ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

មន្ត្រីរដ្ឋបាល​សា​ធារណៈ ត្រូវយកប្រជាជនធ្វើជាស្នូល ​ដើម្បីបង្កើនល្បឿន នៃការកែទម្រង់ អភិ​បាល​កិច្ច

មន្ត្រីរដ្ឋបាល​សា​ធារណៈ ត្រូវយកប្រជាជនធ្វើជាស្នូល ​ដើម្បីបង្កើនល្បឿន នៃការកែទម្រង់ អភិ​បាល​កិច្ច

ខេត្តកំពតរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបានលើកឡើងថា យុទ្ធសាស្ត្រចតុ​កោណដំ​ណាក់​កាល​ទី៤ គឺការបង្កើនល្បឿននៃការកែទម្រងអភិបាលកិច្ច ដោយយកប្រជាជនធ្វើជាស្នូល ដូច្នេះមន្ត្រី​រដ្ឋបាលសាធារណៈត្រូវផ្តល់សេវាប្រកបដោយព្រហ្មវិហារធម៌ និងតម្រូវឲ្យមានកា​រចូលរួមរបស់ព​លរដ្ឋក្នុងដំណាក់ការ រៀបចំ  ការអនុវត្ត ការផ្តល់ ការត្រួតពិនិត្យ ការវាយតម្លៃ។ 

នេះជាលើកឡើងរ​បស់ លោក ថោ សេដ្ឋាណា រដ្ឋលេខាធិការ ក្រសួង​មុខងារសាធារណៈ ក្នុងសិក្ខា​សាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ២៤០ អនក្រ.បក សេចក្តីណែនាំលេខ ៧៨៨មស.សណន និងលេខ ៧៨៩មស. សណន និងលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗ ជូនមន្ត្រីរាជការស៊ីវិលនៃមន្ទីរ អង្គភាព​ជុំវិញខេត្ត និងអាជ្ញាធរ​ក្រុង ស្រុក​ក្នុងខេត្តកំពត​កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៩ នៅសាលាខេត្តកំពត ដោយសិក្ខាសាលានេះ ក៏មានការចូលរួ​មពីសំណាក់ ពីសំណាក់លោកស្រី យូ សុគន្ធ អភិ​បាលរងខេត្តកំពតផងដែរ។

 

លោក ថោ  សេដ្ឋាណា បានគូសបញ្ជាក់ទៀតថា រដ្ឋាភិបាលបានកំណត់ចក្ខុវិស័យ​យ៉ាងច្បាស់​លាស់ ថានឹងប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេស​មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដើម្បីឈានឆ្លោះទៅសម្រេចចក្ខុវិស័យនេះ គឺត្រូវ​លើកទិសដៅនេះ ធ្វើទំនើបកម្មស្ថាប័នរដ្ឋ ការធានានិរន្តរភាព តួនាទី និងដំណើរការរដ្ឋបាល​សាធា​រណៈ។ នៅក្នុងយុទ្ធសាស្ត្រដំណាក់កាលទី១ដល់ទី៣ គឺកំណត់យក”អភិបាលកិច្ចល្អ” ជាស្នូល ប៉ុន្តែយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤នេះ គឺការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច កំណត់យក​ប្រជាព​លរដ្ឋជាស្នូល ដូច្នេះហើយមន្ត្រីរដ្ឋ​បាលសាធារ​ណៈពន្លឿនកា​រផ្តល់សេវាដល់​ប្រជាពលរដ្ឋ និងបំពេញការងារប្រកបដោយព្រហ្មវិហារធម៌ ដោយផ្អែកលើគោលការណ៍បី គឺរដ្ឋ​បាល​ស្អាតស្អំ រដ្ឋបាលឆ្លាតវៃ និងរដ្ឋបាលខ្លាំង។

លោករដ្ឋ​លេខាធិការបានបន្តថា មន្ត្រីរដ្ឋបាលត្រូវយកប្រជាពលរដ្ឋជាស្នូល ក្នុងការផ្តល់សេ​វាសាធារ​ណៈ ដោយឈរលើព្រហ្មវិហារធម៌ដោយមានប្រជាពលរដ្ឋចូលរួមក្នុងដំណាក់កាលរៀបចំ ការអនុវត្ត ការផ្ត​ល់ ការត្រួតពិនិត្យ ការវាយតម្លៃជាដើម ព្រោះការចូលរួមរបស់ប្រជាពលរដ្ឋ គឺស្នូលគន្លឹះ​នៃជ័យជម្នះ បើគ្មានការចូលរួមពីពួកគេទេ រដ្ឋបាលមិនរឹងមាំឡើយ។ដូច្នេះអ្នកដែលចុះ​មូលដ្ឋានត្រូវ​តែ​ដា​ក់ចិត្ត ដាក់កាយសប្បាយចិត្ត ស្តាប់សំណើរ សំណូមពរ កង្វល់ ជាអនុសាសន៍របស់ពលរដ្ឋ ហើយត្រូវ​ស​ង្កេតមើល ប្រសិនបើប្រជាពលរដ្ឋមិនពេញចិត្ត បានន័យថា ការងារផ្តល់សេវារបស់រ​ដ្ឋបាលសាធារណៈ ធ្វើមិនបា​នជោគជ័យទេ។

ជាមួយគ្នានេះ លោកបានស្នើឲ្យមន្ត្រីរាជការ បំពេញមុខងារ រដ្ឋបាលសាធារណៈ​ត្រូវធ្វើឲ្យបានតាម​គោលការណ៍កំណត់របស់រាជរដ្ឋាភិបាល

ទី១. ស្អាតស្អំ៖មន្ត្រីរាជការ ធ្វើការដោយ តម្លាភាព សម​ធម៌ សុច្ចរិ​តធម៌ និងទទួលខុសត្រូវខ្ពស់

ទី២ (រដ្ឋបាលឆ្លាតវៃ)៖ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រ ប្រព័ន្ធព័ត៌មានវិទ្យាទាន់សម័យ ដើម្បី​ផ្តល់សេវាឲ្យបានលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់) និង

​ទី៣ (រដ្ឋបាលខ្លាំង)៖ជារដ្ឋបាលដែលមានសមត្ថភាពរឹងមាំ មានរបៀបរបប ដំណើរការអាចបទបែន ដើម្បីឆ្លើយតបទៅនឹងបរិបទសង្គមប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។

 

លោក ថោ សេដ្ឋាណា បានបញ្ជាក់ថា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នេះ ជ្រុងទី១ ការអ​ភិវឌ្ឍន៍​ធនធានមនុស្ស ជ្រុងទី២ ការធ្វើវិក្រិត្យការសេដ្ឋកិច្ច  ជ្រុងទី៣ ការអភិវឌ្ឍន៍វិស័យឯក​ជននិងកា​រងារ និងជ្រុងទី៤ ការអភិវឌ្ឍន៍ប្រកបដោយចេរភាព និងបរិយាប័នដែល​មានប្រជាពលរដ្ឋ​ជាស្នូល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved