ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

សាខាកាកបាទ​ក្រហមកម្ពុជា ខេត្តព្រះវិហារ ​ណែនាំដល់សមាជិក សមាជិកាសាខា ត្រូវត្រៀម​ទាំង​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បីជួយ​ជនរងគ្រោះ

សាខាកាកបាទ​ក្រហមកម្ពុជា ខេត្តព្រះវិហារ ​ណែនាំដល់សមាជិក សមាជិកាសាខា ត្រូវត្រៀម​ទាំង​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បីជួយ​ជនរងគ្រោះ

ខេត្តសៀមរាប៖រ​សៀលថ្ងៃសុក្រ០៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគ​​ណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញ​ជាអធិបតីភាពក្នុងកិច្ចប្រជុំ​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា ប្រធាន អនុប្រធានសាខា និងមន្រ្តីកាកបាទ ក្រហមកម្ពុជាជាច្រើនរូប នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត។

ក្នុងកិច្ចប្រជុំផ្តោតទៅ​លើការពិនិត្យ នៃការអនុវត្តការងារត្រីមាសទី៣ ឆ្នាំ២០១៩ និងទិសដៅការងារ​ត្រី​មាសទី៤ ឆ្នាំ២០១៩ ពិនិត្យនិងសម្រេចលើផែនការ៦ឆ្នាំ ការពិភាក្សាអំពីការរៀបចំ​សេចក្តីសម្រេច​ស្តីពីដំ​ណើរការប្រព្រឹត្តទៅ អាណត្តិទី៥ ព្រមទាំងពិភាក្សាអំពីការរៀបចំសមាសភាព គណៈកិត្តិយស របស់សាខាកាកបា​ទក្រហមកម្ពុជាផងដែរ។

ឯកឧត្តម ប្រាក់ សុវណ្ណ ប្រ​ធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានណែនាំដល់​ស​មាជិក សមាជិកាសាខា ត្រូវត្រៀមទាំងកម្លាំងសរុប មធ្យោបាយសរុបដើម្បីជួយជន រងគ្រោះ​អោយ​បានទាន់ពេលវេលា និងស្នើសុំដល់លោកអភិបាលក្រុង–ស្រុក ដែលជាប្រធានកិត្តិយ​ស​អនុ​សាខា ធ្វើយ៉ាងណាពិនិត្យ លើការរៀបចំសមាសភាព គណៈកម្មាធិការអនុសាខាអោយបានហ្មត់ចត់ បើជ្រើសរើស​បានបុគ្គលមានឆន្ទះបំពេញការងារ ហ៊ានលះបង់ពេលវេលាក្នុង​ការងារមនុស្ស​ធម៌​នោះ លោកអភិបាលក្រុង–ស្រុក នឹងបានអ្នកជួយការងារជំនួសដៃបាន តែបើជ្រើសរើសមិនបាន បុគ្កលល្អមានឆន្ទះ អ្នកដែលពិបាកគឺលោកអភិបាលក្រុង–ស្រុកហ្នឹងហើយ។

ពីព្រោះមានប្រជាជនដែ​លងាយរងគ្រោះរួមមាន ចាស់ជរា ស្រ្តីម៉េម៉ាយមានកូនច្រើន កុមារកំព្រា អ្នករស់​នៅ​ជាមួយអ្នកផ្ទុកមេរោគអេដស៍ ដែលរង់ចាំអោយយើងជួយ បើគាត់មិនសកម្ម មានតែអភិ​បាលក្រុងស្រុក ចុះធ្វើជំនួស៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved