ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

អ្នកមានប្រាក់​ គួរធ្វើការវិនយោគជាមួយ ​ក្រុមហ៊ុនណាដែលមានអាជ្ញាប័ណ្ណជាមុន ទើបដំណើ​រការទទួល​បានជោគជ័យ

អ្នកមានប្រាក់​ គួរធ្វើការវិនយោគជាមួយ ​ក្រុមហ៊ុនណាដែលមានអាជ្ញាប័ណ្ណជាមុន ទើបដំណើ​រការទទួល​បានជោគជ័យ

ខេត្តកំពត៖អគ្គនាយករងនៃ គណៈកម្មាការមូលបត្រកម្ពុជា បានប្រាប់ដល់សាធារណៈជន និងវិនិ​យោគគិ​នថា ប្រសិនបើមា​នបំណង់ចង់ប្រើប្រាស់សាច់ប្រាក់នៅសល់របស់ខ្លួនទៅលើឧបករណ៍ថ្មី ដូចនិស្សន្ទ ឬមូលបត្រ សូមធ្វើការជ្រើសរើស​ធ្វើជាមួយក្រុម​ហ៊ុនណា​ដែលមានការអនុញ្ញាត និង​ផ្តល់​អាជ្ញាប័ណ្ណជាមុនដោយ គណៈកម្មាការមូលបត្រកម្ពុជា ដើម្បីកាត់​បន្ថយនូវ​ហានីភ័យ​ឲ្យនៅ​ទាប​បំផុត។ 

ការលើកឡើងបែបនេះ ជាប្រសាសន៍របស់ លោក សុខ​ ដារ៉ា អគ្គនាយករង នៃគណៈកម្មាធិ​ការ​មូលបត្រ​កម្ពុជា ក្នុងសិក្ខា​សាលាស្តីអំពីអ្វីជាកា​រជួញដូរឧបករណ៍និស្សន្ទ ការត្រៀមខ្លួន ការវិនិ​យោគ និងការយល់ដឹង​ពាក់ព័ន្ធដែលបានរៀបចំឡើង​ដោយគណៈកម្មការមូលបត្រកម្ពុជា សហកា​រជា​មួយក្រុមហ៊ុន ខេមបូ​ឌាន ដេរីវេទីវអ៊ិចឆេង ឯ.ក(Cambodian Derivative​s Exchange Co.,LTD.- CDX ) កាលពីរសៀល​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅឯសណ្ឋាគារមិត្តភាព ខេត្តកំពត។

លោ​កបានបន្តទៀតថា កន្លងមក​មាន​ជនខិលខូចមួយចំនួ​ន តែងតែឃោសនា​ដោយផ្ទាល់ និង​ដោយ​ប្រយោល ឲ្យសាធារណៈ​ជនទៅធ្វើការវិនិយោគ ដាក់ប្រាក់​ជាមួយក្រុមហ៊ុនរបស់ពួកគេ  ដោយ​ពួក​គេ​ប្រើពាក្យបច្ចេកទេសពាក់ព័ន្ធនឹងវិស័យមូល​បត្រដូចជា ឧបករណ៍និស្សន្ទ គម្រោងវិនិ​យោគរួម​ជាដើម បណ្តាល​ឲ្យសាធារណៈជន និងអ្នកវិនិយោគខាតបង់ថវិកា ដោយសារចាញ់​ការឃោស​នាឆ​បោកនោះ

លោកបាន​បញ្ជាក់ទៀតថា  ឧករណ៍និស្សន្ទ ជាឧបករណ៍​ហិរញ្ញវត្ថុថ្មី​មួយនៅក្នុងទីផ្សារ​មូលបត្រ​កម្ពុជា និងថា គោលបំណង​នៃការរៀបចំសិក្ខាសា​លានេះ ដើម្បីបញ្ជ្រាបចំណេះដឹង ទៅដល់​សា​ធារណៈជ​នក៏ដូ​ចជាវិនិយោគិន ឲ្យយល់ដឹង​ថាតើ គួតែធ្ចើការវិនិយោគទៅលើ ឧបករណ៍និស្សន្ទ នឹង​ក្រុមហ៊ុនមួយ​ណា ដើម្បីកាត់បន្ថយ​ហានីភ័យផ្ទាល់ និងចៀសវាងការវិនិយោ​គជាមួយក្រុមហ៊ុន​ដែល​មិនទទួល​បានអាជ្ញាប័ណ្ណ/​ការអនុញ្ញាតស្របច្បាប់ជាមុនពី​ខេត្តកំពត គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.)។

ដោយឡែក លោក Lawrence Kook អភិបាលនៃក្រុមហ៊ុនក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង​បានលើ​កឡើងថា (ស៊ីដីអ៊ិច)ជាក្រុមហ៊ុនដំបូងគេ​ដែលទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវ​ តាំងពីឆ្នាំ ២០១៦ ហើយក្រុមហ៊ុ​ននេះទទួលបា​នជោគជ័យយ៉ាងខ្លាំងនៅក្នុងតំបន់ និងបានសហការជាមួយ គ.ម.ក ពង្រីក​ការផ្សព្វផ្សាយ​តាមបណ្តាខេត្តផ្សេងៗ។ក្រុមហ៊ុននេះនឹងធ្វើការកៀងគរ ក្រុមហ៊ុនវិ​និយោគធំនៅជុំវិញពិ​ភពលោកឲ្យម​កវិនិយោគនៅ​កម្ពុជា

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved