ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ថ្នាក់ដឹកនាំខេត្តកំពត ជួបសំណេះសំណាល និងជូនរង្វាន់លើកទឹកចិត្ត ដល់សិស្សជ័យលាភី ប្រឡង​សញ្ញាប​ត្រមធ្យមសិក្សា​ទុតិយភូមិ ឆ្នាំសិក្សា២០១៩

ថ្នាក់ដឹកនាំខេត្តកំពត ជួបសំណេះសំណាល និងជូនរង្វាន់លើកទឹកចិត្ត ដល់សិស្សជ័យលាភី ប្រឡង​សញ្ញាប​ត្រមធ្យមសិក្សា​ទុតិយភូមិ ឆ្នាំសិក្សា២០១៩

ខេត្តកំពត៖​នា​ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែ​តុលា ឆ្នាំ២០១៩ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្រ្តមណ្ឌលខេត្តកំពត ប្រធាន​គណៈ​កម្មកា​រទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុង ពិធី​សំណេះសំណាល និងនាំយកនូវរង្វាន់លើក​ទឹកចិត្តជូនដល់សិស្សជ័យ​លាភីប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិ​យ​ភូមិឆ្នាំ​សិក្សា​២០១៨២០១៩ នៅខេត្តកំពត។

ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណសាលសន្និសីទខេត្តកំពត ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំ​ណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាល​ខេត្ត  អភិបាលក្រុង ស្រុក  ថ្នាក់ដឹកនាំមន្ទីរ–អង្គភាពជុំវិញខេត្ត និង លោកគ្រូ អ្នកគ្រូ មាតាបិតា អាណា​ព្យបាលសិស្ស ព្រមទាំងសិស្សជ័យលាភីចាប់ពីនិទ្ទេស A ដល់និទ្ទេស E សរុបប្រមាណ ៥,០០០នាក់។

ជាកិច្ច​ស្វាគមន៍ ឯ​កឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអោយ​ដឹងអំពីស្ថានភាព​វឌ្ឍន​ភាព នៃវិស័យអប់រំ ក្នុងខេត្តកំពត  ជាក់ស្ដែងជាលទ្ធ​ផលនៃការប្រឡង​សញ្ញាបត្រម​ធ្យមសិក្សា​ទុតិយភូមិឆ្នាំ២០១៩ នាសម័យប្រឡងថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៩នេះ ខេត្តកំពតមាន បេក្ខជន​បាន​មកប្រឡងសរុបចំនួន៥,១៤៥នាក់ ស្រី ២,៦៣៥នាក់ ជាលទ្ធផលមា​នបេក្ខជន​បានប្រឡង​ជាប់សរុប៤,១១៦នាក់ ក្នុង​នោះស្រី២,២១៧នាក់ ស្មើនឹង៨០%។

រីឯចំណាត់​ថ្នាក់និទ្ទេស(A)មានចំនួន២៣នាក់ ស្រី១០នាក់  និទ្ទេស(B) មានចំនួន១១៨នាក់  ស្រី ៦៥នាក់ និទ្ទេស(C)៣៣៤នាក់ ស្រី ១៩៣នាក់  និទ្ទេស(D)៨០២នាក់ ស្រី ៤៩១នាក់ និងនិ​ទ្ទេស(E)​មានចំនួន២,៨២៩នាក់ ស្រី ១,៤៥៨នាក់

ក្នុងឱកាសនោះផងដែរ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន បានជូនថវិកាដល់ គណ:គ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ មកពីសាលាវិទ្យាល័យរដ្ឋនិងឯកជនក្នុងខេត្តសរុបចំនួន ៥៣៣ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល។

ដោយឡែកសម្រាប់សិស្សជ័យលាភី និទ្ទេស(A) ២​៣នាក់​ម្នាក់ៗទទួលបាន ពានរង្វាន់ជ័យលាភី ម៉ូតូហុងដាDream មួយគ្រឿង អមជាមួយប្រាក់ ៤០ម៉ឺនរៀល និទ្ទេស(B) ១១៨នាក់ម្នាក់ៗ ទទួលបា​នថវិកា ២០ម៉ឺនរៀល និទ្ទេស(C) ៣៣៤នាក់ម្នាក់ៗ ទទួលបានថវិកា ១៥ម៉ឺនរៀលនិទ្ទេស(D) ៨០២​នាក់ម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀលនិងនិទ្ទេស(E) ,៨២៩នាក់​ម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺ​នរៀល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved