ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

រដ្ឋបាលខេត្តស្វាយរៀង បើកិច្ចប្រជុំផ្សព្វផ្សាយ នីតិវិធីនៃការចុះបញ្ជិកាសមាជិក ប.ស.ស និងនីតិវិ​ធីនៃការផ្ដល់ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ សម្រាប់សមាជិក ប.ស.ស

រដ្ឋបាលខេត្តស្វាយរៀង បើកិច្ចប្រជុំផ្សព្វផ្សាយ នីតិវិធីនៃការចុះបញ្ជិកាសមាជិក ប.ស.ស និងនីតិវិ​ធីនៃការផ្ដល់ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ សម្រាប់សមាជិក ប.ស.ស

ខេត្តស្វាយរៀង៖​លោក តូច ប៉ូលីវ៉ា អភិបាលខេត្តស្ដីទី បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយ នីតិវិធី​នៃការចុះបញ្ជិកាសមាជិក ប.ស.ស និងនីតិវិធី នៃការផ្ដល់អត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរសម្រាប់​សមាជិក ប.ស.ស កាលពីព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ​ទី៤ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ឯក ឃៀង សុគន្ធា ប្រធាននាយកដ្ឋាន​អត្ត​សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លោកអនុប្រធាននាយកដ្ឋាន លោកឧត្ដមសេនីយ៍ត្រីស្នងការរង លោក​ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកប្រធានការិយាល័យប.ស.ស សាខាខេត្តស្វា​យរៀង លោកប្រធានការិយាល័យព័ត៌មានវិទ្យា សាខាប.ស.សខេត្ត លោក លោកស្រីអភិបាល អភិ​បាលរងស្រុក ក្រុងទាំង៨ លោក លោកស្រីអធិការរង ទទួលផែនអត្តសញ្ញាណកម្ម ទាំង៨ស្រុកក្រុង លោកប្រធានការិយាល័យអត្តសញ្ញាណប័ណ្ណ លោក លោកស្រីមេឃុំ ចៅសង្កាត់ទាំង៨០ លោក លោ​កស្រីនាយប៉ុស្ដិ៍ នាយរងប៉ុស្ដិ៍ទាំង៨០ លោក លោកស្រីតំណាងមន្ទីរពាក់ព័ន្ធនានា លោក លោក​ស្រីតំណាងអង្គភាព ស្ថាប័ន សហគ្រាស ក្រុមហ៊ុន រោងចក្រនៅក្នុងខេត្តស្វាយរៀង សរុប​អ្នកចូលរួម២៩៧នាក់ ស្រី៦៦នាក់។

ក្នុងនោះលោកអភិបាលខេត្តស្ដីទី បានមានប្រសាសន៍ណែនាំ និងផ្ដាំផ្ញើដូចខាងក្រោម៖

១.សូមលោក លោកស្រីមេឃុំ ចៅសង្កាត់ មេភូមិ នាយប៉ុស្ដិ៍ សូមជួយពិនិត្យ និងមើលអក្ខរាវិរុទ្ធ​សំ​បុត្រកំណើត អត្តសញ្ញាណប័ណ្ណធ្វើយ៉ាងម៉េចឲ្យមនុស្សម្នាក់មានទិន្នន័យសម្គាល់ខ្លួនតែមួយគត់។

២.សូមលោក លោកស្រីមេឃុំ ចៅសង្កាត់ណែនាំ​បងប្អូនប្រជាពលរដ្ឋ​អំពីការធ្វើអត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែរ ថាតើគេត្រូវការអ្វីខ្លះ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណនេះ។

.គ្រប់​ភាគីពាក់ព័ន្ធទាំងអស់ក្នុងអង្គពិធីនេះសូមសហការគ្នា ដើម្បីដោះស្រាយបញ្ហាដែលសមាជិក បសស នៅមានបញ្ហាលើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មី ដោយផ្អែកតាមច្បាប់ និងយន្តការ​ដែលមានស្រាប់ ដើម្បីឲ្យសមាជិក ប.ស.ស អាចទទួលបានតាវកាលិក និងអត្ថប្រយោ​ជន៍ផ្សេងៗ​ទៀតពី ប.ស.ស។

៤.និយោជក នាយក ម្ចាស់ សហគ្រាស/គ្រឹះស្ថាន ទាំងអស់ សូម ចូលរួមអនុវត្តច្បាប់ស្តីពី របប​សន្តិសុខសង្គមសម្រាប់ ជន ទាំងឡាយដែលស្ថិត​នៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការ​ងារឲ្យមាន​ប្រសិទ្ធភាពខ្ពស់ និងត្រូវមកចុះបញ្ជិកាសហគ្រាស/គ្រឹះស្ថាន និងកម្មករនិយោជិត និងបង់ភាគទាន​បានទាន់ពេលវេលាសម្រាប់របបធានារ៉ាប់រងហានិភ័យការងារ និងរបបធានារ៉ាប់រងសុខភាពដើម្បី កុំឲ្យបាត់បង់អត្ថប្រយោជន៍របស់កម្មករនិយោជិត។

.គ្រប់អង្គភា​ព និងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តទាំងអស់ ចូលរួមសហការជាមួយបេឡាជាតិ របប​សន្តិសុខសង្គមក្នុងការអនុវត្តការងារនេះឲ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួម​ចំណែកអភិវឌ្ឍន៍សង្គមជាតិយើងឲ្យមានការរីកចំរើន និងភាពសុខដុមរមនា៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved