ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

សេចក្តីថ្លែងការណ៍ របស់អ្នកនាំ     ពាក្យនៃ សាលាដំបូងនិង    អយ្យការអម   សាលាដំបូង ខេត្តបន្ទាយមានជ័យ ទៅលើពាក្យបណ្តឹងដែលជនមិនស្គាល់   អត្តសញ្ញាណ បានប្ដឹងទៅ ACU !!!!!!

សេចក្តីថ្លែងការណ៍ របស់អ្នកនាំ     ពាក្យនៃ សាលាដំបូងនិង    អយ្យការអម   សាលាដំបូង ខេត្តបន្ទាយមានជ័យ ទៅលើពាក្យបណ្តឹងដែលជនមិនស្គាល់   អត្តសញ្ញាណ បានប្ដឹងទៅ ACU !!!!!!

សេចក្តីថ្លែងការណ៍ របស់អ្នកនាំ     ពាក្យនៃ សាលាដំបូងនិង    អយ្យការអម   សាលាដំបូង ខេត្តបន្ទាយមានជ័យ ទៅលើពាក្យបណ្តឹងដែលជនមិនស្គាល់   អត្តសញ្ញាណ បានប្ដឹងទៅ ACU !!!!!!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ ពុធ ៤កើតខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៩
ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ:

ក្រោយពីមានសារព័ត៌មានក្នុងស្រុក និងបណ្ដាញសង្គមហ្វេសបុក បានចុះផ្សាយនូវពាក្យបណ្ដឹងដែលបានចុះហត្ថលេខា ដោយជនមិនស្គាល់អត្តសញ្ញាណ ដែលពាក្យបណ្ដឹងនោះ ចុះថ្ងៃទី០៦ខែសីហា ឆ្នាំ២០១៩ ដែលប្ដឹងទៅកាន់ អង្គភាព ACU ដែលបានប្ដឹងពីលោកបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង លោក មាស ចន្ទ័ពិសិដ្ឌ ព្រះរាជអាជ្ញា លោក តេង សាម៉ៃ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ និងឈ្មោះ ផេង អិ និងប្រពន្ធឈ្មោះ ថោង រដ្ឋា ពីបទ ឃុបឃិតគ្នាមានលក្ខណៈជាប្រព័ន្ធដោះលែងឧក្រិដ្ឋជនគ្រឿងញៀន។

ក្រោយពីមានការចុះផ្សាយ ចែកតៗគ្នា តាមពាក្យបណ្តឹងរបស់ជនមិនស្គាល់អត្តសញ្ញាណជាច្រើនថ្ងៃកន្លងមក អ្នកនាំពាក្យ សាលាដំបូងនិងអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីថ្លែងការណ៍ ចុះថ្ងៃអង្គារ ០៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី០១ខែតុលា ឆ្នាំ ២០១៩ ដើម្បីបំភ្លឺជូនសាធារណជន អោយបានជ្រាបថា : កាលពីថ្ងៃទី០៩ ខែ មីនា ឆ្នាំ ២០១៩ ក្រុមប្រតិបត្តិការចម្រុះដឹកនាំសម្របសម្រួលដោយលោក តេង សាម៉ៃព្រះរាជអាជ្ញារង សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោកពៅ សំអេង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និង លោក យិន បញ្ញារិទ្ធ មានតួនាទីជានាយការិយាល័យ ព្រមទាំងកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តាមវិធានញុះញង់អោយលក់ដោយខុសច្បាប់ ហើយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ បញ្ចូនមកកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះនិងវត្ថុតាង នៅក្នុងសេចក្ដីថ្លែងស្រាប់ ។

អ្នកនាំពាក្យនៃសាលាដំបូងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានរៀបរាប់ថាការអនុវត្តន៍និតិវិធី នៃសំណុំរឿងនេះ បានធ្វើឡើងប្រកបដោយយុត្តិធម៏ ដោយពុំមានធ្វើការដោះលែងមនុស្សដោយឃុបឃិតគ្នា ជាប្រពន្ធ័ ដូចដែលបានចុះផ្សាយនិងតាមពាក្យបណ្ដឹងជនមិនមានអត្តសញ្ញាណនោះឡើយ ពីព្រោះសំណុំបានបើកការស៉ើបអង្កេត យ៉ាងយកចិត្តទុកដាក់ជាទីបំផុតហើយជនដែលត្រូវសម្រេចដោះលែងអោយនៅក្រៅឃុំនោះ គឺពុំភស្តុតាងអ្វី ដែលអាចចោទប្រកាន់ទៅលើជនទាំងពីរនាក់នោះបានទេ ពីព្រោះនៅពេលចុះប្រតិបត្តិការ ពុំមានសារធាតុញៀននៅជាប់នឹងខ្លួនជនសង្ស័យទាំងនាក់នោះទេ ហើយតាមការសួរចម្លើយ ជនទាំងពីរនាក់នោះគ្រាន់តែជាអ្នកបម្រើនៅក្នុងផ្ទះរបស់ឈ្មោះឃុត ដារ៉ុង ដោយសមត្ថកិច្ចពុំបានរកឃើញថ្នាំងញៀន ឬវត្ថុអ្វីពាក់ពន្ទ័និងបទល្មើសពីអ្នកទាំងពីរនាក់នេះសោះ គ្រាន់តែអ្នកទាំងពីរនាក់នេះត្រូវបានឃាត់ខ្លួននៅក្នុងរង្វង់ប្រតិបត្តិការរបស់សមត្ថកិច្ចតែប៉ុណ្ណោះ ហើយដោយរកមិនឃើញនូវបទល្មើសរបស់នាក់ទាំងពីរនាក់ថាជនស្លូតត្រង់ ត្រូវបានតំណាងអយ្យការសម្រេចដោះលែងអោយមានសេរីភាពឡើងវិញ។

អ្នកនាំពាក្យនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធទាំងស្រុងនូវការចុះផ្សាយព័ត៌មាន លើពាក្យបណ្ដឹងថាមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ រវាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង មន្ត្រីតុលាការនិងឈ្មោះ ផេង អិ និងប្រពន្ធឈ្មោះ ថោង រដ្ឋា ក្នុងការរត់ការដោះលែងឧក្រិដ្ឋជនគ្រឿងញៀន ព្រោះថាសំណុំរឿងព្រហ្មទណ្ឌខាងលើត្រូវបានជនុំជម្រះរួចតាំងពីថ្ងៃទី០៨ ខែមករាឆ្នាំ២០១៨ ដែលក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចផ្ដន្ទាទោសជនជាប់ចោទខាងលើ រួចរាល់ហើយផងដែរ ។ ហើយពិរុទ្ធជនទាំងអស់បានប្ដឹងឧទ្ធរណ៍ទៅនឹងសេចក្ដីសម្រេចនោះ ទៅកាន់សាលាឧទ្ធរណ៍រួចហើយ ដូចនេះសំណរឿងនេះមិនឋិតនៅលើសមត្ថកិច្ចរបស់សាលាដំបូងខេត្តបន្ទាយមានជ័យទៀតឡើយ ។

សូមបញ្ជាក់ថាចំពោះការដោះលែង ជនសង្ស័យចំនួនពីរនាក់ ឈ្មោះ ឃឿត កញ្ញា ភេទស្រី និងឈ្មោះ សុំរូឌី រួមក្លាង ភេទស្រី ជាជនជាតិថៃ  គឺធ្វើឡើងដោយផ្អែកលើភាពត្រឹមត្រូវ  ដោយឯករាជ្យរបស់តំណាងអយ្យការទទួលបន្ទុកសំណុំរឿង ឈរលើគោលការណ៍យុត្តិធម៌ នេះបញ្ជាក់អោយឃើញថាការដោះលែងគឺ មិនមានការឃុបឃិតគ្នាជាមួយបុគ្គលណាមួយ ដូចក្នុងពាក្យបណ្តឹងចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាស់លាស់ឡើយ ។

អ្នកនាំពាក្យសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ មានការសោកស្ដាយចំពោះបុគ្គលដែលដាក់ពាក្យបណ្ដឹង មួលបង្កាច់ ទំលាក់កំហុស ដោយអសុទ្ទចិត្ត រហូតដល់មានសារព័ត៌មានមួយចំនួនបានចុះផ្សាយពីការមិនពិត នាំអោយប៉ះពាល់ដល់កិត្តិយស មន្ត្រីអនុវត្តច្បាប់និងបុគ្គលផ្សេងទៀត ដែលមានចេតនាធ្វើអោយមានការភាន់ច្រឡំក្នុងចំណោមសាធារណជនលើការអនុវត្តច្បាប់ របស់សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ អាស្រ័យហេតុនេះ សូមសាធារណៈជនមេត្តាជ្រាបជាពត៌មាន ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved