ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ស្លឹកចាកបឹង​ហ្គាឡូ នៅខេត្តកំពត ​កំពុងទាក់ទាញចំ​ណាប់អារម្មណ៍ ភ្ញៀវទេសចរណ៍​យ៉ាងខ្លាំង

ស្លឹកចាកបឹង​ហ្គាឡូ នៅខេត្តកំពត ​កំពុងទាក់ទាញចំ​ណាប់អារម្មណ៍ ភ្ញៀវទេសចរណ៍​យ៉ាងខ្លាំង

ខេត្តកំពត៖បច្ចុប្បន្នខេត្តកំពត មានកន្លែង​ផ្តល់សេវាស្នាក់នៅ ចំនួន​២២៤កន្លែង ក្នុងនោះសណ្ឋាគារ ១៣​កន្លែង,ផ្ទះសំណាក់១៦៩កន្លែង,​បឹងហ្គាឡូ៤១កន្លែងសរុបចំនួន​៣២២០បន្ទប់​សម្រាប់ទទួល​ភ្ញៀវទេសចរណ៍​

ដោយឡែកក្នុងចំ​ណោមបឹងហ្គាឡូ៤​១កន្លែង ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ​បានសម្លឹងឃើញ“ ស្លឹកចាកបឹងហ្គាឡូ” ថាសក្តិសម និងស្រស់ស្អាត​បំផុត សម្រាប់ឲ្យពួកគេ មកសម្រាក លម្ហែ ជួបជុំ មិត្ត​ភក្តិ ក្រុមការងារ និងក្រុមគ្រួសារផងដែរ។ 

ទាក់ទង​នឹងដំណើរកំសាន្តលើ​ទឹកដីខេត្តកំពត លោក​សុភ័ក្ត្រា ដែលរស់​នៅរាជធានីភ្នំពេញ បាន​ប្រាប់​ឲ្យដឹងថា ខេត្តកំ​ពតមានបឹង​ហ្គាឡូស្អាត​ៗជាច្រើន​ ដែលរូបលោកធ្លាប់សម្រាក ប៉ុន្តែ​ពេលមក​ដល់ស្លឹក​ចាកបឹងហ្គាឡូ ហាក់​មានអារម្មណ៍ប្លែកគេ និងស្រ​ស់ស្រាយ ភ្លេចទុក្ខកង្វ​​ល់ទាំងពួង ព្រោះ​នៅទីនេះមានទេស​ភាពបៃតង មានស្ពាន​ឈើធ្វើដំ​ណើរនៅក្រោមម្លប់ដើមចាកខ្ពស់ៗ សម្រស់ដង​ព្រែកដ៏​ស្រស់ត្រកាល ពិ​សេសពេលថ្ងៃរះ និងពេលថ្ងៃលិ​ចលើកំពូលភ្នំចាំ​ងឆ្លុះនឹងផ្ទៃទឹក​ព្រែកគឺពិត​ជាស្អាតណាស់

ក្រៅពីទេសភាពល្អ​ឥតខ្ចោះ ទីនេះក៏មានឆ្នេរខ្សាច់ កន្លែងអាំងសាច់ជាប់មាត់ទឹក និងមានបន្ទប់គេ​ង​មានរច​នាបទតាម​បែបបុរាណ ប៉ុន្តែបំពាក់សម្ភា​រៈទាន់សម័យនៅខាងក្នុង និងមានសេវាកម្មល្អ។

ចំណែកលោក ឈួ វង្សជីវិន មកពីរាជធានីភ្នំពេញដែរ  បានបង្ហាញអំពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ដែរថា ទីនោះពិតជាកន្លែងដ៏​ស្រស់ស្អាតជាងអ្វីដែលលោកគិត។ បឹងហ្គាឡូនេះ​មិនត្រឹមតែផ្សារភ្ជាប់​ជីវិតរស់នៅរ​បស់មនុស្សជា​មួយនឹងធម្មជាតិទេ តែហាក់​ដូចកំពុងបង្ហាញប្រាប់យ៉ាងច្បាស់ថា ធម្មជា​តិ​នឹងមនុស្សពិតជាមិនអាចខ្វះគ្នាបាន

កន្លែង​នេះមានផាសុខភាព មានប៉មបីជាន់សម្រាប់អង្គុយកម្សា​ន្ត មានស្ពានឈើឆ្លងកាត់ព្រែកចាក ស្ពានឈើរាប់រយ​ម៉ែត្រសម្រាប់ដើរតម្រង់ទៅកាន់បន្ទប់បឹងហ្គាឡូវនិមួយៗ និងសម្រាប់ដើរលំហែរគ​យគន់ទេ​សភាពព្រៃចាក អង្គុយប៉មស្រូប​យកខ្សល់អាកាសបរិសុទ្ធ​ ដែលបក់ពីតំបន់ភ្នំផងដែរ។

ម្ចាស់ ស្លឹកចាកបឹងហ្គាឡូ លោកទិត្យ សុវណ្ណ បានប្រាប់ឲ្យដឹងដែរថា នៅក្នុងគម្រោង​ស្លឹកចាកបឹង​ហ្គាឡូ អំឡុងពេលអនាគត នឹងក្លាយទៅជា រីស៊ត និងស្ប៉ា ប៉ុន្តែបច្ចុប្បន្ន​ចាប់ផ្តើមផ្តល់​សេវាកម្ម​ស្នាក់នៅជា​ជំហ៊ានដំបូងសិន។លោកថា ក្រោយពេលចា​ប់ផ្តើ​មសាងសង់អ​ស់រយៈពេល៩ខែ គឺ​សម្រេច​បានបឹងហ្គាឡូចំនួន១៥ ហើយនឹងបន្ត​សាងសង់បឹងហ្គាឡូតាមមាត់ព្រែក កន្លែងស្ប៉ា យ៉ូហ្គា កន្លែងប្រជុំ និងកន្លែង​ភោជនីយដ្ឋាន​តាមមាត់ព្រែក និងរៀបចំជាឆ្នេរតា​មមាត់ព្រែកផងដែរ នៅក្នុងទំ​ហំដីប្រមាណបួន ហិកតាកន្លះ ដែលមានស្ពានឈើសម្រាប់ដើរនៅក្នុងព្រៃចាក ប្រវែង​៧៥០ម៉ឺត្រ

ស្របពេលដែលកន្លែងទេសចរណ៍ដ៏សំបូរបែបដូចខាងលើ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា វិស័យទេសចរណ៍របស់​ខេត្តកំពត​មានការអភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស ដោយមានកន្លែងផ្តល់សេវាស្នាក់នៅចំនួន ២២៤កន្លែង ក្នុងនោះ សណ្ឋាគា ១៣កន្លែង, ផ្ទះ​សំណាក់​១៦៩កន្លែង,​បឹងហ្គាឡូ៤១កន្លែង​សរុបមានចំនួន​៣២២០បន្ទប់ ប៉ុន្តែក្នុងចំ​ណោមបឹងហ្គាឡូ​ទាំងអស់ ស្លឹក​ចាកបឹងហ្គាឡូវទាក់ទាញជាងគេ​ ទោះទើបបើកដំ​ណើរការបម្រើសេវា។ លោកបានបន្តថា ពេលស្ថាបនា​រួចរាល់ លោកប្រធានមន្ទីរ រំពឹងថា ពិតជាមានភ្ញៀវម​កកម្សាន្ត​កាន់តែ​ច្រើនថែមទៀត ហើយកន្លែង​នេះនឹងក្លាយ​ជាគោលដៅទេសចរណ៍ដ៏សំខាន់មួយថ្មីថែមទៀត សម្រាប់ខេត្តកំពត។

 

សូមបញ្ជាក់ថា ដើម្បីទៅដល់ស្លឹកចាកបឹងហ្គាឡូ ត្រូវធ្វើដំណើរពីផ្សារសាមគ្គីកំពត ឆ្ពោះទៅស្ពានថ្មី ពេលដល់គល់ស្ពានបត់​ទៅស្តាំដៃ បន្តដំណើរ រហូតដល់ឃើញក្លោងទ្វារវត្តទឹកវិល រួចចូលតាម​ក្លោងទ្វារ សរុបចម្ងាយប្រមាណ​២គីឡូម៉ែត្រ ទីតាំងស្ថិត ក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំព​ត

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved