ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

កិច្ចប្រជុំ ស្តីពីសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម នៅខេត្តព្រះសីហនុ

កិច្ចប្រជុំ ស្តីពីសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម សា​យ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន​ខេត្តព្រះសីហនុ ឯកឧត្ដម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ស្នងការន​គរ​បាលជាតិ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិប​តី​ក្នុងកិច្ចប្រជុំ ស្តីពីសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាព នៅខេត្តព្រះសីហនុ។ 

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះ​សីហនុ​មានវិនិយោគិន ពាណិជ្ជករ អាជីវករ ប្រកបរបររកស៊ីកាន់ តែច្រើន បង្កើននូវទំនុកចិត្តពីភ្ញៀវទេសចរ ដែលមកសម្រាកកម្សាន្តនៅខេត្តកាន់តែសប្បាយរីករាយ និងមាន​សុវត្ថិភាពនៅលើ​ទឹកដីខេត្តព្រះសី​ហនុ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ មានការបណ្ដាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់​វិនិ​យោគិន ពិសេសវិនិយោគចិន ជាហេតុធ្វើឲ្យខេត្តព្រះ សីហនុ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ផ្អែកលើគ្រប់វិស័យ បានជម្រុញ ឱ្យមានកំណើនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សងៗមកធ្វើការងារ និងប្រកបរបរទៅតាមជំនាញ និងសមត្ថភាពដែលខ្លនមាន ។

បច្ចុប្បន្នអ្នកវិនិយោគ ចិន ស្ថិតលំដាប់លេខ១ ដែលមកបណ្ដាក់ទុន និងវិនិយោគភាគច្រើនក្នុងវិ​ស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ។

ក្នុងនោះគណៈបញ្ជាការឯកភាពខេត្តបានដាក់ចេញនៅវិធានការមួយចំនួនដល់កងកម្លាំងឯកភាព ក្នុងនោះដោយធ្វើរដ្ឋបាលចំហរតាមផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ កន្លែងស្នាក់នៅអចិ​ន្ត្រៃយ៍​របស់ជនបរទេស

ពង្រឹងសកម្មភាពត្រួតពិនិត្យអាវុធជាតិផ្ទុះ ជនអន្តោប្រវេសន៍ គ្រឿងញៀន ពង្រឹងអនុវត្តច្បាប់​ចរាចរណ៍ផ្លូវ​គោកមួយសប្តាហ៍២ដង ។សហការល្បាតជាប្រចាំរៀងរាល់រាត្រីក្នុងក្រុងព្រះសីហនុ ពិសេសគោលដៅស្មុគស្មាញទាំង២០។

ចាត់វិធានការដល់ជនបរទេសដែលចងការប្រាក់ខុសច្បាប់បង្កឲ្យមានបទល្មើស ករណីឃាត់ខ្លួន​ស្នើសុំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីសុំបណ្ដេញ ចេញពីប្រទេស។

ឃាត់ទុករថយន្តដែលគ្មានស្លាកលេខ ឆែករកបទល្មើស ក្នុងករណីគ្មានបទល្មើសត្រូវ​ឃាត់រថយន្ត​ទុក នៅមន្ទីរសាធារណៈការ ធ្វើការផាកពិន័យតម្រូវឲ្យធ្វើស្លាកលេខទើបអនុញ្ញាតត្រឡប់ទៅវិញ។

ឯកឧត្តម សាយ សំអាល់់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជា​តិចុះមូលដ្ឋានខេត្ត​ព្រះសីហនុ បានវាយតម្លៃ កោតសរសើរមន្ត្រីរបស់យើង ដែលបានខិតខំប្រឹងប្រែងអ​នុវត្តការងា​រមិនខ្លាចនឿយ​ហត់ ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្ត មានការរីកចម្រើន ពិសេសលើវិស័យសំណង់ មានសន្ទុះកើនឡើង ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved