនរួមមាន៖អង្ករ២៥គីឡូក្រាម, ឃីត(មុង ភួយ ក្រមា សារ៉ុង)ចំនួន​០១,មី១​កេស,ស្ករស ១គីឡូក្រាម,ទឹកស៊ីអ៊ីវ១យួរ,ត្រីខ១០កំប៉ុង,ថវិកាសរុប២,៦១០,០០០រៀល ដោយមួយគ្រួសារទទួលបានថវិកា១ម៉ឺនរៀល ។

ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកាសរុប ១,០៤០០,០០រៀល ដល់យុវជនកាក​បាទ​ក្រហម​ចំនួន១០នាក់, អ្នកស្ម័គ្រចិត្តចំនួន២៨នាក់,នរគបាលចំនួន២០នាក់, កងរាជអាវុធ​ហត្ថចំនួន៨នាក់,ប្រជាការពារចំនួន២៨នាក់,និងមេភូមិ ចំនួន១០នាក់ ដោយម្នាក់ទទួល​បានថវិកា១ម៉ឺនរៀលផងដែរ៕

Filed in: គ្រោះថ្នាក់​ចរាចរណ៍, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved