ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ស្ត្រីវ័យ​កណ្តាលម្នាក់ ​ត្រូវគេប្រទះឃើញស្លាប់ ​ក្នុងផ្ទះរបស់ខ្លួន សង្ស័យជាករណី​ប្លន់យកទ្រព្យ​សម្បតិ្ត

ស្ត្រីវ័យ​កណ្តាលម្នាក់ ​ត្រូវគេប្រទះឃើញស្លាប់ ​ក្នុងផ្ទះរបស់ខ្លួន សង្ស័យជាករណី​ប្លន់យកទ្រព្យ​សម្បតិ្ត

ខេត្តកំពត៖អ្នកភូមិមានការភ្ញាក់ផ្អើល ខណៈឃើញស្ត្រីវ័យកណ្តាលម្នាក់​ ត្រូវគេវាយនឹងពូថៅ​ស្លាប់​ក្នុងផ្ទះរបស់ខ្លួន ដោយភាពចលាចលនេះបានកើតឡើងនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ស្ថិត​ក្នុងលំនៅដ្ឋានស្ត្រីរងគ្រោះ ឈ្មោះ សៅ ខេន ភេទស្រី អាយុ៥០ឆ្នាំ ក្នុងភូមិត្រពាំងក្តារ ឃុំស្រែ​ជាខាងកើត ស្រុកដងទង់ ខេត្តកំពត។

យោងតាមប្រ​ភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា អំពើមនុស្សឃាតនេះ អាចផ្តើមឡើង​ដោយអំ​ពើប្លន់យកទ្រព្យសម្បតិ្ត ព្រោះស្ត្រីរងគ្រោះរស់នៅក្នុងផ្ទះកើតហេតុតែម្នាក់ឯង ហើយករណី​ប្លន់នេះ​អាចកើតឡើងនៅយប់ពាក់កណ្តាលអធ្រាត ឬឆ្លងអធ្រាត ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។

សមត្ថកិច្ចបា​នបញ្ជាក់ទៀតថា ការអះអាងបែបនេះ ខណៈនៅក្នុងផ្ទះកើតហេតុមានបន្សល់នូវវត្ថុតាង ដូចជាពូថៅ១ កាំបិតផ្គាក់១ ព្រមទាំងសម្ភារៈសម្រាប់បង្កបទល្មើសមួយចំនួន ហើយក្នុងវេលា​នោះស្ត្រីរងគ្រោះបានបាត់បង់មាសទម្ងន់៣ជី ៥ហ៊ុន និងថវិកាចំនួន​៥ម៉ឺ​នរៀលផងដែរ ទើប​សមត្ថកិច្ច​ដាក់បន្ទុកថា ជាករណីសម្លាប់យកទ្រព្យសម្បតិ្ត

ក្រោយពីមានករណីវាយសម្លាប់ស្ត្រីម្នាក់ខាងលើ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរ​បាល​ខេត្តកំពត បានចុះត្រួតពិនិត្យធ្វើកោសល្យវិច័យ ដើម្បីរកតម្រុយការពិត និងស៊ើបអង្កេត ក្នុងកា​រស្វែងរក​ជនដៃដល់នៃអំពើប្លន់យកទ្រព្យសម្បតិ្តនេះ ដើម្បីផ្តន្ទាទោសទៅតាមច្បាប់។

បច្ចុប្បន្នសព​ស្ត្រីរងគ្រោះ ត្រូវបានសាច់ញាតិកំពុងរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅក្នុងលំ​នៅដ្ឋាន

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved